សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មន្ត្រី​យោធា​សឹក​រង​ខេត្ត​បន្ទាយមានជ័យ​ម្នាក់​ថ្លើមធំ​ហ៊ាន​យក​ដី​ផ្លូវ​សាធារណៈ​ធើ្វ​អាជីវកម្ម​ករ​ផ្តាច់មុខ​នៅ​ក្រុង​ប៉ោយ​ប៉ែត​

មន្ត្រី​យោធា​សឹក​រង​ខេត្ត​បន្ទាយមានជ័យ​ម្នាក់​ថ្លើមធំ​ហ៊ាន​យក​ដី​ផ្លូវ​សាធារណៈ​ធើ្វ​អាជីវកម្ម​ករ​ផ្តាច់មុខ​នៅ​ក្រុង​ប៉ោយ​ប៉ែត​

បន្ទាយមានជ័យ​៖ ថ្មីៗ​នេះ​ដី​ផ្លូវ​មួយ​កន្លែង​ត​ភ្ជាប់​ពី​ផ្សារ​រ៉ា​ចាស់​បុក​ចំ​ទៅ​សាលា​ប្រ៊ិជ​តុន​ឆ្ពោះទៅត្រង់​ផ្សារ​អគ្គៈ​ថ្មី​ក្រុង​ប៉ោយ​ប៉ែត ដី​ផ្លូវ​នោះ​ត្រូវបាន​លោក មេបញ្ជាការរង​យោធា តំបន់​ប្រតិបត្តិការ​សឹក​រង​ក្រុង​ប៉ោយប៉ែ​ត​ឈួស​ឆាយ​រំលោភ​យក​ធើ្វ​កម្មសិទ្ធិករ​ផ្តាច់មុខ​។  លោក​មេ​ភូមិ​ក្បាលស្ពាន​១​បាន ឲ្យដឹង​កាលពី​ថ្ងៃ​ទី​២៥​ឧសភា​នេះ​ថា​ដី​ផ្លូវ​ដែល មេ​យោធា​រំលោភ​យក​នោះ​ពីមុនមក​មាន​ពលរដ្ឋ​ក្រក្រី​លោក​សង់​ខ្ទម​រស់នៅ ក្រោយមក​ស្រាប់តែ មេ​យោធា​នោះ ប្រើ​អំណាច​រំលោភ​យក​ដោយ បាន​ដេញ​ឲ្យ​ពលរដ្ឋ​ដែល​រស់នៅ​លើ​ដី​នោះ​ចេញ​ហើយ​មេ​យោធា​រូបនោញ​កាន់កាប់​តែម្តង ។

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា​៖ ក្រោយ​ពលរដ្ឋ​រើ​ផ្ទះ​ចេញ មេបញ្ជាការរង​យោធា​បាន​ចាក់ដី​លើ​ផ្លូវ​នោះ​ក្នុង​គោលបំណង​បិទបាំង ដើម្បី​ប្រើប្រាស់​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។ ពួកគេ​ថា នា​សព្វថ្ងៃ​ផ្ទះ​មេ​យោធា​បាន​សង់​រួច​៩០%​ហើយ  ប៉ុន្តែ​គ្មាន​ដែល​បាន​ឃើញ​មន្ត្រី​ជំនាញ​ពាក់​ពន្ធ័​ណា ចេញមុខ​មក​ពិនិត្យ ឬ​ហាមឃាត់​សកម្មភាព របស់​មេ​យោធា​នោះ​នៅឡើយ​ទេ​។

​ករណី​នេះ​លោក​មេភូមិ​ក្បាលស្ពាន​១​បាន​លើកឡើង​ដែរ ថា​លោក​បាន​ស​សេរ​របាយ​ការណ៏​រួច​ហើយ​ដើម្បី​ជម្រាប​ទៅ​ចៅសង្កាត់ ប៉ោយ​ប៉ែត គឺ​លោក អាំង គី​ហេង  ប៉ុន្តែ​លោក​មិន​សង្ឃឹមថា លោក​អាំង​គី​ហេង​ហ៊ាន​ចេញ​មុខ​ហាមឃាត់​មន្ត្រី​យោធា​នោះទេ ព្រោះថា លោក​អាំង​គី ហេង ត្រូវបាន​គេ​បិទ​សិទ្ធិ លោក​មិន​ឲ្យ​លូកដៃ​ជ្រៅ​ក្នុង​បញ្ហា​ទេ ។ បើ​បែប​នេះ​មែន​នោះ បញ្ហា​ដី​ផ្លូវ​មុខ​ជា​ធ្លាក់​ចូល​មាត់ មេ​យោធា ដោយ​ស្វាយ​ប្រវត្តិ​ដដែល ។

