សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ហេតុ​អ្វី​ផ្កាយ​២ អាត់ ខែម នៅ​តែ​បំពាន​បទបញ្ជា​ក្រសួងមហាផ្ទៃ ?

​ហេតុ​អ្វី​ផ្កាយ​២ អាត់ ខែម នៅ​តែ​បំពាន​បទបញ្ជា​ក្រសួងមហាផ្ទៃ ?

ខេត្ត​បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​អ្នករក​ទទួលទាន​ដឹក​ទំនិញ​លើ​ដង​ផ្លូវជាតិ​លេខ​៥ និង​៦៨​បាន​នាំគ្នា​លើក​ឡើង​និង​សម្តែង​ការ​អាក់អន់ចិត្ត​ចំពោះ​សមត្ថកិច្ច​នគរបាល​នៃ​ស្នងការ​ខេត្ត​បន្ទាយមានជ័យ ដែល​បាន​ប្រព្រឹត​ផ្ទុយ​និង​អនុសាសន៏​របស់​ថ្នាក់ ដឹកនាំ ជា​ពិសេស​នាយករដ្ឋមន្ត្រី​កម្ពុជា​គឺ​សម្តេច​តេជោ ហ៊ុន​សែន បាន​ប្រកាស់​ជា​សាធារណ ឲ្យ​គ្រប់​ស្ថាបន័​ជំនាញ​ត្រូវតែ​បញ្ឈប់​ការដាក់​កុងត្រូលជជុះ​នៅលើ​ដងផ្លូវ​ជាតិ ។​ល​។ ប៉ុន្តែ​នា​សព្វថ្ងៃនេះ ប្រជាពលរដ្ឋ​នៅ​ស្រុក​អូរជ្រៅ​និង​ក្រុង​ប៉ោយ​ប៉ែត ដែល​ប្រកប​របរ​ដឹកទំនិញ​បាន​នាំ រិះគន់​លើ​ចំណាត់ការ​របស់​លោក ផ្កាយ​២​អាត់ ខែម ថា បានឲ្យ​សមត្ថកិច្ច​ក្រោម​ឱវាទ​ដាក់​កុងត្រូ​ល​ជជុះ​ដើម្បី​ទារ​ប្រាក់​ក្បាល​ឡាន​ដឹក​ទំនិញ​របស់​ពួកគាត់ ដោយ​គ្មាន​ការអៀនខ្មាស់ ។​

​ពលរដ្ឋ​ថា កុងត្រូលជជុះ​ដែល​សមត្ថកិច្ច​នគរបាល​បាន​ដាក់​នោះ​រួម​មាន​ចំណុច​ក្បែរ​ស្ពាន​ផ្លូវ​ចូល​ឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​ខេត្ត​ប​/ ជ ក្រោម​ដើម​ក្រខុប​មួយ​ទីតាំង ទី​តាំងទី​២​នៅ​ចំណុច​សាលា​ក្រហម​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ទីតាំង នេះ ប្រភព​ពី​សមត្ថកិច្ច ដូចគ្នា​ដែល​ត្រូវបាន​លោកស្នងការ​ដកតំណែង​បាន​មក​ខ្សិប​ថា អ្នក​ប្រមូល​លុយ​ពិតប្រាកដ​ហើយ​ជា​មនុស្យ​មាន​ឥទ្ធិពល និង​ជា​សេនា​ដៃស្តាំ​លោក​អាត់ ខែម គឺ​ឈ្មោះ​យឹម នី ហៅ ធី នាយរង​កា​រិលយ័​ប្រឆាំង​បទល្មើ​សសេដ្ឋកិច្ច ។

​ប្រភព​ថា​មន្ត្រី​ម្នាក់​នេះ​គឺជា​អ្នក​រក​ចំណូល​ប្រចាំ​ថ្ងៃ​ឲ្យ​លោកស្នងការ​ធើ្វ​មានបាន ក្រុម​នេះ​មិន​បាន​គិតថា ពលរដ្ឋ​អត់​ស៊ី ខ្វះ​ស៊ី​នោះទេ ។ ពាក់​ពន្ធ័​និង​រឿងរ៉ាវ​ខាងលើ លោក យឹម នី ហៅ​ធី ដែល​រង​ការចោទប្រកាន់​ពី​ពលរដ្ឋ អ្នករកស៊ី​ដឹក​ទំនិញ ថា បាន​ដាក់កុង​ត្រូវ​ចាំ​ទារប្រាក់​លើ​ពួកគាត់​នោះ នៅ​ថ្ងៃ​ទី​២៩​ឧសភា​២០១៧ អង្គភាព​យើង​មិនអាច​សុំ​ការអធិប្បាយ​បាន​នៅឡើយ​ទេ ដោយឡែក​លោក ផ្កាយ​២​អាត់ ខែម ស្នងការ​ខេត្ត​បន្ទាយមានជ័យ ដែល​ល្បីល្បាញ​ខាង​មិន​ហ៊ាន បង្ក្រាប​បន​ល្បែង​ឆ្នោត​យួន ឬ បន​ល្បែង​អញ​ឡាញ​នោះ មិនអាច​សុំ​ឲ្យ​ប្រតិកម្ម​លើ​បញ្ហា​ចោទប្រកាន់​របស់​ពលរដ្ឋ​បានទេ​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់