សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ជ្រូក​មាន់​ទា​ត្រូវបាន​គេ​នាំ​ចូល​ដោយ​ចំហរ​ពី​ប្រទេស​ថៃ​ខុស​ច្បាប់​តាម​ច្រក​អូរ​បី​ជាន់ ពលរដ្ឋ​មាន​ការសង្ស័យ​ថា​លោក​ឧត្តមសេនីយ៍ឃួន ជឿន ជា​អ្នក​បើក​ភ្លើង​ខៀវ !!

ជ្រូក​មាន់​ទា​ត្រូវបាន​គេ​នាំ​ចូល​ដោយ​ចំហរ​ពី​ប្រទេស​ថៃ​ខុស​ច្បាប់​តាម​ច្រក​អូរ​បី​ជាន់ ពលរដ្ឋ​មាន​ការសង្ស័យ​ថា​លោក​ឧត្តមសេនីយ៍ឃួន ជឿន ជា​អ្នក​បើក​ភ្លើង​ខៀវ !!

បន្ទាយមានជ័យ ៖ ទោះបីជា​ក្រសួង​កសិកម្ម​ដាក់​កំណត់​ថា​ក្នុង​១​ថ្ងៃ​ឲ្យ​នាំ​ជ្រូក​ចូល​ពី​បរទេសជិតខាង​តែ​១២០០​ក្បាល​ដើម្បី​បំពេញ​តម្រូវការ​សាច់​ក្នុង​ទីផ្សារ​ក៏ដោយ​ក៏​ប្រជាពលរដ្ឋ​ពិស​សេស​អ្ន​ចិញ្ចឹម​ជ្រូក​គ្មាន​ជំនឿ​ថា​អាច​តប់​ស្កាត់​បាន​នោះឡើយ​ដោយ​តែ​អំពើពុករលួយ​ដែល​ឈ្មួញ​និង​មន្ត្រី​សមត្តកិច្ច​ឃុបឃឹត​គ្នា​។​ជាក់ស្តែង​នៅ​ច្រក​ព្រុំដែម​កម្ពុជា​ថៃ​ណង​ចាន់អូ​របី ជាន់​ដែល​គ្រប់គ្រង​ដោយ​ទា​ហ៊ាន​វរៈ​ការពារ​ព្រុំដែន​លេខ​៥០៣​ចំណុះ​យោធភូមិភាគ​៥​របស់​លោក​ឧត្តមសេនីយ៏ឯក​ប៊ុន សេង មេបញ្ជាការ​ភូមិភាគ​៥​សត្វ​មាន់ ទា​ជ្រូក​និង​ទំនិញគេចពន្ធ​ត្រូវបាន​ឈ្មួញ​នាំចូល​មកពី​ប្រទេស​ថៃ​តាម​ច្រក​នេះ​ទាំង​ថ្ងៃ​ទាំង​យប់​។ គេ​សង្កេតឃើញថា​មាន​ទា​ហ៊ាន​អង្គុយ​នៅ​ប្រចាំ​ច្រក បើក​ឲ្យចូល​គ្មាន​ការត្រួតពិនិត្យ​ឲ្យ​ជាក់លាក់​ទៅលើ​ក្រុម​រថយន្ត​ដឹក​សត្វ​មាន់​ទា ជ្រូក​ទាំងនោះ​ទេ​។

​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ បានអោយដឹងថា   មន្ត្រី​យោធា ច្រក​អូរ​បី​ជាន់​កំពុង​អោយ​ឈ្មួញ​ដឹក​ទំនិញ​គេច​ពន្ធ​គ្រប់​ប្រភេទ ទាំង​យប់​ទាំង​ថ្ងៃ ដោយ​គ្មាន​មន្ត្រី​ពាក់ព័ន្ធ​ណា​ធ្វើ​ការបង្ក្រាប​ឡើយ​។

ប្រភព​ពី​ប្រជាពលរដ្ឋ​បានអោយដឹង​ថា​មន្ត្រី​យោធា​នៅ​ចំណុច​អូរ​បី​ជាន់​ដែលជា​កូនចៅ​របស់​លោក​ឧត្តមសេនីយ៍ត្រី​ឃួន​ជឿន​រង​ភូមិភាគ​៥​ទទួល​ទិស​វរ​យោធា​ការពារ​ព្រំដែន​គោក​៥០៣ បាន​កំពុង​បើក​ភ្លើង​ខៀវ បណ្តែតបណ្តោយ​អោយ​កូនចៅ ឃុបឃិត​ជាមួយ​ឈ្មួញ និង​មេខ្យល់ រត់ពន្ធ​ទំនិញ​ខុសច្បាប់ និង​យក​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់ ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ   និង​រក​ឈើ​ក្រញូង​ជាដើម​។​រីឯ​បសុពេទ្យ​ខេត្ត​វិញ​វិញ លោក​ហ៊ុយ ទូច​តែងតែ​និយាយប្រាប់​កាសែត​ថា​ការិយាល័យ​លោក​ពុំ​មាន​នៅ​ទីនោះ​ទេ ហើយ​ភ្នាក់ងា​មាន​ចំនួន​តិច​មិនអាច​មើល​ឲ្យ​គ្រប់​ជ្រុងជ្រោយ​។

