សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចាប់​បាន​ឈើ​ប្រណីត​ល្មើស​១​ឡាន​ក្បែ​ស្នាក់កា​រដែន​ជ​ម្រកស​ត្វព្រៃ​ភ្នំឱ​រ៉ាល់រប​ស់​លោក​ខន សុខុម​

ចាប់​បាន​ឈើ​ប្រណីត​ល្មើស​១​ឡាន​ក្បែ​ស្នាក់កា​រដែន​ជ​ម្រកស​ត្វព្រៃ​ភ្នំឱ​រ៉ាល់រប​ស់​លោក​ខន សុខុម​

ខេត្ត​កំពង់ស្ពឺ​៖ មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​ធ្វើ​ការរិះគន់​លោក​ខន សុខុម​នាយក​ដែនជម្រកសត្វព្រៃ​ឱ​រាល់​និង​លោក​កង ញឹប​ប្រធាន​ស្នាក់ការ បរិស្ថាន​នៅ​ចំណុច​ស្រែ​កិន ឃុំ​ត្រ​ពាំ​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ​ថា​បាន​ឃុបឃិត​បើកភ្លើង​ខៀវ​ឱ្យ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើប្រណិត​ចេញពី​ដែនជម្រកសត្វព្រៃ​ឱ​រ៉ាល់​ខេត្ត​ពោ​ធ៌សាត់ ឆ្លងកាត់ មុខ​ស្នាក់ការ​របស់ខ្លួន​គ្រប់គ្រង ទាំងយប់ ទាំង​ថ្ងៃ ចូល​ក្នុង​ស្រុក​ឱ​រ៉ាល់​ខេត្ត​កំពង់ស្ពឺ​បាន​ដោយ​សេរី​គ្មាន​ការបង្ក្រាប​ជា​ថ្នូរ​និង​ការទទួលយក​លុយរាប់​ពាន់​ដុល្លា​ក្នុង​១​ខែៗ​។

​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​សារព័ត៌មាន យើង​ឱ្យ​ដឹងថា​:​នៅតាម​ដងផ្លូវ​ចេញពី​ដែនជម្រកសត្វព្រៃ​ឱ​រ៉ាល់​ឆ្លងកាត់​ភូមិ​ស្រែ​កិន ឃុំ​ត្រ​ពាំ​ជោរ និង​ច្រក​ជាំ ច្រក​អូ​ត្រាវ​ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ​ជា​រៀងរាល់​យប់ រាល់ថ្ងៃ មាន​ឈ្មួញ​ដឹក​ឈើប្រណិត​តាម​គោយន្ត​ក​ន្រៃ្ដ​និងរ​ថយ​ន្យ​កូរេ​ជា​ច្រើន​គ្រឿង​ដែល​គេ​បាន​បង្ហើប​ប្រាប់ថា​៖​ជា​របស់​ក្រុម​មេ​ឈ្មួញ​ឈើ​ដែល​គេ​ស្គាល់ឈ្មោះ មេ​ឈ្មួញ​ជើង​ខ្លាំង​ចំនួន​3​នាក់​ទី​1.​ឈ្មោះ​ហាក់ ទី​2.​ឈ្មោះ​ម៉ាន ទី​3​ឈ្មោះ​សាត សុង​ឃី ហៅ​(​អា​ម្រេច​)​មេ​ឈ្មួញ​ដុះ​ស្លែ​រទាំង​3​នាក់​ខាងលើ​នេះ​បាន​នឹង​កំពង់​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​ដឹកជញ្ជូន​ឈើប្រណិត​ប្រភេទ​ឈើ​ធ្នង់ និង​ឈើ​រាជ​ថ្កុល​មុខកាត់​ធំៗ​បាន​យ៉ាង​រលូន​ដែល​ប្រជាពលរដ្ឋ​លើកឡើងថា​:​ជា​ឆ្នាំងបាយ​របស់​មន្ត្រី​បរិស្ថាន​គឺ​លោក​ខន សុខុម​និង​លោក កង ញឹប​។​

