សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជុំ​សាមញ្ញ​លើក​ទី​៨​អាណត្តិ​ទី​២​របស់​ក្រុមប្រឹក្សា​ខេត្ត​

ប្រជុំ​សាមញ្ញ​លើក​ទី​៨​អាណត្តិ​ទី​២​របស់​ក្រុមប្រឹក្សា​ខេត្ត​

​ឯកឧត្តម អ៊ុក វង្ស ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ប​.​ប បាន​អ​ញ្ញើញ​ចូលរួម​ជា​គណៈអធិបតី​កិច្ចប្រជំ​សាមញ្ញ​លើក ទី​៨ អាណត្តិ​ទី​២​របស់​ក្រុមប្រឹក្សា​ខេត្ត កាល​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៤​នៅ​សាលាខេត្ត​ហើយ​ក៏​មាន​វត្ត​មាន ឯកឧត្តម លោក លោកស្រី​ជា​អភិបាល អភិបាលរង ខេត្ត​អភិបាល​ខេត្ត បាត់ដំបង បាន​អ​ញ្ញើញ​ចូលរួម​ផងដែរ​។​

​អង្គប្រជុំ​បាន​អនុម័ត​សេចក្តីព្រាង​របៀបវារៈ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៨ ពិនិត្យ​អនុម័ត សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ វិសាមញ្ញ​លើក​ទី​៥​កាល​ថ្ងៃទី​២៦ ខេ​វិច្ឆិកា ឆ្នាំ​២០១៤ ពិនិត្យ​អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ នៃ​កិច្ចប្រជុំ​វិសាមញ្ញ លើក​ទី​៦​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៤​។​

​អង្គប្រជុំ​បាន​ស្តាប់រ​បាយ​ការណ៏ សកម្មភាព​ការងារ របស់​គណកម្មាធិការ ពិគ្រោះ​យោបល់ កិច្ចការ​ស្ត្រី និង​កុមារ ប្រចាំ​ខែ​ធ្នូ ឆ្នាំ​២០១៤ របស់លោក ជំទាវ អ៊ីវ តារា ប្រធាន គ​.​ក​.​ស​.​ក ខេត្ត និង​ពិនិត្យ​ពិភាក្សា អនុម័ត​លើ​ល​ក្ខណ្ឌ ការងារ​របស់ មន្ត្រីរាជការ​ម្នាក់ៗ​ចាប់​ពី​នាយក​រដ្ឋបាល រហូតដល់​មន្ត្រី​ក្នុង​រចនា សម្ពន្ឋ​សាលាខេត្ត ប​.​ប ដែល​ធ្វើ​សេចក្តីថ្លែងហេតុ និង រាយ​ការណ៏​ដោយលោក អ៊ុក វង្ស ឡុង វី នាយក​ចាត់ការ គ្រប់គ្រង​ធនធាន​មនុស្ស​សាលាខេត្ត​ដោយ​បញ្ជាក់​ថា​ការរៀបចំ លក្ខណ្ឌការ​ងារ​នេះ ក្នុង​គោលបំណង​ពង្រឹងគុណភាព​ប្រសិទ្ឋិ​ភាព​ការងារ និង​ការទទួលខុសត្រូវ​របស់​មន្ត្រី បុក្គលិក​ដែល​កំពុង​បំរើ​ការងា​រ​ក្នុង​សាលាខេត្ត រាជធានី ក្រុង ស្រុក ខ័ណ្ឌ​។​

​មន្ត្រី​បុក្គលិក​គ្រប់រូប ដេល​បំរើ​ការងារ​ក្នុង​រចនា​សម្ពន្ឋ​សាលាខេត្ត សាលាក្រុង សាលា​ស្រុក​ដែល​មាន​មុខដំណែង ចាប់​ពី​នាយក​រដ្ឋបាល ចុះ​ក្រោម​ត្រូវមាន​លក្ខណ្ឌ​ការងា​ររបស់ខ្លួន ចំពោះ​គណ​អភិបាលខេត្ត ពុំ​តម្រូវការ​បំពេញ​តួនាទី ភារកិច្ច ការអភិវឌ្ឍ​ន៏ សម្ថ​ត​ភាព​ការវាយតម្លៃ​ការបំពេញ​ការងារ​របស់​មន្ត្រី​បុក្គលិក​។​

​ក្រោយ​ពី​ឯកឧត្តម សៀង ស៊ុត​ថង សមាជិក​ក្រុមប្រឹក្សា​ខេត្ត បញ្ជាក់​ជូន​ពី​លទ្ឋផល​នៃ​កិច្ចប្រជុំ​លើក​ទី​១០​របស់ គ​.​ជ​.​អ​.​ប កាលពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ នៅ​ក្រសួង​មហាផ្ទៃ រួច​មក​ឯកឧត្តម អ៊ុក វង្ស បាន​ថ្លែង​អំណ​គុណ​ដល់​អង្គប្រជុំ​ដែល​បាន ពិភាក្សា​យ៉ាង​ផុសផុល​លើ​បញ្ជា​នានា​ក្នុង​គោលដៅ​ជំរុញ​ការអភិវឌ្ឍ​ន៏  លើ​គ្រប់​វិស័យ​ក្នុង​ខេត្ត ឲ​កាន់តែ​មាន​ភាព​រីកចំរើន​មួយកម្រិត ថែមទៀត​ក្នុង​ឆ្នាំ​២០១៥​ខាងមុខនេះ ៕

2015_01_01a (1) 2015_01_01a (2) 2015_01_01a (3) 2015_01_01a

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី