សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាជ្ញាធរ​ប្រកាស​ឈ្មោះ​ក្រុមហ៊ុន​ចង​ការវិនិយោគ​បោក​ប្រជាជន​ជិត​៥០​លាន​ដុល្លារ​អាមេរិក​

​អាជ្ញាធរ​ប្រកាស​ឈ្មោះ​ក្រុមហ៊ុន​ចង​ការវិនិយោគ​បោក​ប្រជាជន​ជិត​៥០​លាន​ដុល្លារ​អាមេរិក​

​ភ្នំពេញ​៖ ប្រធាន​ប្រតិបត្តិការ​ក្រុមហ៊ុន អែម​ផាយ ប៊ី​ក ខា​ភី​ថ​ល ស៊ី (EBC) ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​អាស៊ី​អាគ្នេយ៍ (AIF)​និង​ប្រធាន​សមាគម​អ្នក​ប្រឹក្សា​យោបល់​វិនិយោគ​(ICA)​បាន​ត្រូវ​ប្រជាពលរដ្ឋ​រាប់រយ​នាក់​មកពី​តាម​បណ្ដា​ខេត្ត​រាជធានី​លើកគ្នា​មក​ដាក់​ពាក្យបណ្ដឹង​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៧​រឿង​ឆបោក​លុយ ប្រមាណ​ជាង​៤៦​លាន​ដុល្លារ​អាមេរិក​ដែល​ធ្វើឡើង​តាមរយៈ​ការដាក់​ទុន​វិនិយោគ​។​នេះ​បើ​តាម​ការប្រកាស​ឲ្យដឹង​នៅក្នុង​សន្និសីទ្ធកាសែត​មួយ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៧​ដោយ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ​យុត្តិធមិ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​

​ប្រជាពលរដ្ឋ​ចំនួន​៥.៦៧៤​គ្រួសារ នៅ​គ្រប់​រាជធានី​-​ខេត្ត​ទូទាំង​ប្រទេស បាន​មូលមតិ​គ្នា ប្ដឹង​បុគ្គល​ឈ្មោះ ស៊ាន តាន់ ជនជាតិ​ម៉ាឡេស៊ី ជា​ប្រធាន​ប្រតិបត្តិការ​ក្រុមហ៊ុន អែម​ផាយ ប៊ី​ក ខា​ភី​ថ​ល (Empire Big Capital Limited) ហៅ​កាត់​ថា ក្រុមហ៊ុន អ៊ី​.​ប៊ី​.​ស៊ី (EBC) បុគ្គល​ឈ្មោះ ហួត សុវណ្ណ ជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​អាស៊ី​អាគ្នេយ៍ (AIF) និង​ឈ្មោះ ជិ ហ្គោសា​លី ប្រធាន​សមាគម​អ្នក​ប្រឹក្សា​យោបល់​វិនិយោគ (ICA) ទាក់ទង​នឹង​រឿង​ឆបោក​លុយ​ជាង ៤៦​លាន​ដុល្លារ​អាមេរិក (៤៦.២០៤.៣៥០​ដុល្លារ​)​។

​លោក ងី ច័ន្ទ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​លើកឡើង​ថា ប្រជាពលរដ្ឋ បាន​ចាញ់បោក​មេខ្លោង ដែល ដើរ​ឃោសនា​ពី​ការដាក់​វិនិយោគទុន ឬ​ចងការ​ប្រាក់ចំណេញ​ភាគរយ​បាន​ច្រើន​។​ទាកទង​បញ្ហា​នេះ​ប៉ុន្តែ​សម្រាប់​អាជ្ញាធរ​វិញ ថា​រាង​ពិបាក​បន្តិច តែ​សុំ​ឲ្យ​ពលរដ្ឋ​ទាំងអស់ ដែល​រងគ្រោះ ដាក់​ពាក្យបណ្ដឹង​ឲ្យបាន​គ្រប់គ្នា ដើម្បី​សមត្ថកិច្ច​មាន​វិធានការ​តាម​ច្បាប់​។​

