សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អ្នកទោស​ដែល​កំពុង​ជាប់​ឃុំឃាំង នៅ​ពន្ធនាគារ​ភ្នំ​ស្វាយ​ខេត្ត​រតនគិរី ចំនួន​៥​នាក់​បាន​រួមដៃគ្នា​ធ្វើ​សកម្មភាព​លួច​រត់​ចេញ​បាន​សម្រេច

អ្នកទោស​ដែល​កំពុង​ជាប់​ឃុំឃាំង នៅ​ពន្ធនាគារ​ភ្នំ​ស្វាយ​ខេត្ត​រតនគិរី ចំនួន​៥​នាក់​បាន​រួមដៃគ្នា​ធ្វើ​សកម្មភាព​លួច​រត់​ចេញ​បាន​សម្រេច

ខេត្ត​រតនគិរី ៖ អ្នកទោស​ជាប់​ឃុំ​ខ្លួន​ចំនួន​៥​នាក់​ក្នុង​ពន្ធ​ធានា​គារ​ហៅថា​(​គុក​ភ្នំ​ស្វាយ​) ស្ថិតក្នុង​ភូមិ  ៧​មក​ករា សង្កាត់ ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី បាន​រួមចិត្តរួមគំនិត​គ្នា ព្យាយាម​លួច​រត់ចេញ​បាន​សម្រេច​ដូច​បំណង ។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​2h​និង​30​នាទី​រំលង​អាធ្រា​តត្រូវ​និង​ថ្ងៃទី​26​ឧសភា ឆ្នាំ​2017 ។

​លោក ទិន សុវណ្ណនី ប្រធាន​ពន្ធ​ធានា​គារ​បាន​អោយ​សារព័ត៏មាន​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​27 ខែ ឧសភា ឆ្នាំ 2017 នេះ​ថា​:​មិន​គួរ​មាន​រឿង​បែប​នេះ​កើតឡើង​ក្នុង​អង្គភាព​ពន្ធ​ធានា​គារ ដល់​ទៅ​ពីរដង​ផ្ទួនៗ​គ្នា​ទាល់តែសោះ ខ​ណះ​ដែល​លោក​កំពុង​គ្រប់គ្រង​មិន​ទាន់​បាន​បី​ឆ្នាំ​ផង​នោះ​។

​លោក​បន្តថា ៖ ការរៀបចំ​រចនាសម្ព័ន្ធ​ផ្ទៃ​ក្នុង​ការងារ​ក្នុង​ពន្ធ​ធានា​គារ​ដល់​មន្ត្រី​គ្រោម​ឧិវាទ​បានរៀបរយ​យ៉ាង​ត្រឹមត្រូវ​បំផុត​ដូច​ជា​ការ​ចែកវេណ​តាម​មុខព្រួញ​ប្រចាំការ​ជាដើម ។​ល​។ ជាក់ស្តែង​នៅ​ថ្ងៃកើតហេតុ គឺ​ចំ​វេណ ទី​១​លោក ខ្យា​ល ប៉ា ងាំង   និង  លោក​ជា​ទុង​មាន​តួរ​នាទី​ប្រធាន​អនុរក្ស គ្រប់គ្រង (​ចំនួន​ពីរ​វេណ​) ហើយ​ក្នុង​មួយ​វេណ​មាន​កម្លាំង​ចំនួន​25​នាក់​យាម​24​ម៉ោង ដែល​លោក ខ្យា​ល​ប៉ាងាំ​ទទួលខុសត្រូវ​លើ​កម្លាំង​យាម​កាមព្រម​ទាំង​សោរ​ទ្វា​បន្ទប់​ផងដែរ ។ ហើយ​ក្នុង​មួយ​វេណ​ចំនួន​ពីរ​ថ្ងៃ​ស្មើរ​និង​48​ម៉ោង ។​

​លោក​ថា​នៅពេល​ថ្ងៃកើតហេតុ វេលា​ម៉ោង​ខាងលើ​
​លោក ខ្យា​ល ប៉ា​ងាំង មិន​បាន​ទទួលខុសត្រូវ​លើ​តួរ​នាទី​ការងារ​របស់​ខ្លួន​មិន​គោរព​ទៅតាម​បទបញ្ជា ដែល​បាន​ដាក់ចេញ ដូច​ជា​ការ ត្រួតពិនិត្យ​សោរ​បន្ទប់​និង​ផ្តល់​អាវុធ​ដល់​កម្លាំង​ជាដើម​។​ល​។ បណ្តោយ​អោយ​អ្នកទោស​ទាំង​៥​នាក់​ឆ្កឹះ​សោរ ឬ​មួយ​អនុរក្ស​ភ្លេច​កិប​សោរ​យ៉ាងណា​នោះ​អោយ​អ្នកទោស​ទាំងនោះ​រត់​ចេញ​តែម្តង​។​

