សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ឧត្តមសេនីយ៍ សាន្ត ប៊ុន​ថា​ន បញ្ជា​ឲ្យកម្លាំង​អាវុធហត្ថ​ទាំងអស់​ត្រូវ​ការពា​រ​សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុងពេល​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​ឲ្យបាន​ល្អ​

លោក​ឧត្តមសេនីយ៍ សាន្ត ប៊ុន​ថា​ន បញ្ជា​ឲ្យកម្លាំង​អាវុធហត្ថ​ទាំងអស់​ត្រូវ​ការពា​រ​សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុងពេល​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​ឲ្យបាន​ល្អ​

ក្រចេះ​៖ លោក​ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ បាន​ចេញ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​កងកម្លាំង​អាវុធហត្ថ​ខេត្ត ស្រុក និង​ស្នាក់​ការ​សន្តិសុខ ត្រូវ​ពង្រឹង គោរព​វិន័យ និង​តួនាទី​របស់​ខ្លួន​ឲ្យបាន​ល្អ និង​ត្រូវ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ឲ្យបាន​ដាច់ខាត នៅពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ឃុំ សង្កាត់ សម្រាប់ អាណត្តទី​០៤ ឆ្នាំ​២០១៧ ។​

​ការ​ដាក់​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត គឺ​ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៧ នៅ​ទីបញ្ជាការ​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ ក្នុង​អង្គប្រជំុ​ផ្សព្វផ្សាយ​ផែនការ ស្តីពី​ការការពារ​សន្តិសុខ​សុវត្ថិភាព​ការិយាល័យ​បោះឆ្នោត នា​ពេល​ដំណើរការ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ឃុំ សង្កាត់ សម្រាប់ អាណត្តទី​០៤ នាពេល​ខាងមុខ​នេះ ។​

​លោក ឧត្តមសេនីយ៍ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​មានប្រសាសន៍​បន្ត​ថា មន្ត្រី​អាវុធហត្ថ​គ្រប់រូប ត្រូវ​ត្រៀម​លក្ខណៈ​ឲ្យ​ស្រេច ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព​នៅតាម​ការិយាល័យ​បោញ​ឆ្នោត​នីមួយៗ ហើយ​ត្រូវ​គោរព​ពេលវេលា​ម៉ោង​ធ្វើការ គោរព​វិន័យ ដឹង​ពី​តួនាទី ជាពិសេស​គោរព​នូវ​បទបញ្ជា​របស់​ថ្នាក់លើ និង​ត្រូវ​រាយការណ៍​អំពី​សភា​ពលការ​ឲ្យបាន​ច្បាស់លាស់​ទាន់ពេលវេលា ។​

​លោក បាន​បន្តទៀតថា ដោយឡែក​សម្រាប់​មន្ត្រី​អាវុធហត្ថ​ដែល​គ្មាន​ភារៈកិច្ច​កា​ពារ​សុវត្ថិភាព​នៅពេល​បោះឆ្នោត មិនត្រូវ​ស្លៀក​សម្លៀក​បំពក់​ឯកសណ្ឋាន​ទៅ​បោះឆ្នោត ឬ​ទៅ​រំខាន​នៅ​ការិយាល័យ​បោញ​ឆ្នោត​ឡើយ ។ ត្រូវ​ដឹង​នឹង​ក្តាប់​ទីតាំង​ភូមិសាស្ត្រ​នី​មួយៗ​ឲ្យបាន​ច្បាស់ ដើម្បី​បង្ក​ភាពងាយស្រួល​នៅពេល​ការពារ​សន្តិសុខ និង​ពេល​មាន​បាតុភាព​អ្វីមួយ​កើតឡើង​ផងដែរ ។​

​លោក បាន​រំលឹក​ដល់​មន្ត្រី​អាវុធហត្ថ​ថា មិន​ត្រូវ​ស្រវឹង​ជា​ដាច់​ខាត​ទាំង​នៅ​មុន​ថ្ងៃ​បោះឆ្នោត និង​នៅក្នុង​ថ្ងៃ​បោះឆ្នោត ព្រោះ​វា​ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស​របស់​អា​រាជ​អាវុធហត្ថ​ខេត្ត​ក្រចេះ​ទាំ​រមូល និង​ប៉ះពាល់​ដល់​ការងារ​ថែមទៀត​ផង ។​

​លោក​ឧត្តមសេនីយ៍ សាន្ត ប៊ុន​ថា​ន បានបញ្ជាក់​ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​/​សង្កា​ត អាណត្តិ​ទី​៤ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤ មិថុនា​ខាង​មុខ​នេះ គឺជា​ការបោះឆ្នោត​ដោយ​សេរី យុត្តិធម៌ និង​តម្លាភាព ហើយ​មន្ត្រី​អាវុធហត្ថ​ទាំងអស់​ត្រូវ​នាំគ្នា​ទៅ​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា ៕

Filed in: ព័ត៌មានជាតិ