សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច​បញ្ជូន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តពោធិ៍សាត់​ទៅ​តុលាការ​

សមត្ថកិច្ច​បញ្ជូន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តពោធិ៍សាត់​ទៅ​តុលាការ​

​ខេត្ត​ពោធិ៍សាត់ ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ពោធិ៍សាត់ លោក យ៉ាន់ សេង​ហ៊​ត នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៧​នេះ ត្រូវបាន​កម្លាំង​នគរបាល​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាមច្បាប់ បន្ទាប់ពី​សាកសួរ​អស់​ពីរ​ថ្ងៃ ពាក់ព័ន្ធ​ករណី​បើករថយន្ត បុក​ក្មេងប្រុស​អាយុ​៦​ឆ្នាំ ហើយ​បើក​គេចខ្លួន មិន​ឈប់​ទទួលខុសត្រូវ​។​

​អធិការនគរបាល​ស្រុក​វាលវែង វរសេនីយ៍ត្រី ធាង ឡេង បាន​អះអាង​នៅក្នុង​របាយការណ៍​កំណត់​ហេតុ​ថា ប្រធាន​គណបក្ស CNRP ខេត្ត​ពោធិ៍សាត់ លោក យ៉ាន់ សេង​ហ៊​ត ពិតជា​បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន បុក​ក្មេងប្រុស​អាយុ​៦​ឆ្នាំ ខ្ទាត​ជាង​១២​ម៉ែត្រ ហើយ​បន្ថែម​ល្បឿន​បើក​គេចខ្លួន​មិន​ទទួលខុសត្រូវ​។​

​កុមារា​រងគ្រោះ​ឈ្មោះ ណាត សុវណ្ណ​ឌី អាយុ​ទើបតែ​៦​ឆ្នាំ កំពុង​ស្ថិត​ក្រោម​ការជួយ​សង្គ្រោះ​នៅ​មន្ទីរ​គន្ធបុប្ផា ខេត្តសៀមរាប ពោល​នៅ​បន្ត​សន្លប់​នៅ​ឡើយ​ទេ​។ ឪពុក​ក្មេងរងគ្រោះ បាន​ប្រាប់​អធិការនគរបាល​ស្រុក​វាលវែង តាម​ទូរស័ព្ទ​នា​ថ្ងៃនេះ​ថា កូនប្រុស​របស់​លោក នៅ​សន្លប់​លើ​គ្រែពេទ្យ​នៅឡើយ​ទេ ហើយ​ស្ថានភាព​ក៏​មិន​ទាន់​ធូរស្រាល​ផងដែរ ដោយ​ក្រុម​គ្រូពេទ្យ​កំពុង​ជួយ​សង្គ្រោះ​។​

​យោង​របាយការណ៍​នគ​របាល​បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៥ និង​៣០​នាទី​រសៀល​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ចំណុច​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ បង្កឡើង​ដោយ​ឈ្មោះ យ៉ាន់ សេង​ហ៊​ត ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ បាន​បើកបរ​រថយន្ត ម៉ាក​ប៉ា​ស៊ីរ៉ូ ពណ៌​ស ស្លាក​លេខ 2C-1466 ភ​.​ព ពី​ទិស​ខាងលិច​ទៅ​ទិស​ខាងកើត លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​បុក​ក្មេងប្រុស​ឈ្មោះ ណាត​ត សុវណ្ណ​ឌី ភេទ​ប្រុស អាយុ​៦​ឆ្នាំ ដើរ​ឆ្លងផ្លូវ​ពី​ទិស​ខាងជើង ទៅ​ទិស​ខាងត្បូង​បណ្តាលឲ្យ​រងរបួស​ធ្ងន់​ធ្ង​រ មូល​ហ​តុ​ដោយសារ​ល្បឿន​លឿន ហើយ​ជន​បង្ក​បាន​បើក រថយន្ត​ទៅ​ទិស​ខាងកើត​គេចខ្លួន រហូត​ទៅ​ដល់​ភូមិ​ព្រែក​១ ឃុំ​សំរោង ទើប​កម្លាំង​នគរបាល​ស្រុក​ភ្នំ​ក្រវ៉ា​ញ ស្កាត់​ឃាត់​ចាប់បាន​៕

 

Filed in: ព័ត៌មានជាតិ