​លោក​ប្រធាន​ពន្ធ​ធានា​គារ​បន្តទៀតថា​:​នៅ​យប់​ថ្ងៃទី​២៦​នេះ លោក​ជា​ទុង​បែរជា​មិន​មក​យាម មិន​បាន​សុំច្បាប់​ថែម​ទៀត​។ ហើយ​
​អ្នកទោស​ទាំង​៥​នាក់​ដែល​លួច​រត់​ចេញ​នោះ រួមមាន ៖ ទី​១: ឈ្មោះ កែវ ឆក  ជាប់ចោត​ពី​បទ​រក្សាទុក​និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ហើយ​ឃុំ​ខ្លួន​តាម​ដីកា​សម្រេច​លេខ​៧៣​ចុះ​ថ្ងៃ​ទី​០៣ ខែ មេសា ឆ្នាំ ២០១៧​។ ទី​២: ឈ្មោះ កែវ ចន្ទ ភេទ​ប្រុស ជាប់ចោទ​ពី​បទ​រក្សាទុក និង​ប្រើប្រាស់ សារធាតុ​ញៀន ឃុំ​ខ្លួន​តាម​ដីកា​សម្រេច​លេខ​៧៤​ចុះ​ថ្ងៃ​ទី​០៣​ខែ​មេសា​ឆ្នាំ​២០១៧​។ ទី​៣:​ឈ្មោះ​សុខ​នី​ភេទ​ប្រុស​ជាប់ចោទ​ពី​បទ​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ឃុំ​ខ្លួន​តាម​ដីកា​សម្រេច​លេខ​១១០​ចុះ​ថ្ងៃ​ទី​១៥ ខែ​ឧសភា​ឆ្នាំ​២០១៧ ។​ទី​៤: ឈ្មោះ សូម ហាក់ ភេទ​ប្រុស ជាប់ចោទ​ពី​បទ​អំពើ​ផ្តល់​មធ្យោបាយ​លួចរ​ត់​ឃុំ​ខ្លួន​តាម​ដីកា​សម្រេច​លេខ​៣៩ ចុះ​ថ្ងៃ​ទី​០៦ ខែ មិនា​ឆ្នាំ​២០១៧ និង​ទី​៥:​ឈ្មោះ នង វណ្ណា ភេទ​ប្រុស​ជាប់ចោទ​ពី​បទ​រក្សា​ទុក​ដោយ​ខុសច្បាប​នូវ​សារធាតុ​ញៀន ឃុំ​ខ្លួន​តាម​ដីកា​សម្រេច​លេខ​១០៤​ចុះ​ថ្ងៃ​ទី​០៣​ខែ​ឧសភា​ឆ្នាំ​២០១៧ ។ ជន​ទាំង​៥​នាក់​នេះ​បានធ្វើ​សកម្មភាព​
​ឆ្កឹះ​សោរ​ចេញពី​បន្ទប់​លេខ​៧A ហើយ​ហែក​ដែក​ចំរឹង​រនាំង លូន​ចេញ​តាម​លូ រួច​ឡើង​តាម​របងលួស បន្ទាប់​មក​ក្រុម​នេះ​ឡើង​លើ​ប៉ម​យាម​របស់​សន្តិសុខ​ហើយ​ហក់​ចេញពីរ​បងពន្ធ​ធានា​គារ​រត់​បាត់​ទៅ ។

​ដោយឡែក ក្នុង​ចំណោម​ក្រុម​អ្នកទោស​ទាំង​៥​នាក់ កម្លាំង​អនុរក្ស​ពន្ធ​ធានា​គារ​តាម​ចាប់បាន​១​នាក់​មក​វិញ​ទាន់ពេលវេលា​ភ្លាម ៗ គឺ​អ្នកទោស​ដែល​មានឈ្មោះ នង វណ្ណា ដោយសារ​អ្នកទោស​រូបនេះ ក្រិច​កជើង​ខ្លាំង​ខណៈ​លោតរំលង​របង​ភ្លាត់ស្នៀតរ​ត់​ទៅ​ពុំ​ទាន់ ។

​ជុំវិញ​បញ្ហា​អ្នកទោស​រត់ចេញ​ពី​បន្ទប់​លេខ​7A លោក ខ្យាល់​ប៉ាងាំង ជា​អ្នកគ្រប់គ្រង​វេណ​១ បាន​អោយ​ក្រុម​អ្នក​សារព័តិ​មានដឹងថា កាលពី​យប់​កើតហេតុ​វេលា​ខាងលើ​គាត់​កុំ​ពុង​សំរាន្ត ស្រាប់តែ​ឮ​សំលេង​ស្រែក​ថា​មាន​អ្នកទោស​រត់​ហើយ ។ ដោយឡែក មន្ត្រី​អនុរក្ស​ពីរ​នាក់​ទៀត​គ្រប់គ្រង​អាគារ​7A​ដែល​អ្នកទោស​រត់ចេញ មានឈ្មោះ ១: លោក មិន សំអុល​
២:​លោក ជិម វណ្ណ​នី ក៏​បាន​អោយ​ក្រុម​អ្នក​សារព័តិ​មានដឹង​ក្នុង​គ្រា​នេះ​ផង​ដែរ ពេល​ដែល​គាត់​យាម​បានឮ​សំលេង​ប្រាវ​គាត់​គិតថា​ខ្យល់​មួយ​ពព្រិច​ភ្នែក​អ្នកទោស​ក៏​រត់​បាត់​ទៅ ៕
​ដោយ ៖ ចាប​សំអាន​

Filed in: ព័ត៌មានជាតិ