ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានឲ្យដឹងថា នៅល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ មានករណីពុលបាយ នៅភូមិជើងទិញ និងភូមិឆាយបាលង្ហ័ ឃុំធិបតី ស្រុកគាស់ក្រឡ មានជនរងគ្រោះទាំងធ្ងន់ និងស្រាលសរុបចំនួន៣៨នាក់ ក្នុងនោះស្រី៤នាក់ កុមារអាយុចាប់ពី២ឆ្នាំដល់៥ឆ្នាំចំនួន១០នាក់ ត្រូវបានអាជ្ញាធរដឹកយកទៅ សង្គ្រោះនៅមន្ទីរស្រុកមោងឬស្សីភ្លាមៗ។
សមត្ថកិច្ចបន្តថា បច្ចុប្បន្នជនរងគ្រោះកំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សីចំនួន៣១នាក់ និងតាមផ្ទះ៧នាក់ ខណៈមន្ត្រីជំនាញ កំពុងស្រាវជ្រាវស្វែងរកមូលហេតុផងដែរ៕