សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អ៊ី​ចំរើន​មេ​នគរបាល​ច្រកទ្វារ​ព្រុំដែន​អូយា​ដាវ​ត្រូវ​គេ​រាយការណ៍​ថា​កាក់កប​និង​បទល្មើស​ឈើប្រណិត​ឆ្លងដែន​!

អ៊ី​ចំរើន​មេ​នគរបាល​ច្រកទ្វារ​ព្រុំដែន​អូយា​ដាវ​ត្រូវ​គេ​រាយការណ៍​ថា​កាក់កប​និង​បទល្មើស​ឈើប្រណិត​ឆ្លងដែន​!

​រតនៈគិរី ៖ គិត​ចាប់ពី​ពេលដែល​គណបក្សនយោបាយ​និង​សមត្តកិច្ច​មមាញឹ​កនិង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥​នេះ​នៅ​ឯ​ច្រក​ព្រុំដែន​កម្ពុជា​វៀតណាម​អូរយ៉ាដាវ​ខេត្ត​រតនៈគិរី​ឯណុះ​វិញ​គេ​ក៏​ឃើញ​មាន​សកម្មភាព​ដឹកឈើ​ប្រណិត​ឆ្លងកាត់​ខុសច្បាប់​យ៉ាង​មមាញឹក​ផងដែរ​ដែល​គេ​ជឿ​ថា​ជា​ការឃុបឃឹត​បើកដៃ​ឲ្យ​ជា​ថ្នូរ​និង លាភសក្ការៈ​ពី​សមត្តកិច្ច​នៅទីនោះ​។​យើង​តាម​សេចក្តីរាយការណ៍​ជាក់ស្តែង​គ្រាន់តែ​នៅ​ថ្ងៃទី​២៧​ខែ​ឧសភា​ឆ្នាំ​២០១៧​នេះ មាន​រថយន្ត​សាំ​យ៉ុង​ប្រមាណ​ជិត​២០​ទៅ​៣០​គ្រឿង​បាន​ដឹកជញ្ជូន​ឈើប្រណិត​ឆ្លងដែន​ទៅ​ស្រុក​យួន​។​ប្រភព​ពី​អ្នករកស៊ី​ឈើ​នៅ​ខេត្ត​រតនៈគីរី​បានឲ្យដឹង​ថា​ឈ្មួញ​ឈើ​ដែល​រកស៊ី​ដឹក​ឈើ​តាម​ច្រកព្រុំដែន​មួយ​នេះ​ជាអាទិ៍​មានដូចជា​៖​ឈ្មោះ ម៉េង​ម្ចាសស់​ឡាន សាំ​យ៉ុង​លេខ​7911 ។​ឈ្មោះ អា​ស្មី សាំ​យ៉ុង​លេខ​5473 ។​ឈ្មោះ អា​ឡុង សាំ​យ៉ុង​លេខ​6475 ។

​ឈ្មោះ ចែ​នាង សាំ​យ៉ុង​លេខ​1250 ។​ឈ្មោះ ចែ​រ៉ា​ន សាំ​យ៉ុង​លេខ​4034 ។​ឈ្មោះ អា​ប៊ុន សាំ​យ៉ុង​លេខ​3934 ។​ឈ្មោះ ចែ​រ៉ា​ន ហៅ​យាយ​ទឹកនោម​ផ្អែម សាំ​យ៉ុង​លេខ​1604 ។​ឈ្មោះ ស្រី​គា សាំ​យ៉ុង​លេខ​0666 ១​គ្រឿង​ទៀត​លេខ​5204 ។​ឈ្មោះ ល័​ក្ខ តុ សាំ​យ៉ុង​លេខ​0885 ។​ឈ្មោះ យាយ​ងងិត សាំ​យ៉ុង​លេខ​1290 ឈ្មោះ ស្រី​ដា សាំ​យ៉ុង​លេខ​4935 ឈ្មោះ យាយ​ចេន សាំ​យ៉ុង​លេខ​1297​។​ល​។

