សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ខៀវ​កាញារិទ្ធ​រុញ​ទូក​លោក​ប្រាក់​សុខុន​រដ្ឋមន្ត្រី​ក្រសួង​ការបរទេ​សណ្តោយ​ទឹក​!

លោក​ខៀវ​កាញារិទ្ធ​រុញ​ទូក​លោក​ប្រាក់​សុខុន​រដ្ឋមន្ត្រី​ក្រសួង​ការបរទេ​សណ្តោយ​ទឹក​!

​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​របស់​កម្ពុជា​លោក ខៀវ កាញារីទ្ធ​បាន​ចេញ​សារ​ខ្លី​មួយ​តាមរយៈ​ហ្វេ​សប៊ុក​ដោយ​សសើរ​ចំពោះ​រដ្ឋាភិបា​ល​វៀតណាម ដែល​ចេះ​ប្រើ​លុយ​ឲ្យ​អាមេរិក ផ្សព្វផ្សាយ​ពី​ខ្លួន ធ្វើឲ្យ​ចំណង​ទំនាក់ទំនង​អាមេរិក និង​វៀតណាម​កាន់តែ​ល្អប្រសើរ​ដែល​ជាហេតុ​នាំឲ្យ​ប្រធានាធិបតី​អាមេរិក​អញ្ជើញ​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួន​ហ្វ៊ុក ទៅ​ទស្សនកិច្ច​នៅ​សេត​វិមាន ។ ប្រសាសន៍​លោក​ត្រូវបាន​អ្នកខ្លះ​ថា​មិនគួ​ស​សើរ​វៀតណាម​ក្នុង​ពេល​នេះ​តែ​អ្នកខ្លះ​ថា​លោក​ខៀវ​កាញារិទ្ធ​គ្រាន់តែ​ជួយ​រុញ​ទូក​លោក​ប្រាក់​សុខុន​រដ្ឋមន្ត្រី​ក្រេសួងការបរទេ​ស​ដែល​ប្រកាស​ឲ្យ​ដឹង​ពី​ការផ្លាស់ប្តូរ​នយោបាយ​កាបរទេស​ជា​ប្រពៃណី​យ៍មក​ជា​នយោបាយ​ដើម្បី​ទេសចរណ៍​សេដ្ឋកិច្ច​ទៅវិញ​ទេតើ​!​។​នៅក្នុង​ពិធី​ចែករំលែក​បទពិសោធ​ទៅកាន់​ក្រុម​និស្សិត​ប្រមាណ​៥​រយ​នាក់ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC)​ប្រមុខ​ការទូត​ខ្មែរ បាន​អះអាង​ថា បន្ទាត់នយោបាយ​ការទូត​របស់​កម្ពុជា គឺ​កែប្រែ​ការទូត​បែប​ប្រពៃណី ទៅ​ការទូត​សេដ្ឋកិច្ច វប្បធម៌ និង​ទេសចរណ៍​។

​តាម​ការបញ្ជាក់​របស់​លោក ប្រាក់ សុខុន​, កំណែទម្រង់​នេះ គឺ​ដើម្បី​សម្រប​តាម​ស្ថានភាព​វិវត្ត​របស់​ពិភពលោក និង​ភាព​ពិត​ជាក់ស្តែង​របស់​កម្ពុ​ជា​។ ជាក់ស្តែង​លោក​ប្រាក់​សុខុន​បាន​ពន្យល់​ពី​ជំហរ​របស់​កម្ពុជា​ក្នុង​ការទទួលស្គាល់​រប​ប​សឹក​ថៃ  ថា​៖​ត នេះ​គឺ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​កម្ពុជា​ទទួលស្គាល់​របប​ថ្មី​កើត​ក្រោយ​រដ្ឋប្រហារ​នៅ​ថៃ​។ ចំណែក​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​លើ​ពិភព​ក៏​ទទួលស្គាល់​ដូចគ្នា​ដែរ​។ ការធ្វើ​ដូច្នេះ គឺ​ដើម្បី​ផលប្រយោជន៍​ជាតិ រួម​មាន​ជាអាទិ៍ ផលប្រយោជន៍​ពាណិជ្ជកម្ម ដំណោះស្រាយ​ទល់ដែន ហើយ​ក្នុងនោះ ក៏មាន​ដែរ ពលករ​ខ្មែរ​ជាង​១​លាន​នាក់ ដែល​កំពុង​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​។