​តែ​ទោះ​យ៉ាងនេះ ក្ដី​អ្នករកស៊ី​និយាយថា​លោក​ហ៊ុយ ទូច បានដឹង​ថា​ដៃជើង​ក្រុម​អ្នក​ដឹក​មាន់ ទា ជ្រូក ទាំង​អស់​រួច​ជា​ស្រេច​ហើយ​។​បាន​សេចក្តី​ថា​គេ​បាន​ឃុប​ឃឺត​គ្នា​ជា​ប្រពន្ធ័ចែក​លាភសក្ការៈ​គ្នា​ទោះហើយ​។ ពលរដ្ឋ​មាន​ការងឿងឆ្ងល់​ថា​តើ​លោក​សួន​បវរ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​មាន​ដឹង​ថា​បទល្មើស​កំពុង​កើត​ក្នុង​អាណាចក្រ​លោក​ទទួល​ខុស​ត្រូវ​ដែរ​ទេ​? ។​ក្រៅពី​កាក់កប​ក្នុង​ការរក​ចំណូល​ពី​ពលករ​ចំណាកស្រុក​និង​ការឃុបឃឺត​គ្នា​បើក​ឲ្យ​នាំចូល​ច្រូក​មាន់​ទា​វា​បាន​បំផ្លាញ​អាជីវកម្ម​ចិញ្ចឹមសត្វ​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ពលរដ្ឋ​មាន​ការព្រួយបារម្ភ​ពី​ផល​ប៉ះ​ណាល់​សុខភាព​ដែល​បង្កពី​លំហូរ​នាំ​សត្វ​មាន់​ទា ជ្រូក ពី​ប្រទេស​ថៃ​ចូល​កម្ពុជា​ផងដែរ​។

​ប្រជាពលរដ្ឋ​សង្ឃឹមថា លោក​អភិបាល​ខេត្បន្ទាយមានជ័យ និង​ធ្វើ​ការទប់ស្កាត់​អំពី​បញ្ហា​នេះ​ជា​បន្ទាន់​ផង ដើម្បី​ឲ្យ​ពលរដ្ឋ​ដែល​ខំ​ប្រឹងប្រែង​បើក​កសិដ្ឋាន​នៅតាម​បណ្ដា​ស្រុក​ខេត្ត​នានា​មាន​ការខាតបង់ និង​ដើម្បី​ពង្រឹង​វិស័យ​សេដ្ឋកិច្ច​នៅក្នុង​ប្រទស​កម្ពុជា​យើង​ឲ្យមាន ការរីកចំរើន​ជឿនលឿន​ផងដែរ​។​ប្រជាពលរដ្ឋ​បាន​សំណូមពរ ដល់​ឯកឧត្តម សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ និង លោក ឧត្តមសេនីយឯក ប៊ុន សេង មេ​បញ្ជា​រការ​យោធា​ភូមិភាគ​៥ ថា បើសិនជា​លោក ឧត្តមសេនីយ៍ត្រី ឃួន ជឿន អសមត្ថភាព​ក្នុង​ការគ្រប់គ្រង​កូនចៅ ប្រព្រឹត្តិ​អំពើ​ពុករលួយ​ហើយ​នោះ​សូម​ឯកឧត្តម​មេត្តា​ចាត់ចែង​មន្ត្រីក្រោមឱវាទ​ចុះមក​អង្កេត​តាមដាន​រាល់​សកម្មភាព​ដល់​មន្ត្រី​អសមត្ថភាព​នៅ​ច្រក​អូរ​បី​ជាន់​នេះ​ផង​។

​សូមបញ្ជាក់​ថា​៖​ច្រក​ណង​របៀង​ណង​ចាន់ និង​ច្រករបៀង​អូរ​បី​ជាន់ ស្ថិតក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ នៅ​ប៉ែក​ខាងជើង ជាប់​គ្នា ស្រុក​តាម​ប្រា​យ៉ា ស្រុក​គោក​ធ្យូង ខេត្ត​ស្រះកែវ ប្រទេស​ថៃ ។​

​ច្រករបៀង​ណង​ចាន់ គឺជា​ច្រក​មួយ ដែល​គ្រប់គ្រង​ដោយ កម្លាំងយោធា​ភូមិ ភាគ​៥ និង​កម្លាំងយោធា សឹក​រង ខេត្ត​បន្ទាយមានជ័យ ច្រក​មួយ​នេះ មាន​ទាហាន​ម្នាក់​ឈ្មោះ ចាន់ នៅ​គ្រប់គ្រង ដែល​គោលដៅ​នេះ គឺ​ស្ថិត​ក្រោម​ការ គ្រប់គ្រង​រួម​របស់ លោក​ផ្កាយ​១ ឃួន ជឿន មេបញ្ជាការ កងការពារ​ព្រំដែន​លេខ​៥០៣ យោធភូមិ​ភាគ ទី​៥  ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់