សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មនុស្ស​៦​នាក់​ស្លាប់​ទាន់ហន់​បន្ទាប់ពី​លាង​តម្រងនោម​នៅ​វៀតណាម​

​មនុស្ស​៦​នាក់​ស្លាប់​ទាន់ហន់​បន្ទាប់ពី​លាង​តម្រងនោម​នៅ​វៀតណាម​

វៀតណាម​៖ មនុស្ស​ប្រាំមួយ​នាក់​បាន​ស្លាប់​និង ១២ នាក់​ផ្សេង​ទៀត​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​បន្តបន្ទាប់​ពី​ការលាង​តម្រងនោម​នៅ​មន្ទីរពេទ្យ​ខេត្ត​មួយ នៅ​ប្រទេស​វៀតណាម​។​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​វៀតណាម​បាន​រាយការណ៍​ថា​៖ ជនរងគ្រោះ​ត្រូវគេ​សង្ស័យថា បាន​ជួប​អាការៈ​មួយ​ដែល​ពាក្យ​បច្ចេកទេ​ស​ហៅថា​អាណា​ហ្វីឡា​ស្ទិក​ស្ហុក​( Anaphylactic Shock) ។ មន្ត្រី​សុខាភិបាល​វៀតណាម​បាន​បើក​ការស៊ើបអង្កេត​ឧបទ្ទេ​វហេតុ​នេះ​។

អ្នកជំងឺ​ទាំង ១៨ នាក់​បាន​ទទួល​ការព្យាបាល​ខ្សោយតម្រងនោម​នៅ​ពេទ្យ​រដ្ឋ​ឈ្មោះ​ហ្វា​ប៊ិញ​( Hoa Binh Province General Hospital) ហើយ​បន្ទាប់​ពី​ការលាង​តម្រងនោម ៤៥ នាទី អ្នកខ្លះ​មាន​អា​ការៈចង់​ក្អួត ឈឺ​ពោះ និង​ពិបាក​ដកដង្ហើម​។

​សេចក្ដីថ្លែងការណ៍​មួយ​ចេញ​ដោយ​ក្រសួង​សុខាភិបាល​វៀតណាម​បាន​និយាយថា “​មន្ទីរពេទ្យ​និង​ប៉ូលិស​រុំ​ស្កុតបិ​ទរាល់​ម៉ាស៊ីន សម្ភារៈ និង​ថ្នាំ​នៅ​នាយកដ្ឋាន​តម្រង​នោម​” ។​ នាយកដ្ឋាន​នេះ​ក៏​បាន​បញ្ឈប់​ទទួល​អ្នក​ជំងឺ​ថ្មី ហើយ​ក្រុម​គ្រួសារ​សព​នឹង​ត្រូវ​ទទួលបាន ៦៦០ ដុល្លារ​ជា​សំណង​។ ក្រសួង​បាន​បញ្ជូន​ក្រុម​ស៊ើបអង្កេត​ដើម្បី​ស្រាវជ្រាវ​ពី​ឧបទ្ទេវហេតុ​។

​សូម​បញ្ជាក់​ដែរ​ថា​ក្នុង​១​ឆ្នាំ​មាន​ប្រជា​ល​រដ្ឋ​ខ្មែរ​រាប់​ពាន់​នាក់​ចាយលុយ​ទៅ​ព្យាបាល​ច​ម្ងឺ​នៅ​ប្រទេស​វៀតណាម​។​អា​ឡូ​វ​នេះ​ខ្មែរ​យើង​មួយចំនួន​ទៀត​បាន​បង្វែ​រ​ទៅ​ស្រុក​សៀម​វិញ​ដោយសារ​មិន​សូវ​ទុកចិត្ត​ពេទ្យ​វៀតណាម​៕

 

This picture taken on May 29, 2017 shows officials and family members standing next to patients undergoing kidney dialysis in an intensive care unit at hospital in the northern city of Hoa Binh.
Six people are dead and 12 others have been sent for treatment after undergoing kidney dialysis at a hospital in Vietnam on May 29, health officials said. / AFP PHOTO / Vietnam News Agency / STR

Filed in: ព័ត៌មានជាតិ