សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រថយន្ត​ឡង់​រឺ​វ៊ែ​ក្រឡាប់​ចូល​ប្រឡាយ ធ្លាយ​ចេញ​អាវុធ​ជា​ច្រើន​ដើម​

​រថយន្ត​ឡង់​រឺ​វ៊ែ​ក្រឡាប់​ចូល​ប្រឡាយ ធ្លាយ​ចេញ​អាវុធ​ជា​ច្រើន​ដើម​

ខេត្ត​បន្ទាយមានជ័យ ៖ អាវុធ​សម្រាប់​ធ្វើ​សឹក​សង្គ្រាម និង​គ្រាប់រំសេវ ដែល​ជា​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ត្រូវបាន​គេ​ប្រទះ​ឃើញ​ធ្លាក់​ចេញពី​រថយន្ត​មួយ​គ្រឿង ខណៈ ដែល​រថយន្ត​នោះ​បើក​លឿន​ធ្លាក់​ផ្លូវ​ហើយ​ត្រូវ​ក្រឡាប់​ចូលក្នុង​ប្រឡាយ​ទឹក ដែល​ភ្លាមៗ នោះ​គេ​កំពុង​សង្ស័យថា អាច​មាន​ពាក់ព័ន្ធ​នឹង​រថយន្ត​របស់​ខ្មែរ​មួយគ្រឿង​ទៀត​ដែល​បាន​បើកបរ​ឆ្លងដែន​ចូល​ទៅ​តាម​ក្រោយ ។​

​របាយការណ៍​ដែល​យើង​ទទួលបាន​ពី​សារព័ត៌មាន​ថៃ បានបញ្ជាក់​ថា ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ៩ និង ៣០ នាទី​ព្រឹក ថ្ងៃទី ៣ ខែ​មិថុនា​ឆ្នាំ​២០១៧ ត្រង់​ចំណុច​អូរ​សុន ស្ថិតក្នុង​ឃុំ​ឡែម​កា​ឡាត់ ស្រុក​មឿង ខេត្ត្ត​ត្រាត​ប្រទេស​ថៃ ។ របាយការណ៍​បាន​បន្តថា នៅ​មុនពេល​កើតហេតុ​គឺ​គេ​បាន​ប្រទះឃើញ​មាន​រថយន្ត​មួយ​គ្រឿង ម៉ាក អ៊ី​ស៊ុយៗ ឌី​មេក ព៌ណ​ខ្មៅ ពាក់​ស្លាក​លេខ ១៥១០ ( មាន​សញ្ញា​កងចក្រ )​ដែល​បើកបរ​ដោយ​ជនជាតិ​ថៃ​ម្នាក់ឯង ។ ស្ថិតក្នុង​ល្បឿន​យ៉ាង​លឿន​នោះ នៅ​ពេល​មកដល់​ត្រង់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​រេ​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ ក្រឡាប់​ចូលក្នុង​ប្រឡាយទឹក​តែម្តង ដោយ​ភ្លាមៗ​នោះដែរ ក្រុម​តម្រួត​បាន​ចុះ​មកដល់​ក៏​បាន​ប្រទះ​ឃើញ​មាន​អាវុធ និង​គ្រាប់រំសេវ​ជាច្រើន​នៅក្នុង​រថយន្ត ទើប​ត្រូវ​ឃាត់ខ្លួន​អ្នកបើកបរ​ជា​បណ្តោះអាសន្ន ដើម្បី​នាំ​ខ្លួន យក​ទៅ​សាកសួរ ។​

​អាវុធ​ដែល​សមត្ថកិច្ច​ធ្វើការ​ដកហូត​នោះ​រួមមាន កាំភ្លើង​ខ្នាត ៧,៦២ មីល្លីម៉ែត្រ ចំនួន​៤​ដើម កែវ​ស៊ី​ប​សម្រាប់​បំពាក់​លើ​កាំភ្លើង​ខ្នាត ៧,៦២ មីល្លីម៉ែត្រ ចំនួន​១ បង់​កាំភ្លើង​ខ្នាត ៧,៦២​មីល្លីម៉ែត្រ ចំនួន​៤​បង់ កាំភ្លើង​ធុន អាកា​៤៧ ចំនួន​២៩​ដើម ក្នុងនោះ​មាន ស្វ័យ​បត់ ចំនួន​១០​ដើម បង់​កាំភ្លើង​អាកា​៤៧ ខ្នាត​៣០​គ្រាប់ ចំនួន​៣៦​បង់ បង់​កាំភ្លើង​ខ្នាត​៥,៥៦ មីល្លីម៉ែត្រ ចំនួន​២ គ្រាប់បែកដៃ​១​គ្រាប់ គ្រាប់​ខ្នាត ៩​មីល្លីម៉ែត្រ ចំនួន​១០ គ្រាប់ គ្រាប់កាំភ្លើង​ធុន អឹម ៧៩ ចំនួន​៥៣​គ្រាប់ គ្រាប់កាំភ្លើង អាកា​៤៧ ចំនួន ៤ ១៤៧ គ្រាប់ វិទ្យុទាក់ទង​ភ្ជាប់​រថយន្ត និង​រី​ម៉ូត ១​ឈុត ។​

​នៅ​ថ្ងៃ​ដដែល​នោះ​ដែរ វេលា​ម៉ោង ១០ ព្រឹក មាន​រថយន្ត​កម្ពុជា​១​គ្រឿង ម៉ាក​ឡង់​រឺ​វ៊ែ​រព៌​ណស ពាក់​ស្លាក​លេខ 2AD-5629 បាន​បើកបរ​ឆ្លងដែន និង​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​របស់​ថៃ កម្ពុជា ត្រង់​ចំណុច​ឃុំ​ហាត​លេក ស្រុក​ខ្លងយ៉ៃ ខេត្ត​ត្រាត​ដោយ​មាន​ការសង្ស័យ ខ្លាច​មាន​ការពាក់ព័ន្ធ​ទៅនឹង​ករណី​ទី​១ ទើប​សមត្ថកិច្ច​ថៃ បាន​ឃាត់​រថយន្ត និង​អ្នកបើកបរ​យក​ទៅ​កាន់​ស្ថានីយ៍​តម្រួត​ថៃ ដើម្បី​ធ្វើ​ការសាកសួរ ដោយ​រហូតមក​ទល់​នឹង​ពេលនេះ​យើង​នៅ​មិនទាន់​បាន​ទទួល​នូវ​ព័ត៌មាន​លម្អិត ណាមួយ នៅឡើយ​ទេ ពាក់ព័ន្ធ​នឹង​ការនាំ​អាវុធ​ខុស ច្បាប់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​៕

 

Filed in: ព័ត៌មានជាតិ