សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពិធីបើកការដ្ឋាន​សាងសង់​បន្ត​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ថង​សាវុន អភិបាលខេត្ត រតនគិរី​

ពិធីបើកការដ្ឋាន​សាងសង់​បន្ត​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ថង​សាវុន អភិបាលខេត្ត រតនគិរី​

ខេត្ត​រតនគិរី ៖ ផ្លូវលំ​មួយ​ខ្សែ​មាន​ប្រវែង​1500​ម៉ែត្រ​ដែល​ត​ភ្ជាប់​ពី​ផ្លូវ​ក្រាល​កៅស៊ូ​សាងសង់​រួច​ជា​ស្ថាពរ​មាន​ប្រវែង​2000​ម៉ែត្រ​គិត​ចាប់ពី​ផ្លូវបំបែក​លេខ 78​សាងសង់ កាលពី​ឆ្នាំ​2015 ,2016​កន្លងទៅ ស្ថិតក្នុង​ភូមិ​៤ សង្កាត់​កា​ចាញ ក្រុង​បាន​លុង ខេត្ត​រតនគិរី ត្រូវបាន​អាជ្ញាធរ​ខេត្ត បើក​ការដ្ធាន​សាងសង់​បន្ត ។​

​ពិធីបើកការដ្ឋាន​សាងសង់​បន្ត​នេះ​បាន​ធ្វើឡើង​កាលពីរ​រសៀល​ថ្ងៃទី 25 ខែ​ឧសភា​ឆ្នាំ​2017​វេលា​ម៉ោង​2​និង​30​នាទី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់    ឯកឧត្តម ថង សាវុន អភិបាល​គ​ណះ​អភិបាលខេត្ត​រតនគិរី ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ ជុំវិញ​ខេត្ត យ៉ាងច្រើន​កុះករ ។​

ជា​កិច្ច​ចាប់ផ្តើម​អាជ្ញាធ័រ​មូលថ​ដ្ធា​ន​បាន​រៀបចំ គ្រង​ពាលី​សែនព្រេន តាម​ទំនៀម​ទំលាប់​ប្រពៃណី ត្រឹមត្រូវ​នៃ​ព្រះពុទ្ធសាសនា ។

​ក្នុង​ឧិ​កាសនោះ ឯកឧត្តម​អភិបាលខេត្ត​បាន​អ៊ុជ​ធូប​បួងសួង​ដល់​វត្ថុ​សក្តិ​សិទ្ធិ​អោយ​ផ្លូវ​មួយ​ខ្សែ​នេះ​ដំណើរការ​សាងសង់​ទៅ​ដោយ​ភាពរលូន ពុំមាន​ឧបសគ្គ​មក​រារាំង និង ដើម្បី​អោយ​ប្រជា​ពលរដ្ធ​ទូទៅ​ប្រើប្រាស់​បាន​យូអង្វែងត​រៀង​ទៅ​។

​តាងនាម​អោយ​ប្រជា​ពលរដ្ធ​ក្នុង​សង្កាត់​កាចាញ លោក​ទូច នី ប្រធានភូមិ​៤​បាន​សំដែង​នូវ​ទឹកចិត្ត​សប្បាយ​រីករាយ​ចំពោះ​មុខ​ថ្នាក់ដឹកនាំ​ដែល​បាន​កសាង​ផ្លូវ​មួយ​ខ្សែរ​នេះ​ធ្វើអោយ​បងប្អូន​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុងការ​ធ្វើ​ចរាចរណ៍​។​ លោក​បន្តថា ៖ ផ្លូវ​មួយ​ខ្សែ​នេះ​មាន​អត្ថប្រយោជន៍​យ៉ាង​សា​រះ​សំខាន់​បំផុត​ដល់​ប្រជា​ពលរដ្ធ​ចំនួន​៤​ភូមិ​ប្រើប្រាស់​ជា​អចិន្ត្រៃយ៍ រួមមាន​: ភូមិ កា​ទៀង  ភូមិ​វិឡា​កាត់​ភូមិ​៣​និង​ភូមិ​៤​នេះ​តែម្តង ។ មួយវិញទៀត លោក​ក៏​បាន​លើកឡើង​ពី​ប្រវត្តិ​ដើម​អំពី​ផ្លូវ​មួយ​ខ្សែ​នេះ​ផង​ដែរ​គឺ​ពី​ដើមឡើយ​ផ្លូវ​មួយ​ខ្សែ​នេះ​ជា​ផ្លូវលំ​មាន​ប្រវែង​សរុប​2500​ម៉ែត្រ​បើ​គិត​ចាប់ពី​បំបែក​ផ្លូវ​លេខ​78​រហូត​ដល់​មុខ​រោងចក្រ​កៅស៊ូ​របស់​ក្រុហ៊ុន​( ស៊ិ​ហ្វរ៉ា​ប៊ើរ​លីមី​ធិ​ត​) ដោយ​ខែប្រាំង ដី​ហុយ​ទ្រ​លម​. ខែវស្សា រអិល  មាន​ផល​លំបាក​និង​រំខាន​ដល់​ការធ្វើដំណើរ​របស់​ប្រជា​ពលរដ្ធ​រក​អ្វី​មក​ប្រៀបផ្ទឹម​ពុំបាន​។​

​ក្នុងនាម​ ​លោក​ជា​ប្រធានភូមិ​១​រូប ក៏ដូចជា​ប្រជា​ពលរដ្ធ​ជាច្រើនរូប ខណៈ​ដែល​បន​ឃើញ​ផ្ទាល់​ភ្នែក​សមត្ថ​ទ្ធិ​ផល​ជាច្រើន​បានផុះ​ឡើង​ជា​បន្តបន្ទាប់​រប​ស់​ប្រមុខ​រាជរដ្ធាភិបាល​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៑ុន​សែន​ជា​ថ្នាក់ដឹកនាំ​តែង​គិតគូរ​យកចិត្តទុកដាក់​សុខទុក្ខ​ប្រជា​ពលរដ្ធ​គ្រប់ពេលវេលា​ហេដ្ធារចនាសម្ព័ន្ធ​ទាំងនេះ​មាន​ដូច​ជា​សាលា​រៀន​មន្ទីរពេទ្យ​វត្ត​អារាម ស្ពាន ថ្នល់ ។​ល​។​
​ដោយ ៖ ចាប​សំអាន​

 

Filed in: ព័ត៌មានជាតិ