សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តម្រួត​ថៃ​ចាប់​ពលករ​ខ្មែរ​១៤​នាក់​បញ្ជូន​ទៅ​ដាក់គុក​ធំ​នៅ​ខេត្ត​ស្រះកែវ​

​តម្រួត​ថៃ​ចាប់​ពលករ​ខ្មែរ​១៤​នាក់​បញ្ជូន​ទៅ​ដាក់គុក​ធំ​នៅ​ខេត្ត​ស្រះកែវ​

ខេត្ត​បន្ទាយមានជ័យ ៖ យ៉ាងហោច​ណាស់​ពលករ​ខ្មែរ​ប្រុស​ស្រី​ចំនួន​១៦​នាក់ ដែល​ចូល​ទៅ​ធ្វើការ​ព្រឹក​វិល​ល្ងាច តាម​ច្រក​បឹង​ត្រកួន​ទៅក្នុង​ទឹកដី​ថៃ ត្រូវបាន​សមត្ថកិច្ច​ថៃ​ស្រុក​តា​ប្រា​យ៉ា​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​សុក្រ ទី​២ ខែមិថុនា ឆ្នាំ​២០១៧​។

​ក្រោយ​ចាប់ខ្លួន​ពលករ​ខ្មែរ​ទាំង​១៦​នាក់​នោះ សមត្ថកិច្ច​ស្រុក​តា​ប្រា​យ៉ា បាន​ចាត់​បញ្ជូន​ភ្លាមៗ​ទៅកាន់​ខេត្ត​ស្រះកែវ ដើម្បី​ដាក់​ឃុំ​ក្នុង​ពន្ធនាគារ ហើយ​មាន​តែ​ក្មេង​២​នាក់​ប៉ុណ្ណោះ ដែល​ត្រូវបាន​ដោះលែង​ឲ្យ​វិលត្រឡប់​មក​ផ្ទះសម្បែង​ខ្លួន​វិញ ដោយ​លេស​ថា មិន​ទាន់​គ្រប់​អាយុ​។​

​យោង​តាម​សម្តី​សមត្ថកិច្ច​ប្រចាំ​នៅ​ច្រក​បឹង​ត្រកួន​នៃ​ស្រុក​ថ្មពួក​បានឲ្យដឹងថា សមត្ថកិច្ច​ថៃ​បាន​ធ្វើ​ការចោទប្រកាន់​ទៅលើ​ពលករ​ខ្មែរ​ទាំង​១៤​នាក់​ថា បានធ្វើការ​ខុស​ច្បាប់​ក្នុង​ទឹកដី​ខ្លួន​ហើយ​កំពុង​ដាក់​សំណុំរឿង​ឲ្យទៅ​តុលាការ​ជំនុំជម្រះ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣ ខែ​មិថុនា​នេះ សមត្ថកិច្ច​ចម្រុះ​ឈរជើង​នៅ​ចំណុច​ច្រក​បឹង​ត្រកួន​រួម​ទាំង​អាជ្ញាធរ​ឃុំ​គោក​រមៀត​បាន​ធ្វើ​ការទំនាក់ទំនង​ជាមួយ​សមត្ថកិច្ច​ស្រុក​តា​ប្រា​យ៉ា ដើម្បី​សុំឲ្យ​មាន​ការដោះលែង​ពលករ​ខ្មែរ​ទាំងអស់ឲ្យ​មាន​សេរីភា​ព​ឡើងវិញ​ដោយ​អនុវត្ត​ទៅតាម​កិច្ចព្រមព្រៀងទ្វេភាគី​តែ​ភាគី​ថៃ​បាន​លើកឡើង​ថា សម្រេច​លើ​តុលាការ​ខេត្ត​ស្រះកែវ ព្រោះ​បាន​បញ្ជូន​ដល់​ដៃ​តុលាការ​ហើយ​។​ដោយ​ការចរចារ​មិន​អាច​ដោះស្រាយបាន នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​មិថុនា​នេះ មាន​ក្រុម​រថយន្ត​ជាច្រើន​គ្រឿង ដែល​ជា​បងប្អូន​សាច់ញាតិ​របស់​ពលករ​ជាប់​ឃុំ​បាន​នាំគ្នា​មក​ឈប់​ចត​បិទ​មាត់ច្រក​បឹង​ត្រកួន ដើម្បី​មិនឲ្យ​រថយន្ត​ធំៗ​របស់​ពលរដ្ឋ​ថៃ ដែល​ចូលមក​ទិញ នឹង​ដឹក​ដំឡូង​ក្នុង​ភូមិសាស្ត្រ​បឹង​ត្រកួន​អាច​វិល​ត្រឡប់​ចូល​ទៅ​ទឹកដី​ខ្លួន​វិញ​បានទេ​។ ការបិទ​នេះ គឺ​ដើម្បី​ទាមទារ​ឲ្យមាន​ការដោះលែង​បងប្អូន​ជា​ពលករ​ទាំងអស់​នោះ​មក​វិញ​៕

 

Filed in: ព័ត៌មានជាតិ