សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ដល់​ពេល​ល្បែង ភ្នាល់​ទឹកភ្លៀង​ចិញ្ចឹម​សមត្តកិច្ច​ខេត្ត​បាត់ដំបង​ទៀតហើយ​?

ដល់​ពេល​ល្បែង ភ្នាល់​ទឹកភ្លៀង​ចិញ្ចឹម​សមត្តកិច្ច​ខេត្ត​បាត់ដំបង​ទៀតហើយ​?

បាត់ដំបង ៖ ចូលដល់​ខែ​ឧសភា​រៀងរាល់ឆ្នាំ​ពពួក​អ្នកញៀន​លេង​ល្បែង​ភ្នាល់ ទឹកភ្លៀង​នៅ​ខេត្ត​បាត់ដំបង​ភ្លូកទឹកភ្លូកដី នាំ​គ្នា​លេង​ភ្នាល់​ដាក់ លុយ​រាប់ពាន់​ដុល្លារ ស្ថិតនៅ ភូមិ​ស្រែ​១០០  សង្កាត់​ស្រែ​ចារ  ក្រុង​បាត់ដំបង  និង​កំពុង​ពង្រឹង សាខា​ភ្នាល់​បន្ថែមទៀត នៅតាម ផ្សារ​ទូទាំង​ខេត្ត​បាត់ ដំបង​តែម្តង​ដោយ​គ្មាន​ខ្លាចញញើត​អាជ្ញាធរ​មាន​សមត្តកិច្ច នៃ អាណាចក្រ​ដែល​ចៅហ្វាយខេត្ត​ទទួល​បាន​ការ​ស​សើរ​ពី​នាយក​រដ្ឋមន្ត្រី​ថា ៖ ជា​ចៅហ្វាយខេត្ត​គំរូ​នោះ​អី​ទិច​!​។​ដោយសារ​តែ​ល្បែងភ្នាល់ ទឹកភ្លៀង​ក្លាយជា​ល្បែង​ដ៏​ពេញ​និយម​របស់  អ្នកញៀន​ល្បែង​នៅ​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​ចឹង​ហើយ​បាន​ជា​មេ​បន​ល្បែង​មួយ​នេះ​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា​ឈ្មោះ តាល់ និង​ឈ្មោះ ហេង​ព្រោះ​ម្សៀ​ពី​នាក់​នេះ​គឺ  ជា​ប្រភព​នាំ​មក​នៅ​អំពើ​ទុច្ចរិត​បង្កើតឲ្យមាន​បទល្មើស​ក្នុងសង្គម​។

​មេខ្លោង​ឈ្មោះ​តា​ល់​និង​ត្នោតជុំ​បើក​ល្បែង​លេង​ទឹកភ្លៀង​យ៉ាង​ចំហរ​មិន​មាន​ការរំខាន​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ ខេត្ត​បាត់ដំបង​ឡើយ​។ ជា​រៀងរាល់ឆ្នាំ​ក្រុម​ញៀន​ល្បែង​លេង​ទឹកភ្លៀង ក្នុង​ក្រុង​បាត់ដំបង បាន​ប្រាប់​ឱ្យដឹងថា ជាទូទៅ​មេ​ល្បែង​ទឹកភ្លៀង ចាប់ផ្ដើម​លេង​ចាប់ពី ខែ​ឧសភា រហូត​អស់​ទឹកភ្លៀង​។ ចំណែក​សមត្ថកិច្ច​គ្រប់​ស្ថាប័ន អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត​បាត់ដំបង តាំង​ពី​ចៅហ្វាយខេត្ត​ដែលជា​ប្រធាន​គណបញ្ជាការ​ឯកភាព​ខេត្ត​រហូត ដល់​ស្ថាប័ន​តុលាការ​ផង​នោះ​គ្មាន​អ្នកណា​ម្នាក់​មាត់​កអី​ឡើយ​ដែល​ធ្វើឲ្យ​គេ​ជឿថា  ត្រូវបាន​មេ​ល្បែង​ទឹកភ្លៀង​រៀបចំ​ទុកដាក់​ស្រោមសំបុត្រ​តាម​ជំនាញ​អស់ហើយ​ព្រោះ​គេ​មាន​ចំណូល​រាប់សែន​ដុល្លារ​ពី​បន​ល្បែង​នេះ ។