​លោក​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ប្រធាន​នាយកដ្ឋាន កណ្ដាល​សន្តិសុខ​ក្រសួងមហាផ្ទៃ បាន​បានឲ្យដឹងថា មេខ្លោង ដែល​ឆបោក​លុយ​ពលរដ្ឋ​អស់​រាប់​សិប​លាន​ដុល្លារ​នេះ គឺ​មាន​ជនជាតិ​ម៉ាឡេស៊ី និង​ខ្មែរ តែ​សម្រាប់​ជនជាតិ​ផ្សេង​អាជ្ញាធរ​សុំ​លាក់​សិន​។
​ប្រជាពលរដ្ឋ​និយាយថា​៖​មូលហេតុ​ដែល​ធ្វើឱ្យ​ពួកគាត់​មាន​ការទុកចិត្ត​ទៅ​ទាំងស្រុង​ទៅ​លើ​ក្រុមហ៊ុន​EBC​ខាងលើ​នេះ​ដោយសា​តែ​យោងទៅតាម​លិខិតស្នាម​របស់​ក្រសួង​មហាផ្ទៃ​ពី​ក្រសួង​ពាណិជ្ជកម្ម និង​អនុសារណ​យោគយល់​គ្នា​រវាង​ក្រុមហ៊ុន​ជាមួយ និង​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​អាស៊ី​អាគ្នេយ៍ (AIF) និង​សមាគមន៍​អ្នក​ប្រឹក្សា​យោបល់​វិនិយោគ (ICA) ផងដែរ ។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា​ក្រុមហ៊ុន​បាន​ធ្វើ​ប​ប្រតិបត្តិ​ការប្រមូល​ដើមទុន​ពី​ប្រជាពលរដ្ឋ​ជាច្រើន​ម៉ឺន​នាក់​ទៅ​តាម​បណ្តារ​ខេត្ត ក្រុង​នានា​ទូទាំង​ប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០១៣ មក​ដោយ​សន្យាថា «​នឹង​ផ្តល់​ប្រាក់​ចំណេញ​ជា​ភាគរយ​ចំនួន​១០% ក្នុង​មួយ​ខែ​ហើយ​រយៈពេល​១៨​ខែ​ក្រុមហ៊ុន​នឹង​សង​ប្រាក់​ដើម​ទាំងអស់​ត្រឡប់​មក​ឱ្យ​អក្នវិនិយោគ​វិញ​» ដោយ​ក្រុមហ៊ុន​បាន​ធ្វើ​ការផ្សព្វផ្សាយ​ជា​សារ​ធា​រណៈ សិក្ខាសាលា​និង​ចុះ​តាម​បណ្តារ​សា​ព័ត៌មាន​នានា​អំពី​គម្រោង​របស់​ខ្លួន​ដើម្បីឱ្យ​ប្រជា​ពលរដ្ឋ​កាន់តែ​មាន​កា​រ​ជឿ​ទុកចិត្ត​កាន់តែខ្លាំង​ផងដែរ ។

​ដោយ​ក្នុង​ម្នាក់ៗ​បាន​ដាក់ទុន​ចាប់ពី​២.០០០​ទៅ​៣ ឬ​៤​ពាន់​ដុល្លារ និង​មាន​អ្នកខ្លះ​ទៀត​រហូត​ទៅ​ដល់​៤​ឬ​៥​ម៉ឺន​ដុល្លារ​ក៏​មាន​និង​ទទួលបាន​ប្រាក់​ចំណេញ​១០%​មក​វិញ​ក្នុង​ម្នាក់​បាន​ត្រឹមតែ​៣​ទៅ​៤​ខែ​ដំបូង​តែប៉ុណ្ណោះ ហើយ​ក្រុមហ៊ុន​បាន​រត់គេចខ្លួន​បាត់​ស្រម​មោល​តែម្តង​។​នេះ​ជា​លើកទីមួយ​ហើយ សម្រាប់​កម្ពុជា ដែល​ចាញ់បោក​លុយ​អ្នក​ឃោសនា ឬ​អ្នក​ផ្សព្វផ្សាយ ដាក់​វិនិយោគទុន ឬ​ចងការ​ប្រាក់​រហូត​បង់​ខាត​លុយ​អស់​ច្រើន​លាន​ដុល្លារ បែបនេះ ។

​លោក កើត រិទ្ធ​រដ្ឋលេខាធិការក្រ​សួង​យុត្តិធម៌ បាន​លើកឡើង​ថា បណ្ដឹង​បណ្តឹង​របស់​ប្រជាពលរដ្ឋ ក៏​ស្ថិត​នៅក្នុង​ដៃ​របស់​តុលាការ​ហើយ​ដែរ ប៉ុន្តែ​លោក​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ និង​ចំនួន​ជន​ឆបោក​ទាំងនេះ​ទេ ពីព្រោះ​រឿងនេះ ស្ថិត​ក្នុង​ការស្រាវជ្រាវ និង​តាម​ប្រមាញ់ ដើម្បី​ឈានដល់​ការចាប់ខ្លួន​មេខ្លោង​។

​លោក កើត រិទ្ធ បាន​បន្ថែមថា អាជ្ញាធរ​កម្ពុជា នឹង​ផ្សព្វផ្សាយ​ឲ្យ​ទូលាយ​ទូទាំង​ប្រទេស ដើម្បី​ឲ្យ​ពលរដ្ឋ​យល់ដឹ​ង​ពី​ល្បិចកល​របស់​ជនល្មើស ដែល​ប្រើប្រាស់​គ្រប់​រូបភាព​ក្នុង​ការ​ឆបោក​លុយ​ពី​ប្រជាពលរដ្ឋ ក្នុងនោះ​មានដូចជា ការវិនិយោគទុន​នៅ​កម្ពុជា ចងការ​ប្រាក់​បាន​ភាគ​រយ​ខ្ពស់  និង​មាន​ចំណុច​សំខាន់​ផ្សេងទៀត​។

​ស្រដៀង​នឹង​លោក ងី ច័ន្ទ​ផល លោកស្រី ងួន សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​មូលបត្រ បច្ចុប្បន្ន​នេះ​មិន​ទាន់​មានច្បាប់​នៅឡើយ ដែល​កន្លងមក អ្នក​ឆបោក តែងតែ​ប្រើ​គ្រប់​ល្បិចកល ដើម្បី​បាន​លុយ ៕

 

Filed in: ព័ត៌មានជាតិ