​ក្រៅពី​ក្បួន​ឡាន​ថ្ងៃទី​២៧​ឧសភា​នេះ​ប្រមាណ​៣០​ឡាន​កាលពី​ថ្ងៃ​ទី​២២​ឧសភា​សេចក្តីរាយការណ៍​បានឲ្យដឹងថា មាន​រថយន្ត​ដឹកឈើ​ដែល​គេ​ស្គាល់ឈ្មោះ ស្រី តី រួម​ជាមួយ​រថយន្ដ​ផ្សេងៗ​ទៀត​ប្រមាណ​៥០​គ្រឿង បាន​ធ្វើ​ចរាចរ​នៅពេល​យប់​មកដល់​មាត់​ច្រក​ទ្វារ រួច​ឈប់​ត្រៀបត្រា​រងចាំ​ដល់ពេល​ព្រលឹម ទើប​ឃើញ​មាន​កំលាំងចម្រុះ​របស់​មន្ត្រី​សមត្ថកិច្ច​ប្រចាំការ​បើកទ្វារ​ឲ្យ​ឆ្លង​ទៅ​វៀតណាម​។​ចឹង​បើ​គិត​ចាប់ពី​ថ្ងៃ​ទី​២២​ឧសភា​មក​គឺ​មាន​ខ្ទង់រយ​ឡាន​ទៅ​ហើយ​។​បើ​គិត​ជា​ឈើ​វិញ​ក៏​ខ្ទង់ពាន់​ម៉ែត​គូប​ផងដែរ​។​

​ក្បួន​រថយន្ត​សាំ​យ៉ុង​ទាំងនោះ​ដឹកឈើ​ចេញពី​ក្រុង​បាន​លុង​ឆ្ពោះទៅកាន់​ច្រកទ្វារ​អន្តជាតិ​អូរយ៉ាដាវ​តាម​បណ្តោយ​ផ្លូវជាតិលេខ​៧៨ ដែល​តាម​ដងផ្លូវ​ជាតិ​នេះ​មាន​សមត្តកិច្ច​ប្រមាណ ៦០​ស្ថាប័ន​ប្រចាំការ ។​ថា​ពួក​សមត្តកិច្ច​តាម​ដងផ្លូវ​ចុះគ្នា​គ្រាន់តែ​បាន​បាយ​ទឹក​បន្តិចបន្តួច​ចុះនៅ​ច្រកទ្វារ​អូយ៉ាដាវ​ជា​កន្លែង​ដែល​ហាម​មិន​ឲ្យ​អ្នកកាសែត​ចូល​ថត​ទទួលបាន​ប៉ុន្មាន​បាន​ជា​មិន​បំពេញ​ភារកិច្ច​ដែល​រដ្ឋ​ប្រគល់​ឲ្យ​ចឹង​។​ប្រជាពលរដ្ឋ​និយាយថា​៖​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ទៅ​វិញ​រថយន្ត​សាំ​យ៉ុង​ដឹក​ឈើប្រណិត​ចេញ​ទៅ​ប្រទេស​វៀត ណា​ម យ៉ាង​ក​គ្រឹក​ក​គ្រេង​បើ​មិន​បង់លុយ​ឲ្យ​ស​មត្ត​កិច្ច​ស្មានថា​ចេញ​ទៅ​រួច​ឬ​? ។​កន្លងមក​មាន​សេចក្តីរាយការណ៍​ថា​លោក​អ៊ី​ចំរើន​មេ​នគរបាល​ច្រកទ្វារ​អូយ៉ាដាវ​គឺជា​អ្នក​បោះ​មេ​ឲ្យ​ស​មត្ត​កិច្ច​ផ្សេងទៀត​នៅ​ច្រក​មាន​គយ​កាំកុងត្រូល​ជាដើម​។

​ពាក់ព័ន្ធ​បញ្ហា​ខាងលើនេះ​លោក អ៊ី ចំរើន ប្រធាន​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​មិនអាច​សុំ​ការបំភ្លឺ​បាន​នោះ​ទេ​ដោយ​មិន​អាច​ទំនាក់ទំនង​បាន​។​សូម​បញ្ជាក់​ដែរ​ថា​ថ្មីៗ​នេះ​ប្រទេស​នៅ​សហគមន៍​អ៊ឺរ៉ុប​បានចេញ​សំណុម​ពរ​ឲ្យ​រាចរដ្ឋាភិបាល​កម្ពុជា​និង​វៀតណាម​ជួយ​ទប់ស្កាត់​បទល្មើស​ឈើប្រណិត​ដែល​កាប់​ដឹក​ជញ្ជូន​ដោយ​ឈ្មួញ​ចេញពី​កម្ពុជា​ដែល​មាន​ប្រមាណ​ជាង​៣០​ម៉ឺន​ម៉ែត​គូ​ប​។​ឈ្មួញ​វៀតណាម​ជាច្រើន​ចាំ​ប្រមូល​ទិញ​ឈើ​ខ្មែរ​នៅ​ខេត្ត​ចា​ឡាយ​ជាប់​ព្រុំដែន​ខ្មែរ ខេត្ត​រតនគិរី ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់