សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប៉ូលិស​ចាប់​ជនសង្ស័យ​ពីរ​នាក់​បញ្ជូន​ទៅ​សាលាដំបូង​ករណី​ផ្សេង​គ្នា​

ប៉ូលិស​ចាប់​ជនសង្ស័យ​ពីរ​នាក់​បញ្ជូន​ទៅ​សាលាដំបូង​ករណី​ផ្សេង​គ្នា​

រតនគិរី​៖ កម្លាំង​នរគ​បាល​កណ្ដាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ចំនួន​ពីរ​នាក់ ពាក់ព័ន្ធ​និង​ករណី​ពី​ផ្សេងគ្នា​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ឱ្យ​ជួយ​ចាត់ការ​បន្ដ​តាម​ច្បាប់​កាល​ព្រឹក ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៧ ។

​លោក​ឧត្តមសេនីយ៏ត្រី  ផែន  ឌី​ណា ស្នងការរង​ទទួល​ផែន​កណ្ដាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​រតនគិរី​បាន​ប្រាប់ឲ្យដឹង​ថា ជនសង្ស័យ​ទី​១​ឈ្មោះ  ណុប សុខល័​ក្ខ ភេទ​ប្រុស អាយុ​២១ ឆ្នាំ​ជនជាតិ់់​ខ្មែរ​មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​មួយ ឃុំ​ឡា​មិញ ស្រុក​ប​កែវ ខេត្ត​រតនគីរី​។

​ជននេះ​បាន​ធ្វើ​សកម្មភាព​លួច​ចូល​ក្នុង​បន្ទប់​ទីចាត់ការ​សាលាបឋមសិក្សា​បរ​កែវ​កាលពី​ថ្ងៃ​ទី​២៤​ខែ​ឧសភា​គឺ​លួច​យក​កុំព្យូទ័រ​ដៃ​១​គ្រឿង និង​កុំព្យូទ័រ​ដាក់​លើ​តុ​១​គ្រឿង ទូរស័ព្ទដែ​១​គ្រឿង​រួម​និង​ធុងបាស់​ចំនួន​១​គ្រឿង​។​

​លោក​ស្នងការរង​បានឱ្យដឹង​ទៀត​ថា ជនសង្ស័យ​ទី​២​ឈ្មោះ រិត ក្ដិត អាយុ​២៧​ឆ្នាំ​ជនជាតិ​ព្រៅ មាន​ទីលំនៅ​ភូមិ​កា​ទៀង​ឃុំ​ល្បាំង​២​ស្រុក​លំផាត់​ខេត្ត​រតន​គី​រី​។​ជន​នេះ​កាលពី​យប់​ថ្ងៃទី​២៥​ខែ​ឧសភា​បាន​ចាប់​កូនស្រី​ចុង​ដែលមាន​អាយុ​ទើបតែ​៧​ឆ្នាំ​បោក​ផ្ទុប​ទៅលើ​ដី​បណ្ដោយ​ឱ្យ​របួសធ្ងន់​គឺ​បាក់ដៃ​ខាងធ្វេង​។

​បន្ទាប់​ពី​ជនសង្ស័យ​ឈ្មោះ រិត ក្ដិត បាន​ប្រើ​អំពើហឹង្សារ​ទៅលើ​កូនចុង​នៅ​ថ្ងៃ​ទី​២៦​ខែ​ឧសភា ប៉ូលិស​បាន​ឃាត់ខ្លួន​ជន​នោះ​រួច​នៅ​ថ្ងៃទី​២៧​ខែ​ឧសភា​ដដែល​នោះ​បាន​បន្ដ​ឃាត់ខ្លួន​ឈ្មោះ​ណុប​សុខល័​ក្ខ​បញ្ជូន​ទៅ​ស្នង​ការ​ដើម្បី់​បង្ក​សំណុំរឿង ។​

​ប្រភព​ពី​តុលាការ​បាន​ដឹង​ឱ្យ​ទៀត​ថា ជនសង្ស័យ​ឈ្មោះ ណុប សុខល័​ក្ខ ជាប់ចោទ​ពី​បទ​លួច​និង​ជនសង្ស័យ​ទី​២​ឈ្មោះ រិត ក្ដិត ជាប់ចោទ​ពី​បទ​ប្រើប្រាស់​អំពើហឹង្សា​ក្នុង​គ្រួសារ​ពួកគេ​ត្រវ​បាន​ឃុំខ្លួន​ជា​បន្ដោះអាសន្ន​នៅ​ពន្ធនាគារ​ភ្នំ​ស្វាយ​ដើម្បី​បន្ដ​ស្រាវជ្រាវ​៕
​រតនគីរី​

 

Filed in: ព័ត៌មានជាតិ