​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង លោក ស ថេត  បានដិ​សេធ​សំណួរ​អ្នកកាសែត​ក្នុង​ស្រុក​ចំពោះ​ការចោទប្រកាន់​នេះ ។ លោក​បាន​ឌឺ​វិញ​ថា​«​យើង​គិតតែ​ពី​បង្ក្រាប​មើល​នៅ​ភ្នំពេញ​មើល ប៉ុន្មាន​សួរ​មើល​នៅ​ភ្នំពេញ ធ្វើ​បាន​ស្អាត​នៅ​ហើយ​នៅ​នេះ​បង្ក្រាបរ​ហូត​បាន​ថា​ពួក​ហ្នឹង​វា​ទៅ​មាន​ភស្តុតាង​ណា​ដើម្បី​យើង​ចុះ​ទៅ បើ​វា​លេង​តែ​តាម​ទូរស័ព្ទ​អី​ហ្នឹង​។ លោក​ស​ថេត​វាយបក​កាសែត​វិញ​ថា​៖​ខ្ញុំ​គ្មាន​ការពាក់ព័ន្ធ​អី​ទេ ការចុះ​ដោយ​គ្មាន​មូលដ្ឋាន​ចឹង ឡូ​វ​ធ្វើ​សិក្សា​ស្រាវជ្រាវ​ឡើងវិញ​បាន​។

​ខ្ញុំ​ដឹង​ហើយ​ប៉ុន្តែ​សិក្សា​ទៀត​មើល​!  សួរ​ថា​សមត្ថកិច្ច​ខិតខំ​បង្ក្រាប​ដែល​ឬ​អត់ ហើយ​យើង​សំខាន់​បុក​មក​តែ​ខេត្ត​មួយ​ចុះ​នៅ​រាជធានី​ភ្នំពេញ​គិត​ម៉េច​យ៉ាងម៉េច​ដែរ​? ។ យើងខ្ញុំ​អនុវត្ត​ទៅតាម​បទបញ្ជា​របស់​អគ្គ របស់​ក្រសួង​រហូត​ដល់​ប្រមុខ​រដ្ឋាភិបាល​ពី​ល្បែងស៊ីសង​គ្រប់​ប្រភេទ​មិនមែន​តា​អាហ្នឹង​ទេ​។ អា​នេះ​វា​ទៅ​ជា​ទំនៀមទម្លាប់ ហើយ​ទៅ​លេង​ណា​មាន​ភស្តុតាង ដើម្បី​ឲ្យ​យើង​ទៅ​ចាប់​ទៅ​អី​បាន ដូច​ល្បែង​អាប៉ោង ល្បែង​អី​ផ្សេង យើងខ្ញុំ​ខិតខំ​ហើយ សូម​ពិចារណា​ឡើងវិញ ឃើញ​សិក្សា​ទៅ​បើ​ថា​មាន​ភស្តុតាង​យើង​ធ្វើ​តាម​ច្បាប់​ទៅ​»​ប្រ​។​ស្តាប់​ទៅ​ពិរោះ​គួរសម​ព្រោះ​និយាយ​បាន​ល្អ​តាម​ជំនាញ​។