​ប្រភព​ប្រភព​ដដែល​បាន​បន្តថា​៖ ការ​ចរាចរណ៍​ដឹកជញ្ជូន​ឈើ​ខាងលើ​បាន​ដោយ​រលូន​បែបនេះ​ខន សុខុម​និង​លោក​កង ញឹប​តម្រូវឱ្យ​បង់​លុយ​គោយន្ត​ដឹក​ឈើ​ធ្នុង​ឬ​ឈើ​រាជ​ថ្កុល ១​គ្រឿងៗ​ពី​៤០​ម៉ឺន​ទៅ​៦០​ម៉ឺន​រៀល គោយន្ត​កន្ត្រៃ​ដឹកឈើ​មូល​ឬ​ឈើ​គ្រឿង​១​គ្រឿង​បង់​ឱ្យ​ពី​២០​ម៉ឺន​ទៅ​៤០​ម៉ឺន​រៀល​គោយន្ត​ដឹកអុស​ឬ​រថយន្ត​កូរេ​ដឹកអុស​និង​ជន្លង់ម្រេ​ច​1​គ្រឿង​បង់​១០​ម៉ឺន​ទៅ​២០​ម៉ឺន​រៀល​ទើប​ចេញ​បាន​។​

​ប្រភព​បែកធ្លាយ​ដដែល​បាន​បន្តថា​:​លោក​ខន សុខុម​និង​លោក​កង ញឹ​បបាន​ប្រមូល​លុយ​ពី​បទល្មើស​ព្រៃឈើ​ក្នុង​១​ខែៗ​យ៉ាងតិច​ចាប់ពី​៤​ពាន់​ទៅ​៥​ពាន់​ដុល្លា​ប៉ុន្តែ​មន្ត្រី​ក្រោម​ឱវាទ​ទទួលបាន​តិចតួច​បំផុត​។ ប្រភព​បាន​បង្ហើប​បន្ថែ​ម​ថា​:​លោក​ខន សុខុម​និង​លោក​កង ញឹ​បបាន​ត្រូវរ៉ូវ​ចែក​ផលប្រយោជន៍​ទៅ​មេៗ​ថ្នាក់លើ​ជា​ពិសេស​គឺ​ត្រូវរ៉ូវ​ជាមួយ​លោក​ខន​សុខុម​នាយក​ដែន​ជម្រក​ឱ​រ៉ា​ល់​និង​លោក​ប្រធាន​មន្ទី​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​ទើប​លោក​ខន សុខុម​និង​លោក​កង ញឹ​ប​ប្រព្រឹត​អំពើ​ពុករលួ​យ​និង​កំពង់​អនុវត្ត​ផ្ទុយ​ទៅ​ហ្នឹង​បទបញ្ជា​របស់​រដ្ឋាភិបាល​បែបនេះ​។

​ជាក់ស្តែង​អង្គការ​វ៉ា​យអេត​កាលពី​វេលា​ម៉ោង​០១​និង ៣០​នាទី ថ្ងៃទី​២២.០៥.២០១៧​ស្ទាក់​ចាប់បាន​នៅក្បែរ​ស្នាក់ការ​ដែន​ជ​ម្ស្រ​ត្វព្រៃ​ភ្នំឱ​រ៉ាល់​តែម្តង​នូវ​ឈើ​ធ្នង់​ជាច្រើន​ដុំ​ដែល​ឈ្មួញ​បាន​បន្លំ​ដឹក​តាម​ឡាន​បែន​ចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ាល់​ទៅក្រុង​ច្បារមន នៅ​តាម​ផ្លូវជាតិ​លេខ ៤៤ នៅ​ចំណុច​ភូមិ​ផ្សារ​កន្ទួត ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ាល់​ខេត្តកំពង់ស្ពឺ​។

