សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ខណ្ឌ​ដូនពេញ​ដក​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​ពី​ដើមឈើ​និង​សសរ​ភ្លើង​

ខណ្ឌ​ដូនពេញ​ដក​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​ពី​ដើមឈើ​និង​សសរ​ភ្លើង​

ភ្នំពេញ ៖ សន្តិសុខ​ខណ្ឌ​ដូនពេញ​ដឹកនាំ​ដោយ​លោក ចាប ឌី​ណា នាយករង​រដ្ឋបាល​សាលា​ខណ្ឌ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ខែ​ឧសភា​នេះ បាន​ចុះ​ទៅ​កាត់ និង​ដក​ស្លាក ស្ទឹ​កគ័រ របស់​គណបក្ស សង្គ្រោះ​ជាតិ​បិទ​នៅ​តាម​ដើមឈើ និង​បង្គោល​ភ្លើង​ដោយ​ចាត់ទុកថា បាន​បំពាន​ច្បាប់​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)  ។

​លោក ចាប ឌី​ណា បានឲ្យដឹងថា មុន​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌ​ចុះ​ទៅ​បក និង​ដកហូត​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​គឺ បាន​ជូនដំណឹង​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​រយៈពេល​៣​ថ្ងៃ​មក​ហើយ ដែល​យុទ្ធនាការ​នេះ មិនមែន​ផ្ដោត​សំខាន់​តែ​ទៅលើ ស្លាក​គណបក្សនយោបាយ​នោះទេ ពោល​គឺ​បក​ទាំងអស់​នូវ​ស្លាក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ ហើយ​កិច្ចការ​នេះ​ធ្វើឡើង​តាម​បញ្ជា​លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ ។

​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ក៏​បាន​ចុះ​ទៅ​កាត់ និង​ដក​ស្លាក ស្ទឹ​កគ័រ របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បិទ​នៅ​តាម​បង្គោល​ភ្លើង និង​ដើមឈើ ។ ការចុះ​ដក​ស្លាក​ឡូហ្គោ​គណបក្ស​នេះ សកម្មជន​បក្សប្រឆាំង​បាន​បញ្ចេញ​សារ​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ចាត់ទុក ទង្វើ​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ថា ជ្រុលជ្រួស​ពេក ត្រង់​បក្ស cpp ដាក់​ស្លាក​បាន ៕

 

Filed in: ព័ត៌មានជាតិ