សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មន្ត្រី​ប៉េអឹម​ពោធិសាត់​រត់​ប៉ោង​ខោ​ព្រោះ​ត្រូវ​ក្រុម​អារឈើ​ព័ទ្ធ​វាយ​ពេល​ចុះ​ស្រាវជ្រាវ​បទល្មើស​

​មន្ត្រី​ប៉េអឹម​ពោធិសាត់​រត់​ប៉ោង​ខោ​ព្រោះ​ត្រូវ​ក្រុម​អារឈើ​ព័ទ្ធ​វាយ​ពេល​ចុះ​ស្រាវជ្រាវ​បទល្មើស​

​ខេត្ត​ពោធិ៍សាត់​៖ កម្លាំង​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៃ​កង​រាជ​អារវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រូវបាន​ក្រុម​អ្នក​អារឈើ​ព័ទ្ធ​វាយ និង​យក​ដុំថ្ម​គប់​តម្រូវ​ឲ្យ​រត់គេច​យក​រួចខ្លួន​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧​។​មន្ត្រី​អាវុធហត្ថ​ដែល​ត្រូវ​ពួគ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដេញ​វ៉ៃ​គឺ​ពេល​ខណៈ​កំពុង​បន្លំ​ខ្លួន​ជាមួយ​ពលរដ្ឋ​ចុះ​ស្រាវជ្រាវ​បទ​ល្មើ​ដ​ធនធានធម្មជាតិ ។

​បន្ទាប់មក​បាន នាំឲ្យ​កងកម្លាំងប្រដាប់អាវុធ​កងរាជអាវុធហត្ថ​ច្រើន​នាក់​ដាក់​ពង្រាយ​កម្លាំង​តាម​មាត់ព្រៃ ដើម្បី​ត្រៀម​បង្ក្រាប​នៅ នេះ ។​ប្រភព​រាយការណ៍​នៅ​ល្ងាច​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧ នេះ​ថា មាន​កម្លាំង​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​កង​រាជ​អារវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចំនួន ០១​នាក់ បាន​បន្លំ​ខ្លួន​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​ចូល​ព្រៃ​រុករក​បទល្មើស គ្រា​នោះ​ក៍​បាន​ប្រទះ​ឃើញ​សកម្មភាព​ក្រុម​ប្រព្រិត្ត​បទល្មើស​ជា​ក់​ស្តែង កំពុង​ធ្វើ​សកម្មភាព​អារ​ប្តួលរ​លំ និង​អារច្រៀក​ច្រើន​កន្លែង ខណៈនោះ​ក៏​បាន​ថត​ផ្តិត​យក​រូប​ភាពជាក់ស្តែង ទើប​ធ្វើឲ្យ​ក្រុម​អារ​ឈើ​ប្រតិកម្មព័​ទវាយ និង​យក​ដុំថ្ម​គប់ ធ្វើ​កម្លាំង​ស្រាវជ្រាវ និង​បង្ក្រាប​រួម​ទាំង​ពលរដ្ឋ​ចំនួន ០៣​នាក់​ទៀត​បាន​រត់គេច​ខ្លួន​ស្ទើរតែ​មិន​រួច​។

​ក្រោយមក​ក៏​បាន​ធ្វើ​សេចក្តីរាយការណ៍​ហើយ​ប្រតិកម្ម​ដល់​កងកម្លាំង​ក​ង​រាជ​អារវុធហត្ថ​ខេត្ត​ពោធិ៍សាត់ សហការ​ជាមួយ​កម្លាំង​លើ​ផ្ទៃ​ប្រទេស ចុះ​ដាក់ពង្រាយ​កម្លាំង​តាម​មាត់​ព្រៃ​ដើម្បី​ត្រៀម​បង្ក្រាប ។​ប្រតិបត្តិការ​ខាងលើនេះ កើតឡើង​នា​រសៀល​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧ ក្នុង​ព្រៃ​ភ្នំ​ត្រង់ចំណុច​ស្ទឹង​អន្លង់​ឃូត ស្ថិតក្នុង​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់