​ប្រភព​ពី​អ្នកលេង​ល្បែង​ភ្នាល់​ទឹកភ្លៀង​បាន​ប្រាប់ថា​៖ ល្បែងភ្នាល់​ទឹកភ្លៀង នៅ​ខេត្ត​បាត់ដំបង គេ​បង្កើត​ការិយាល័យ (​កន្លែង​ចាក់​ភ្នាល់​) បើកចំហរ​តែម្តង គ្មាន​អ្វី​ជា​អាថ៌កំបាំង សម្រាប់​បិទបាំង​ភ្នែក​សមត្ថកិច្ច ស្នងការ​នគរបាល​ខេត្ត និង​មេ​ប៉េអឹម​ខេត្តបាត់ដំបង​នោះទេ បើ​សិន​បើ​គ្មាន​ការឃុបឃិត​ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​នោះ​។ គោល​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល និង​ស្រម​តាម​បទបញ្ជា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ គឺ​តម្រូវ​ឱ្យ​លប់បំបាត់​ល្បែង ស៊ីសង គ្រប់​ប្រភេទ​ទាំង​ប្រទេស ព្រោះ​ល្បែងស៊ីសង​ជា​ប្រភព នៃ​ការបង្ក​ឱ្យ​មាន​បទល្មើស​ដូចជា ៖  ករណី​ចោរកម្ម ,​លួច ,​ឆក់ ,​និង​ប្លន់​ប្រដាប់អាវុធ ដូច្នេះ​ដើម្បី​រក្សា​សុខ​សុវត្ថិភាព ធានា​ដល់​ភូមិ ឃុំ​មាន​សុវត្ថិភាព សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ត្រូវតែ​សហការ​គ្នា​ទប់ស្កាត់ បង្ក្រាប់​រាល​ល្បែង​ស៊ី​គ្រប់​ប្រភេទ​ឱ្យមាន​ប្រសិទ្ធភាព​តែ​ម្តង​។

​ក្រុម​អ្នកលេង​ល្បែង​ពេល​ឈ្នះ​បាន​លុយ​សប្បាយរីករាយ​ផឹកស៊ី ។​ចំណែក ទីតាំង​ដែល​ជន​សង្គម​ងងឹត​បើក​ល្បែង​ភ្នាល់​ចាក់​ទឹកភ្លៀង ហើយ​ធ្វើឲ្យ​ពលរដ្ឋ​ម្ចាស់ឆ្នោត​ក្តៅក្រហាយ នេះ​ស្ថិត​នៅក្រោយ​វត្ត​ទួល​ដូន​ប៉ុក ភូមិ​អូរ​ចារ សង្កាត់​អូ​ចារ ក្រុង​បាត់ដំបង និង​នៅ​វាលស្រែ ១០០ ភូមិ​ចំការ សំ​អោង សង្កាត់​ចំការ​សំ​អោង ក្រុង​បាត់ដំបង​និង​ផ្សារ​បឹង​ឈូក​តែម្តង​។​

​សូម​បញ្ជាក់​ដែរ​ថា​៖​កាលពី​ព្រឹក​ថ្ងៃទី​២១​កក្កដា​ឆ្នាំ​២០១៦ សម្ដេចនាយក រដ្ឋមន្ត្រី​តេជោ ហ៊ុន សែន បាន​បន្ត​សរសើរ និង​លើក​ពី​គុណសម្បត្តិ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង​ជាថ្មី​ម្តងទៀត ដោយ​សម្ដេច​ចាត់ទុកថា ជា​ថ្នាក់ដឹកនាំ​ខេត្ត​ដ៏​ល្អ​និង​អនុវត្ត​ការងារ​ដែល​បម្រើ​ផលប្រយោជន៍ ប្រជាពលរដ្ឋ​យ៉ាង​ពិតប្រាកដ​។

