សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រថយន្ត​សាំ​យ៉ុង​ប្រលះ​គោយន្ត​កន្ត្រៃ​ពីក្រោយ​ពេញទំហឹង បណ្តាលឲ្យ​របួស​ធ្ងន់​ទាំង​ប្តី​ទាំង​ប្រពន្ធ​

រថយន្ត​សាំ​យ៉ុង​ប្រលះ​គោយន្ត​កន្ត្រៃ​ពីក្រោយ​ពេញទំហឹង បណ្តាលឲ្យ​របួស​ធ្ងន់​ទាំង​ប្តី​ទាំង​ប្រពន្ធ​

​ក្រចេះ ៖ គ្រោះថ្នាក់​ចរាចណ៍​មួយ​បានកើតឡើង​នៅ​លើដង​ផ្លូវ​ជាតិ​លេខ​៧ ត្រងចំនុច​ផ្លូវ​ស្ងាត់ បង្ករ​ឡើង​ដោ​រថយន្ត​សាំ​យ៉ុង​បើក​បុក​គោយន្ត​កន្ត្រៃ​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ពីរ​នាក់​ប្តី​ប្រពន្ធ​រង​របួសធ្ងន់ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៧ វេលា​ម៉ោង​០៩ នឹង​៣០​នាទី ស្ថិតក្នុង​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ ។​

​មន្ត្រីនគរបាល បានឲ្យដឹងថា ករណី​ខាងលើ​បង្ក​ឡើង​រវាង​រថយន្ត​សាំ​យ៉ុង និង​គោយន្ត​កន្ត្រៃ ធ្វើដំណើរ​ក្នុងទិសដៅ​ស្របគ្នា ពី​ត្បូង​ទៅ​ជើង​ ​លុះដល់​ចំណុច​កើតហេតុ រថយន្ត​សាំ​យ៉ុង​បាន​បុក​គោយន្ត​កន្ត្រៃ​ពីក្រោយ បណ្តាល​អោយ​អ្នកបើកបរ​គោយន្ត ០២​នាក់​ប្តី​ប្រពន្ធ​របួសធ្ងន់ ។​

​នគរបាល បាន​បន្តថា ជនរងគ្រោះ ឈ្មោះ អៀង ពិសិដ្ឋ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ របួសធ្ងន់ ជា​ប្តី ចំណែកឯ​ប្រពន្ធ​ឈ្មោះ ងា​ន់ សុ​ណាត អាយុ​៣១​ឆ្នាំ​
​របួសធ្ងន់ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ក្បាល​ជួរ ឃុំ​សំបុក ស្រុក​ចិត្រ​បុរី បច្ចុប្បន្ន​ជន​រង​ ​គ្រោះ​ត្រូវ​រថយន្ត​មណ្ទល​សុខភាព អូរ​គ្រៀង​ដឹក​យល​ទៅ​ព្យាបាល​នៅ​មន្ទីរ​បង្អែក​ខេត្ត​ក្រចេះ ។ រីឯ​រថយន្ត​បង្ក​ម៉ាក សាំ​យ៉ុង ពណ៏​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២aa ៥៨៤១ ហើយ​អ្នកបើករថយន្ត​បាន​រត់គេចខ្លួន​បាត់ រី​ឯ​វត្ថុតាង​ ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​អូរ​គ្រៀង ៕

 

 

Filed in: សន្តិសុខសង្គម