សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម័យ​លោក​លោក ទិន សុវណ្ណនី ជា​មេ​គុក​មាន​អ្នកទោស​ហែក​គុក​ខេត្ត​រតនៈគីរី​៣​លើក​?

​សម័យ​លោក​លោក ទិន សុវណ្ណនី ជា​មេ​គុក​មាន​អ្នកទោស​ហែក​គុក​ខេត្ត​រតនៈគីរី​៣​លើក​?

រតនគីរី ៖ អ្នកទោស​ចំនួន​៥​នាក់ បាន​ហែក​គុក​រត់ចេញ​ពី​ពន្ធនាគារ​ភ្នំ​ស្វាយ​កាលពី​វេលា​ម៉ោង​២៖៣០​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៧​តែ​ចាប់​បាន​១​ម្នាក់​មក​វិញ ។​គុក​ភ្នំ​ស្វាយ​នេះ​ស្ថិតនៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​មន្ដ្រី​ពន្ធនាគារ​ម្នាក់ បាន​លួច​បង្ហើប​ឲ្យដឹងថា ទណ្ឌិត​ចំនួន​៥​នាក់ ដែល​លួច​រត់ចេញ​ពី​ពន្ធនាគារ​នេះ គឺ​ជាប់​ឃុំឃាំង​ពីបទ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ហើយ​តុលាការ​បាន​ជំនុំជម្រះ​រួច​ឲ្យ​ជាប់ពន្ធនាគា​រយៈពេល​២​ឆ្នាំ​។​ករណី​អ្នកទោស​ហែក​គុក​រត់ចេញ​នេះ​រហូតមកដល់​វេលា​ល្ងាច ថ្ងៃទី​២៦ ខែ​ឧសភា​នេះ កម្លាំង​អនុរក្ស​ពន្ធនាគារ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង ឡោម​ព័ទ្ធ​ក្បែរ​ជើងភ្នំ​ស្វាយ ដើម្បី​រុករក​នៅ​តែ​រក​មិនឃើញ​អ្នកទោស​៤​នាក់​ទៀត​នោះ​ទេ​។

​សូមបញ្ជាក់​ថា​អ្នកទោស​ម្នាក់​ដែល​ចាប់​បាន​មក​វិញ​នោះ​គឺ​ដោយសារ​ថ្លោះ​ជើង​រត់​មិន​រួច​ទើប​អ្នក​យាមគុក​ចាប់បាន​នៅ​ក្នុង​បរិវេណ​គុគ ហើយ​យកទៅ​ដាក់​ក្នុង​បន្ទប់​ឃុំឃាំង​វិញ​។​
​លោក ទិន សុវណ្ណនី ប្រធាន​ពន្ធនាគារ​ភ្នំ​ស្វាយ​សំងំ​ឈឹង អ្នក​សារពត៌មាន មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​ឧសភា ដោយ​ទូរស័ព្ទ​ចូល​មិនមាន​អ្នកទទួល​។

​មាន​សេចក្តីរាយការណ៍​ថា​ក្នុង​រជ្ជកាល​ដែល​លោក​ទិន សុវណ្ណនី​ដែល​ធ្វើជា មេ​គុក​ភ្នំ​ស្វាយ​នេះ​មាន​អ្នកទោស​រត់ចេញ​ពី​គុក​ចំនួន​៣​ដង​មក​ហើយ ។​ក្រៅពីនេះ​នៅ​មាន​រឿងអាស្រូវ​ផ្ទាល់ខ្លួន​របស់​មេ​គុក​នោះ​ទៀត​ផង ធ្វើឲ្យ​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​បាន​លុង​រិះគន់ថា ប្រធាន​ពន្ធនាគារ​បណ្ដែត​បណ្ដោយឲ្យ​កើតមាន​ករណី​អ្នកទោស​លួចរ​ត់​ចេញ​ជា​ញឹកញាប់​។

​មន្ត្រី​ពន្ធនាគារ​ដដែល​បាន​បន្ត​ថា​គុក​នេះ​គ្មាន​ជញ្ចាំង ឫ​គ្មាន​អ្នកយាម នេះ​ជា​កំហុស​របស់​ប្រធាន​ពន្ធនាគារ​ភ្នំ​ស្វាយ ដែល​ការគ្រប់គ្រង​មាន​ភាព​ចន្លោះ​ប្រហោង និង​មិន​យកចិត្តទុកដាក់​លើ​ការងារ​ឲ្យបាន​ល្អ​។ ទណ្ឌិត​ទាំង​៥​នាក់​រួមមាន​៖ ទី​១-​ឈ្មោះ កែវ ឆក ជាប់ចោទ​ពី​បទ​រក្សាទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ហើយ​ឃុំ​តាម​ដីកា​សម្រេច​ឃុំខ្លួន​លេខ​៧៣ ចុះ​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៧ ទី​២- ឈ្មោះ កែវ ចាន់ ជាប់ចោទ​ពី​បទ​រក្សាទុក និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ហើយ​ឃុំ​ខ្លួន​តាម​ដីកា​សម្រេច​ឃុំខ្លួន​លេខ​៧៤ ចុះ​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៧ ទី​៣- ឈ្មោះ សុខ នី ហៅ ហឿ ឃឿន​ជាប់ចោទ​ពីបទ ដឹកជញ្ជូន និង​ប្រមូល​ផល អនុផល​ព្រៃឈើ ហើយ​ឃុំ​ខ្លួន​តាម​ដីកា​សម្រេច​ឃុំខ្លួន​លេខ​១១០ ចុះ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៧ ។

​ទី​៤- ឈ្មោះ សូម ហាក់ ជាប់ចោទ​ពី​បទ អំពើ​ផ្តល់​មធ្យោបាយ​លួច​រត់ ហើយ​ឃុំ​ខ្លួន​តាម​ដីកា​សម្រេច​ឃុំខ្លួន​លេខ​៣៩ ចុះ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៧ និង​ទី​៥- ឈ្មោះ នង វណ្ណា ជាប់ចោទ​ពី​បទ​រក្សាទុក ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ហើយ​ឃុំ​ខ្លួន​តាម​ដីកា​សម្រេច​ឃុំខ្លួន​លេខ​១០៤ ចុះ​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៧​។

​អ្នកទោស​ទាំង​៥​នាក់​នេះ បានធ្វើ​សកម្មភាព​ហែក​គុក​លួច​រត់ចេញ​ពី​បន្ទប់​លេខ​៧ ក្នុង​អគារ​A ហើយ​ពួកគេ​បាន​ហែក​ដែករ​បងលូន​តាម​លូទឹកស្អុ​យ និង​បាន​ឡើង​តាម​របង លួស ដើម្បី​ហក់​ចេញពី​របង​ពន្ធនាគារ​ដោយ​ឈ្មោះ កែវ ឆក​, ឈ្មោះ កែវ ចន្ទ​, ឈ្មោះ​សូម ហាក់​, ឈ្មោះ សុខ នី បាន​ហក់​ចេញពី​របង​ពន្ធា​គារ​រួច​។ ចំណែក ឈ្មោះ នង វណ្ណា ក៍​បាន​ហក់​ចេញ​ទៅ​ដែរ​ប៉ុន្តែ​ហក់​ខុស​បច្ចេកទេស ទើប​បណ្តាល ឲ្យ​បាក់​ជើង​ម្ខាង រត់​មិន​រួច ក៍​ត្រូវ​អនុរក្ស​ពន្ធនាគារ​ចាប់​បាន​មក​វិញ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់