សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គណៈកម្មការ​អន្តរក្រសួង​ថ្នាក់ជាតិ ដាក់​ការដេញថ្លៃ​លក់​ឡាយឡុង​វត្ថុតាង​បទល្មើស​ផល​អនុផល​ព្រៃឈើ​ដែល​រឺបអូស​តាម​ដីការស​ម្រេច​

​គណៈកម្មការ​អន្តរក្រសួង​ថ្នាក់ជាតិ ដាក់​ការដេញថ្លៃ​លក់​ឡាយឡុង​វត្ថុតាង​បទល្មើស​ផល​អនុផល​ព្រៃឈើ​ដែល​រឺបអូស​តាម​ដីការស​ម្រេច​

ខេត្ត​រតនគិរី ៖ ក្រុម​គ​ណះ​កម្មា​ការ​ថ្នាក់ជាតិ​បាន​ចុះ​មក​ដល់​ទីតាំង​កំពុង​រក្សាទុក​វត្ថុតាង​បទល្មើស​ព្រៃឈើ​ដែល​រឹបអូស​ទុកជា​សម្បត្តិ​រដ្ឋ​តាម​ដីកា​សម្រេច​ក្នុង​ដែន​សមត្ថកិច្ច​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​រតនគិរី​ដោយ​ប្រមូល​ពី​ទីតាំង​ដើមទី​ដើម្បី​ដឹក​ជញ្ជូន​ទៅ​ទីតាំង​ចុង​ទី​។​

​នា​ព្រឹក​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៧​នេះ​ទីតាំង​ចំនួន​៥​កន្លែង​រួមមាន​៖
១. ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ២.​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​បរ​កែវ ៣.​បញ្ជាការដ្ឋាន​សឹក​រង​ស្រុក​អូរយ៉ាដាវ ៤.​អធិការនគរបាល​ស្រុក​អូរយ៉ាដាវ និង​ទី​៥ ទីស្នាក់ការ​កងរាជអាវុធហត្ថ​ស្រុក​អូរយ៉ាដាវ​ត្រូវ​បានក្រុមគ​ណះ​កម្មា​ការ​ថ្នាក់​ជាតិ​កំពុង​ប្រម៉ែ​ប្រមូល​ឈើ​និង​ដឹកជញ្ជូន​ចេញពី​ខេត្ត​រតនគិរី​ដែល​ជា​ទីតាំង​ដើម​ឆ្ពោះ​ទៅកាន់​ទីតាំង​ចុង​ទី​ដែល​ស្ថិតក្នុង​ខេត្ត​ក្រចេះ​នោះ  ដើម្បី​ដាក់​អោយ​ដេញថ្លៃ​ជាមួយ​ក្រុមហ៊ុន​។​

​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី​បញ្ជាក់​អោយ​ភ្នាក់ងារ​សារព័ត៌មាន​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៧​នេះ អំពី​តួរ​លេខ​ចំនួន​ឈើ​ដែលគ​ណះ​ក​ម្មាការ​ថ្នាក់ជាតិ​និង​ថ្នាក់​ខេត្ត​បង្ក្រាប​មក​រក្សាទុក​មាន​ចំនួន​៧​ទីតាំង​ស្មើ​និង​៩០០​កំណាត់​ប៉ុន្តែ​បច្ចុប្បន្ន​ការប្រមូល​ឈើ​ចេញ​បានតែ​៥​ទីតាំង​ទេ​រីឯ​២​ទីតាំង​ទៀត​រួមមាន​:​ក្រុមហ៊ុន​ហ៊​ង​អាន​អូរយ៉ាដាវ​និង​ក្រុមហ៊ុន ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ ដែល ប្រឈម​និង​ផ្លូវលំ​បាក​ចូល​ប្រមូល​ពុំរួច ។​

​លោក​បន្ត​ទៀត​ថា ចំនួន​ម៉ែត្រគូប​នៃ​ឈើ​ទាំងអស់នោះ ក៏​ពុំ​ទាន់​បាន​ធ្វើការ​វាស់វែង​អោយ​ជាក់លាក់​នោះឡើយ រង់ចាំ​ដឹកជញ្ជូន​ទៅដល់​ទីតាំង​ចុង​ទី ទើប​វាស់វែង ហើយ​ប្រគល់​អោយ​ក្រុមហ៊ុន​ដេញថ្លៃ​ក្រោម​ការត្រួតពិនិត្យ ពី​គណៈកម្មាការ​ថ្នាក់ជាតិ​៕
​ដោយ ៖ ចាប សំអាន​

 

Filed in: ព័ត៌មានជាតិ