ប្រភព​ពី​មន្ត្រី​អង្គការ​វ៉ា​យ​អេ​ដ​ប្រាប់ថា​៖​រថយន្ត​ដែល​ខាង​អង្គការ​ឃាត់​បាន​ជា​រថ​យន្ត​ម៉ាក​នី​ស្សាន់​(​បែន ចំណុះ​៥​តោន​) ពណ៌​ស ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ KPS.0396 ដឹកឈើ​ប្រភេទ​ធ្នង់ ជាច្រើន​ដុំ​ពេញ​ទ្រុង​រថយន្ត តែ​អ្នកបើកបរ​ចុះ​រត់គេចខ្លួន​បាត់ ។​បច្ចុប្បន្ន ឈើ​ដែល​មិនទាន់​បាន​វ៉ា​ស់វែង​នៅ​ទ្បើយ ត្រូវបាន​យក​មក​រក្សាទុក​នៅ ស្នាក់ការ​អង្គការ​វ៉ា​យអេត ស្ថិតនៅ​ឃុំ​ចំ​បក់ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ។

​ប្រជា​ពលរថ្ឋ​បាន​លើកឡើង​ថា​វា​មិន​មែន​លើក​ទី​១​ទេ​ដែល​ការបង្ក្រាប​ឈើ​របស់​សមត្ថកិច្ច​ផ្សេងៗ​ធ្វើឡើង​ក្នុង​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ឱ​រ៉ាល់​នេះ​។​មិនដឹងថា​តើ​អស់លោក​មន្ត្រី​ឧទ្យានុ​រ័​ក្ស​ដែល​លោក​សាយ​សំ​អាល់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ដាក់​មកអោយ​បំរើ​ការងារ​ដើម្បី​ការពារ​ព្រៃឈើ​វល់​កិច្ចការ​អ្វី​ខ្លះ​នោះ​ទេ​ទើបបានជា​ឈ្មួញ​ដឹក​ឈើ​ចេញ​ពី​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ាល់ដែល​ជា​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ទាំង​ថ្ងៃ​បាន​យ៉ាង​រំភើយ​បែបនេះ​?​។

​រឿង​ដែល​គួរឲ្យ​ហួសចិត្ត​នៅត្រង់ថា​៖​សមត្ថកិច្ច​បាន​ស្គាល់​និង​ដឹង​មុខសញ្ញា​ឈ្មួញ​ទាំងនោះ​ច្បាស់​ណាស់​តែ​គេ​មិន​ចង់​ចាប់​មនុស្ស​ដាក់គុក​ទេ​គឺ​យក​តែ​ឡាន​និង​ឈើ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ​គឺ​គ្រប់គ្រាន់​ហើយ​!​។​នេះ​បើ​តាម​មន្ត្រីនគរបាល​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​។​បើ​ចឹង​មែន​នោះ​មិន​យូរ​នោះ​ទេ​ព្រៃឈើ​ក្នុង​ដែន​ជំរក​សត្វព្រៃ​ច្បាស់​ជា​រលាយ​ហិនហោច​ជាក់​ជា​មិនខានឡើយ​ដោយសារ​តែ​ភាពខ្វះ​មនសិការ​របស់​ក្រុមមន្ត្រី​ឧទ្យានុ​រ័​ក្ស​នៃ​ដែនជំរកសត្វព្រៃ​ភ្នំឱ​រ៉ា​ល់​នេះ​និង​ភាព​គ្មាន​ទោស​ដែល​សមត្តកិច្ច​បន្ធូបន្ថយ​ដៃ​។

​ជុំវិញ​ករណី​ការចោទប្រកាន់​ខាងលើ​នេះ​សារព័ត៌មាន​យើង​មិនអាច​សុំ​ការបកស្រាយ​ពី​លោក​ខន សុខុម​និង​លោក​កង ញឹ​បបាន​នៅឡើយ​ទេ ដោយ​ទូរ​សព្ទ័​របស់លោក​មិន​អាច​ទំនាក់ទំនង​បាន​។​សារព័ត៌មាន យើង រងចាំ​ធ្វើ​ការបកស្រាយ​រាល់​ម៉ោង​ធ្វើការ​ជា​និច្ច ៕

 

Filed in: ព័ត៌មានជាតិ