សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មេដឹកនាំ​កូរ៉េខាងជើង​បញ្ជា​ឲ្យ​ទ័ពអាកាស​ត្រៀម​កម្ទេច​នាវា​ដឹក​យន្តហោះ​អាមេរិក​

មេដឹកនាំ​កូរ៉េខាងជើង​បញ្ជា​ឲ្យ​ទ័ពអាកាស​ត្រៀម​កម្ទេច​នាវា​ដឹក​យន្តហោះ​អាមេរិក​

​ព្យុង​យ៉ាង ៖ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួរ បាន​រាយការណ៍​ថា លោក គីម ជុង​អ៊ុន ប្រមុខ​ដឹកនាំ​កំពូល កូរ៉េ​ខាងជើង​បាន​ចេញ​បញ្ជា​ឲ្យ​កងទ័ពអាកាស​របស់ខ្លួ​ន ត្រៀម​បើក​ការវាយប្រហារ​ទៅលើ​នាវា​ដឹក​យន្តហោះ​ចម្បាំង​អាមេរិក ខណៈ​ដែល​កំពុង​ធ្វើ ប្រតិបត្តិការ​នៅ​ដែនទឹក​ក្បែរ​ឧបទ្វីប​កូរ៉េ​។

​ការលើកឡើង​បែប​នេះ​គ្រា​ដែល​លោក គីម ជុង​អ៊ុន បង្ហាញ​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​ប្រកួតប្រជែង​ការហោះហើរ​របស់​កងទ័ព​អាកាស​កូរ៉េខាងជើង  ក្នុង​គោលបំណង​ហ្វឹកហាត់​អាកាសយានិក​ដ៏​ឆ្នើមៗ​របស់ខ្លួន ឲ្យមាន​សមត្ថភាព​កាន់តែ​ខ្លាំង​ក្លា ដែល​អាច​ធ្វើ​ការកម្ទេច​រាល់​គោលដៅ​ទាំងអស់ រួម​ទាំង​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​សត្រូវ​ថែមទៀត​ផង​។

​ជាមួយគ្នា​នេះ​សហរដ្ឋអាមេរិក ក៏​បាន​និង​កំពុង​បង្កើន​ការធ្វើ​សមយុទ្ធ​ជើង​ទឹក​បន្ថែមទៀត ជាមួយ​កូរ៉េ​ខាងត្បូង ដោយ​មាន​ការចូលរួម​ពី​សំណាក់​នាវា​ដឹក​យន្តហោះ​ចម្បាំង USS Carl Vinson  និង​បាន​បញ្ជូន​នាវា​ដឹក​យន្តហោះ​ចម្បាំង​បី​គ្រឿង​ហើយ មកកាន់​ឧបទ្វីប​កូរ៉េ​ផង​ដែរ​៕

 

Filed in: អន្តរជាតិ