សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ខ្មាន់កាំភ្លើង​បាញ់​រះ​ក្នុង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្ដុល​សែន​ជ័យ ស្លាប់​ម្នាក់ និង​របួស​៤​នាក់​

ខ្មាន់កាំភ្លើង​បាញ់​រះ​ក្នុង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្ដុល​សែន​ជ័យ ស្លាប់​ម្នាក់ និង​របួស​៤​នាក់​

ខេត្ត​កំពង់ឆ្នាំង ៖ យ៉ាងហោច​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​៣​នាក់​រងរបួស​ធ្ងន់​ស្រាល ហើយ​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាមៗ ក្រោយ​ហេតុការណ៍​បាញ់ប្រហារ​មួយ ដែល​គេ​សង្ស័យថា អាចជា​រឿង​គំនុំ​។ ហេតុការណ៍​បាញ់ប្រហារ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧ និង​១៥​នាទី យប់​ថ្ងៃ​ទី​២៣ ខែ​ឧសភា នៅក្នុង​បរិវេណ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្ដុល​សែន​ជ័យ ដែល​ស្ថិត​ក្នុង​ភូមិ​ក្ដុល ឃុំ​ក្ដុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង​។​

​សេចក្ដីរាយការណ៍​បានឲ្យដឹងថា ហេតុការណ៍​បាញ់ប្រហារ​នេះ គេ​សង្ស័យថា ផ្ដើមចេញ​ពី​រឿង​គំនុំ​របស់​ឈ្មួញ​រកស៊ី ដែល​មាន​ការ​គំគួន​គ្នា​រហូត​បង្ក​ជា​ជម្លោះ ទើប​បើក​ការបាញ់ប្រហារ​ចេញពី​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្ដុល​សែន​ជ័យ ហើយ​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ដល់​ប្រជាពលរដ្ឋ​ចោមរោម​មើល រហូត​ជនដៃដល់​បាញ់​ត្រូវ​ប្រជាពលរដ្ឋ​ម្នាក់ រងរបួស​ផងដែរ​។​

​សេចក្ដីរាយការណ៍​បញ្ជាក់ថា ជន​រង​របួស និង​ស្លាប់​ក្នុង​ហេតុការណ៍​បាញ់ប្រហារ​នេះ មាន​ទី​១​ឈ្មោះ សឹង ហាត ភេទ​ប្រុស តួនាទី​ជា​មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្រាំង​ស្គា​រ ឬ​ក្ដុល​សែន​ជ័យ បាន​ស្លាប់​។ ទី​២​ឈ្មោះ អ៊ុក ណាន់ ភេទ​ប្រុស តួនាទី​ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​ទឹកផុស (​រងរបួស​) ទី​៣​ឈ្មោះ ម៉ៅ សារ៉ាត់ ហៅ​តា​លន ម្ចាស់​ស្ថានីយ៍​ដេប៉ូ តេលា និង​ជា​ប្រជាពលរដ្ឋ​រស់នៅ​ទល់មុខ​សង្កាត់រដ្ឋបាល​ព្រៃឈើ (​រងរបួស​) និង​ទី​៤​ឈ្មោះ លូ គឹម​លន ជា​មន្ត្រី​យោធា (​រងរបួស​)​។​

​ពាក់ព័ន្ធ​ករណី​នេះ​ដែរ អភិបាលខេត្ត​កំពង់ឆ្នាំង លោក ឈួ​រ ច័ន្ឌ​ឌឿ​ន ប្រាប់ ឲ្យដឹងថា ហេតុការណ៍​នេះ បាន​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​របួស​៣​នាក់ ដែល​កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។ បែបណា​ក្ដី លោក​អភិបាលខេត្ត ក៏​បញ្ជា​ឲ្យកម្លាំង​សមត្ថកិច្ច​ជំនាញ​ចុះ​ដល់​កន្លែង​ហេតុ បើក​ការស្រាវជ្រាវ ដើម្បី​តាម​ចាប់ខ្លួន​ជនដៃដល់​យក​មក​ផ្តន្ទាទោស​តាមច្បាប់​៕

 

Filed in: ព័ត៌មានជាតិ