សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពលករ​ខ្មែរ​១៣​នាក់​ត្រូវបាន​តម្រួត​ថៃ​ដោះ​លែងឲ្យ​មាន​សេរីភាព​វិញ​ហើយ​

ពលករ​ខ្មែរ​១៣​នាក់​ត្រូវបាន​តម្រួត​ថៃ​ដោះ​លែងឲ្យ​មាន​សេរីភាព​វិញ​ហើយ​

​ខេត្ត​បន្ទាយមានជ័យ ៖ ប្រជា​ពលរដ្ឋ​ខ្មែរ​ត្រូវ​តម្រួត​ថៃ​ឃាត់​១៣​នាក់​ត្រូវបាន​ដោះលែង​នៅ​រសៀល​ម្សិលមិញ​នេះ និង​មកដល់​ខាង​ភាគី​កម្ពុជា​វិញ តាម​ច្រក​បឹង​ត្រកួន​នៅវេលា​ម៉ោង​៦ និង​៤០​នាទី​យប់ ថ្ងៃទី​០៧ ខែ មិថុនា ឆ្នាំ​២០១៧ ហើយ​ត្រូវបាន​បង់​ថ្លៃ​ដេក គុក​ចំនួន​៣០០​បាត​ក្នុង​មួយ​នាក់ សរុប​៣៩០០០​បាត ជា​ថ្នូរ​និង​ការដោះលែង​នេះ ដែល​អភិបាល​ស្រុក​តា​ប្រាយ៉ាជួ​យ​ចេញ​ពាក់កណ្តាល​។​

​តាម​ប្រភព​ដដែល​បានបញ្ជាក់​ថា ក្រោយ​ពី​ពួកគាត់​បាន​ឃើញ​បងប្អូន​ពលរដ្ឋ​ខ្មែរ​ទាំង​១៣​នាក់ បាន​រួចផុត​ពី​ការ​ឃុំឃាំង និង​បាន​វិល​ត្រលប់​មក​ដល់​ទឹកដី​ខាង​កម្ពុជា​វិញ​ហើយ​នោះ ពួក​កាត់​ក៏​ព្រម​ដោះលែង​រថយន្ត​ថៃ​ដែល​ចូល​មក​ដ​ដឹក​ដំឡូង​ទៅកាន់​ទឹកដី​ថៃ​ជា​ធម្មតា​វិញ​។​

​គួររំលឹកថា តម្រូត​ថៃ​បាន​ឃាត់ខ្លួន​និង​ឃុំឃាំង ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន​១៣​នាក់ កាលពី​ល្ងាច​ថ្ងៃទី​០២​ខែ​មិថុនា​ឆ្នាំ​២០១៧​កន្លងទៅ ហើយ​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ត្រូវជា​សាច់ញាតិ​នាំគ្នា​យក​រថយន្ត​និង​លូ​បិទផ្លូវ​ឃាត់​រថយន្ត​ថៃ​ចំនួន​២៦​គ្រឿង​តាម​ផ្លូវ​ដើម្បី​ជា​ថ្នូរ​ការដោះដូរ​ប្រជាពលរដ្ឋ​ដែល​ថៃ​ឃាត់ខ្លួន​។​

​ក្រោយពី​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ​បាន​ឃាត់​រថយន្ត​ដឹក​ដំបូង​ថៃ អស់​រយះពេល​ជិត​មួយ​សប្តាហ៍​មក លោក ផ្លែ​ក វ៉ា​រី អភិបាល​ស្រុក​ថ្មពួក​បាន​ប្រាប់ថា លោក​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក សួន បវរ បាន​អោយ​លោក​និង​អាជ្ញាធ​រមូល​ដា្ឋន​សហការ​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​ស្រះកែវ​ទំនាក់ទំនង​ជួប​ភាគី​ថៃ​ដើម្បី​ដោះស្រាយ រហូតដល់​ព្រឹក​ថ្ងៃទី​០៧​ខែ​មិថុនា​ឆ្នាំ​២០១៧​បាន​ជួបប្រជុំ​អភិបាល​ស្រុក​តា​ប្រា​យ៉ា​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ ដើម្បី​សម្រេច​ចំណាយ​ថវិកា​ខាង​កម្ពុជា​៥០​ភាគរយ និង​ភាគី​ថៃ ៥០​ភាគរយ ដើម្បី​ធានា​ពលរដ្ឋ​ចេញ​មក​វិញ​នៅ​យប់​ថ្ងៃ​ដដែល​នេះ​ផង​ដែរ​៕

 

Filed in: ព័ត៌មានជាតិ