​សូមបញ្ជាក់​ថា​៖​លោក ង្វៀន សួន​ហ្វ៊ុក​នាយករដ្ឋមន្ត្រី​វៀតណាម នឹង​ក្លាយជា​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន​ដំបូង​គេ ដែល​នឹង​ត្រូវ​ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សេត​វិមាន​តប​តាម​ការអញ្ជើញ របស់លោក ដូ​ណា​ល់ ត្រាំ​។ តាម​ការគ្រោងទុក​លោក ង្វៀន សួន​ហ្វ៊ុក នឹង​ត្រូវ​ជួប​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ នៅ​សេត​វិ មាន​នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៧​នេះ (​ម៉ោង​នៅ​អាមេរិក​)​។ ដែល បញ្ហា​ជាច្រើន​នឹង​ត្រូវ​លើកយក​មក​ពិភាក្សា ជាពិសេស​ការពង្រឹង​ទំនាក់ទំនង​រវាង​អាមេរិក និង​ប្រទេស​វៀតណាម​ក្នុងពេល​ដែល​វៀតណាម​កំពុង​ប្រឈមមុខ​និង​ប្រទេស​ចិន​។​

​លោក ប្រធានាធិបតី​អាមេរិក ក៏​ធ្លាប់បាន​អញ្ជើញ​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ឆា និង​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ​ដែល​ជា​មិន​ចាស់​របស់​អាមេរិក​ឲ្យទៅ​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​ផងដែរ​។​តែ​មេដឹកនាំ​នៃ​ប្រទេស ទាំងពីរ​នេះ ហាក់​សម្តែង​ការព្រងើយកន្តើយ​ចំពោះ​សំណើ​នេះ​ដោយសា​ពួកគេ​កំពុង​ចង់​បង្កើន​ចំណង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​និង​រុស្ស៊ី​វិញ​។

​ទាក់ទង​បញ្ហា​នេះ​លោក ខៀវ កាញារីទ្ធ បានឲ្យដឹងថា ប្រទេស​ទាំង​ពីរ​នេះ​កំពុងតែ​ស្តីបន្ទោស​មន្ត្រីការទូតរ​បស់​ពួកគេ មិនសូវ​សកម្ម​ដូច​មន្ត្រី​ការទូត​របស់​វៀតណាម ជា​ហេតុ​ធ្វើ​ឲ្យ​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​នេះ​មាន​ភាពយឺតយ៉ាវ​ជាង​ប្រទេស​វៀតណាម ក្នុង​ការចេញ​ទៅ​ទស្សនកិច្ច​នៅ​សេត​វិមាន​។

​តាម​ការស្រាវជ្រាវ​ប្រភព​ព័ត៌មាន​ពី​បរទេស​លោក ខៀវ កាញារីទ្ធ បាន​គូសបញ្ជាក់ថា ក្រៅពី​ភាពប៉ិនប្រសព្វ និង​សកម្ម​លើ​ការងារ​ទូត​ហើយ​នោះ បច្ចុប្បន្ន​វៀតណាម បាន​ចាយលុយ​ក្នុង​មួយ​ខែ​បី​ម៉ឺន​ដុល្លារ ដើម្បី​ជួល​ក្រុមហ៊ុន​របស់​អាមេរិក ជួយ​បញ្ចុះបញ្ចូល​ឃោសនា​ពី​វៀតណាម​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​ថែមទៀត​ផង​។

​លោក ខៀវ កាញារីទ្ធ បន្តថា លុយ​បី​ម៉ឺន​ដុល្លារ​ជា​ចំនួន​មួយ​ដ៏​ច្រើន ប៉ុន្តែ​ផលប្រយោជន៍​ដែល​វៀតណាម ទទួលបាន​ពី​អាមេរិក​មក​វិញ​គឺ​មហាសាល​។ លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក៏​ចង់​ឲ្យ​មន្ត្រី​ការទូត​ខ្មែរ​ពិចារណា និង​គិតគូ​រលើ​ចំណុច​នេះ​ផង​ដែរ​។​សូមបញ្ជាក់​ថា​លោក​ជុំ​ប៊ុន​រ៉ុង​ជា​ឯក​អគ្គរាជ​ទូ​ខ្មែរ​ប្រចាំ​សហរដ្ឋអាមេរិក​៕

 

Filed in: ព័ត៌មានជាតិ