​សូម​រំលឹក​ថា​៖ ដី​ផ្លូវ​ជាច្រើន​កន្លែង​ស្ថិត​នៅក្នុង​ភូមិ​ក្បាលស្ពាន​១​នេះ ត្រូវបាន​គេ​រំលោភ​យក​ឥត​ត្រា​ប្រណី​ឡើយ ក្នុងនោះ សូម្បី​តែ​អ្នកស្រី​មេភូមិ​បា​លិលេ​យ្យ​២ ឈ្មោះ ធេង សុ​ផា​រី បាន​រំលោភ​យក​ដី​ផ្លូវ បុក​ពី​ចំណុច​ផ្សារ​រ៉ា​ចាស់​បុក​ឆ្ពោះទៅ​វត្ត​ឃោស​ខា​រ៉ា​ម​ស្រះ​ត្រាច នៅ​មិនទាន់​អ្នក​ណា​យក​វិញ​បាន​នៅឡើយ​ទេ ចំណែក​ផ្លូវ​មួយកន្លែង​ទៀត​នៅ​សព្វ​ហាង​ខា​រា​អូ​ខេ អិ​ច្ឆ​ផ្លាស់ ក៏​ត្រូវបាន មន្ត្រី​ក្រុង​ប៉ោយប៉ែ​ត​កាត់​លក់​ឲ្យ​ឯកជន​ហើយ​ដែរ ជាមួយគ្នានេះ ដី​ផ្លូវ​មួយកន្លែង​ទៀត​នៅ​ជាប់​និង​អង្គការ​គ្រួសារ​ថ្មី ក្រុង​ប៉ោយប៉ែត​នោះ ក៏​ជាប់​ទាក់ទិន​និង មន្ត្រី​នៅ​ក្រុង​ប៉ោយប៉ែ​ត​លក់​យកលុយ​ដាក់​ហ៊ោ​ប៉ៅ ចាយ​ដែរ គឺ​តម្លៃ​១៦០០​ដូល្លារ នេះ​បើ​តាម​ប្រភព​បាន​ប្រាប់  ។

​តែ​ទោះជា​យ៉ាងនេះក្តី ដី​ផ្លូវ​សាធារណៈ​នៅក្នុង​ភូមិ​ក្បាលស្ពាន​១​នេះ ប្រជាពលរដ្ឋ​លោក​បាន​ស្នើឲ្យ​អង្គកា​រឯករាជ ឬ​សមាសភាព របស់​ស្ថាបន័​អង្គភាព​ប្រឆាំង​អំពើពុករលួយ គប្បី​មក​ពិនិត្យ និង​ស្រាវជ្រាវ​លើ​ករណី ដី​ផ្លូវ​សាធារណរ​បស់​រដ្ឋ​នៅក្នុង​ភូមិ​ក្បាលស្ពាន​១ ហេតុ​អ្វី​បុគ្គល​មានអំណាច ចេះតែ នាំគ្នា​យក​លក់​ជា​បន្តបន្ទាប់​បែប​នេះ​បាន  ?​។

​លោក​ប្រាក់​ប៉ូ​លីន ត្រូវ​ជា​បង​ប្រុស​បង្កើត​របស់ លោក​ប្រាក់​ប៉ូ​លី ប្រធាន​មន្ទីរ​សុរិយោដី ខេត្ត​ប​/​ជ និង​ត្រូវ​ជា​ប្រធានការិយាល័យ​សុរិយោដី​នគររូបណីយកម្ម​និង​សំណង់​ក្រុង​ប៉ោយ​បែ​ត លោក​បាន​និយាយ​របៀប​ចុងមាត់ចុងក​ពី​ករណី​ទា​ហ៊ាន​រំលោភ​យក​ដី​នេះ​ប្រាប់​អ្នកសារព័ត៌មាន ថា​៖ ចាំ​លោក​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក ទៅ​មើល​សិន​ដើម្បី​ឲ្យ​ច្បាស់ ថា​ដី​នោះ ផ្លូវ​ឬ​យ៉ាងណា ? ។​

​ដោយឡែក មេ​យោធា​រង​លោកឧ​ត្ត​មេសនី​យ៍​ភ្លន់​ដារា​ដែល​រងការ​ចោទថា បាន​រំលោភ​យក​ដី​ផ្លូវ​សាធារណៈ ធើ្វ​ជា​កម្មសិទ្ធិករ​នោះ យើង​មិន​បាន​សុំ​ការបំភ្លឺ​បានទេ តែ​មន្ត្រី​យោធា​រូបនោះ ត្រូវបាន​អ្នកភូមិ​ប្រាប់ថា គាត់​មាន​ឈ្មោះ​ហង្ស ស៊ី​ផៃ ហៅ​ប្រុស ។​កាលពី​ថ្ងៃ​ទី​២០​ឧសភា​២០១៧ កន្លងទៅនេះ ស្ត្រី​ម្នាក់​មាន​បិទ​ម៉ា​សមុខ អង្គុយ​មើល ជាង​ធើ្វ​ផ្ទះ បាន​អះអាង​ថា ដី​ផ្លូវ​សាធារណៈ​នោះ គឺ មិនមែន​ជា​ដី​របស់​ខ្លួន​ទេ  ។ យ៉ាងណា​ដោយ​មក​ទល់​និង​ពេល​នេះ ដី​ផ្លូវ​នោះ ត្រូវបាន​មេ​យោធា​គ្រោង​នឹង​ចាក់សាប​យក​ប្រើប្រាស់​ហើយ​ដែរ ។

​ពាក់​ពន្ធ័​និង​បញ្ហា​ដី​ផ្លូវ ខាងលើ​គេ​មិន​សង្ឃឹមថា លោក​ង៉ោ​មេ​ង ជ្រូន អភិបាលក្រុង​ប៉ោយប៉ែត​ហ៊ាន​លូកដៃ​ទាញ​យក​ដី​ផ្លូវ​សាធារណៈ​នោះ ពី​មេ​យោធា​សឹក​រង​នោះបានទេ  ព្រោះ​អ្នក​ទាំង​ពីរ គឺជា​កល្យាណមិត្ត​ប្តូរ​ស្លាប់​រស់​និង​គ្នា​ទៀត​ផង ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់