​ថ្លែង​ចំពោះមុខ​មន្ត្រី​បក្ស​នៅ​សាលាខេត្ត ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បន្ថែមថា បើសិនជា​មាន​អភិបាលខេត្ត មាន​អភិបាលស្រុក អភិបាលក្រុង អភិបាល​ខណ្ឌ​ល្អ​នោះ ការដោះស្រាយ​បញ្ហា​ប្រជា​ពលរដ្ឋ​នឹង​ប្រព្រឹត្តិ​ទៅ​បាន​ល្អ ដោយ​មិន​ចាំបាច់​នាំ​ការ​អំ​ពុល​ទុក្ខ ដល់​នាយករដ្ឋមន្ត្រី «​ឈឺក្បាល​»​ឡើយ​។​ក្រោយ​ពី​ការ​ស​សើ​ត្រូវ​បាន​ចេញផ្សាយ​តាម​បណ្តាញឃោសនា​ធ្វើឲ្យ​ប្រជាពលរដ្ឋ​លើក​ខេត្ត​បាត់ដំបង​សើច​ហើយ​លើក​ជា​សំណួរ​ថា​៖​តើ​សម្តេច​ហ៊ុន​សែន​មាន​ដឹង​ថា​នៅក្នុង​អាណាចក្រ​បើក​ល្បែងស៊ីសង​ខុសច្បាប់​ផ្ទុយ​ពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព​ដែរ​អត់​?​។​តាំងពី​ពេលនោះ​មក​ដល់ពេលនេះ​ល្បែងស៊ីសង​នៅក្នុង​អាណាចក្រ​ខេត្តបាត់ដំបង​គ្មាន​អ្វី​ប្រែប្រួល​ឡើយ​។

​ដូចគ្នា​និង​លោក​ឧត្តមសេនីយ៍សថេ​តដែ​រ លោក​ចាន់​សុផល​ធ្លាប់បាន​អះអាងថា​៖​លោក​មិន​បាន​ទៅ​ពាក់ព័ន្ធ​នឹង​រឿង​កំប៉ិចកំប៉ុក​នេះទេ ហើយ​លោក​មាន ប្រសាសន៍ បន្ថែមថា “​ល្បែង​នេះ​កើត​ជា​ទម្លាប់​យូរ​មក​ហើយ​”​។

​ដោយឡែក ក្រៅ​បើក​ឲ្យមាន​ល្បែងស៊ីសង​ក្នុង​អាណាចក្រ​ខេត្តបាត់ដំប​ង​លោក​ចាន់​សុផល ក៏​ធ្លាប់​បាន​ចេញមុខ​ការពា​រ​ចៅហ្វាយស្រុក​ថ្មគោល​ដែល​ជាប់​សង្ស័យ​ថា​ប្រព្រឹត្ត​អំពើ​ពុករលួយ​កឹបកេង​ប្រាក់​មួយ​ចំនួ​ន​នៃ​ថវិកា​៧០​លាន​រៀល (១៧.៥០០​ដុល្លារ​) ដែល​ទុក​សម្រាប់​សាងសង់​ផ្លូវ​ពីរ​ខ្សែ ដោយ​បដិសេធ​មិន​ឲ្យ​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​ស៊ើបអង្កេត​ករណីនេះ ឡើយ​ដោយ​លោក​ចាន់​សុផល​និយាយថា​ចៅហ្វាយស្រុក​ថ្មគោល​ជា​កូនចៅ​របស់​លោក​ចឹង​លោក​មាន​ភារកិច្ច​ធ្វើ​ការងារ​នេះ​ដោយ​មិន​ចាំបាច់​មាន​អង្គភាព​ប្រឆាំង​ពុករលួយ​ទេ​(​ស៊ិក​)​។

​ផ្ទុយទៅវិញ ច្បាប់​ប្រឆាំង​និង​អំពើពុករលួយ​មាត្រា​១៣​មាត្រា​២២​មាត្រា ២៧​បានប្រគល់​សិទ្ធ​ឲ្យតែ​អង្គភាព​និង​មន្ត្រី​នៃ​អង្គភាព​ប្រឆាំង អំពើពុករលួយ​តែមួយគត់​មាន​ភារកិច្ច​ធ្វើ​ការងារ​ស្រាវជ្រាវ​ស៊ើបអង្កេត បទល្មើស​ពុករលួយ ។ ការប្រឆាំង​ត្រូវ​មានទោស​។​ដោយសា​អង្គភាព​ប្រឆាំង​អំពើ​អុក​រលួយ​អត់​ហ៊ាន​ប៉ះ​ចឹង
​អាជ្ញាធរ​ខេត្ត​បាត់ដំបង​របស់​លោក​ប្រាជ្ញ​ចន្ទ័​ក៏ម៉ា​បាវ​ហ្ម៉ង​ទៅ​!៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់