សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១០០​គ្រូ​សារ នៅ​ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​ទទួល​បាន​អំណោយ​ពី​រាជរដ្ឋាភិបាល​

​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១០០​គ្រូ​សារ នៅ​ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​ទទួល​បាន​អំណោយ​ពី​រាជរដ្ឋាភិបាល​

​ប្រជាពលរដ្ឋ​ក្រីក្រ​ចាស់ជរា ជនពិកា ស្ត្រី​មេម៉ាយ ចំនួន​១០០​គ្រូ​សារ​នៅ​ស្រុក​អូររាំង ខេត្ត​មណ្ឌល គិរី ទទួលបាន​អំណោយ​ពី​រាជរដ្ឋាភិបាល​ដែល​បាន​ផ្តល់​តាមរយៈ​មន្ទីរ​កិច្ចការនារី​ខេត្ត ពិធី​ចែក​អំណោយ​នេះ ធ្វើឡើង​នៅ​វត្ត​ស្រុក​អូររាំង ក្រោម​អធិបតីភាព​ឯកឧត្តម អេង ប៊ុន​ហ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​មន្ត្រី​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៤​។​

​តាម​ការលើកឡើង​របស់លោក នង ទុណ្ណ​រី អភិបាល​ស្រុក​អូររាំង និង​លោកស្រី ម៉ាលី សុខ​នី ប្រធាន មន្ទីរ​កិច្ចការនារី​ខេត្ត​បាន​មានប្រសាសន៍​ថា​អំណោយ​ដែល​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា ជនពិកា ស្ត្រី​មេម៉ាយ​នាពេល​នេះ​ជា​អំណោយ​របស់​រាជរដ្ឋាភិបាល​ដែល​ផ្តល់​តាមរយៈ​មន្ទីរ​កិច្ចការនារី​ខេត្ត ។

​លោកស្រី​បន្ត​ថា រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​លើ​ស្ត្រី​ច្រើនណាស់ អំពី​ឋានៈ តួនាទី​នៅក្នុង​សង្គម ពិសេស​ក្នុង​គោល ដៅ​អភិ​វ​ឌ្ឈ​សហវត្ស​កម្ពុជា​គោលដៅ​ទី​៣ គឺ​និយាយ​អំពី​ការអនុវត្ត​គោលនយោបាយ​លើកកម្ពស់​សមភាព​យេនឌ័រ និង​ផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិ​វ​ឌ្ឈ  ជាតិ​ក្រសួង​កិច្ចការ​នារី​ដែល​តំណាង​ឲ្យ​ស្ត្រី​ទូទាំង​ប្រទេស​បាន​ដាក់បញ្ចូល​នូវ​សូចនាក​រដ៍​សំខាន់ៗ​មួយចំនួន​ទៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិ​វ​ឌ្ឈ​ជាតិ​នេះ​ផង​ដែរ​។​
​មានមតិ​សំណេះសំណាល​ឯកឧត្តម អេង ប៊ុន​ហ៊ាង អភិបាលខេត្ត​មណ្ឌលគិរី មាន​ប្រសា​សន៌ថា អំណោយ​ថ្ងៃនេះ ជា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា ជានិច្ច​ជា​កាល សម្តេច​លោក​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ពី​តម្រូវការ និង​បំពេញ​នូវ​កង្វះខាត​ជីវភាព របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​គ្រប់​មូលដ្ឋាន​។ ឯកឧត្តម​បាន​បន្តថា ទោះបី​អំណោយ​ទាំងនេះ​តិចតួច​ក៏ពិតមែន ក៍​បាន​បញ្ជាក់ឲ្យ​ឃើញថា​ជា ឆន្ទៈ​មុះមុត​ដ៍​ឆ្នើម​និង​ទឹកចិត្ត​ថ្លៃថ្លា ក្នុង​ការរួមចំណែក​ការលើកកម្ពស់​ស្ថានភាព​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក​ជា​បណ្តើរៗ​។

​ឆ្លៀត​ក្នុង​ឱកាស​នេះ​ផង​ដែរ ឯកឧត្តម​ក៍​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ក្រោយ​ពី​ការប្រមូល​ផល​រួច​ត្រូវ​ចេះ​បង្កបង្កើន​ផល​ដំណាំ​រួមផ្សំ និង​ការ​ចិញ្ចឹមសត្វ​ផ្សេងៗ ដើម្បី​រក​ប្រាក់ចំណូល​នៅ​ក្នុង​ជីវភាព​គ្រួសារឲ្យ​កាន់តែ​រីកចំរើន​ថែម​ទៀត​។​ហើយ​ត្រូវ​ជៀសវាង​នូវ​អំពើហឹង្សា​ក្នុង​គ្រូសារ ល្បែងស៊ីសង ការប្រើប្រាស់​គ្រឿងញៀន -​ល​-​។​

​អំណោយ​ដែល​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១០០​គ្រួសារ​នៅ​ក្នុង​ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង នាពេលនោះ ក្នុង​មួយ​គ្រូ​សារ​ទទួលបាន អង្ករ​២០​គីឡូក្រាម សារុង​១ កន្ទេល​១ ត្រីខ ទឹកស៊ីអ៊ីវ អំបិល និង​សាប៊ូ ៕
​ហ៊ិ​ន សុគ​ន់​

2014_12_31d2 2014_12_31d1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី