រាជធានីភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានធ្វើការព្រមានថា នឹងដកហូតអាជ្ញាបណ្ណគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានណាដែលមិនគោរពតាមការណែនាំ ចំពោះការហាមឃាត់ទទួលយកអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការផ្តល់ឥណទាន ខណដែលធនាគារជាតិនៃកម្ពុជា សង្កេតឃើញថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទ មួយចំនួននៅតែអនុវត្តមិនទាន់ បានពេញលេញតាមសេចក្តីជូនដំណឹង៕