សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ប៉ូច សុខ​ជា ដឺ​បេកង​ទ័ពជើងគោក និង រាម ខេ​ត មេ​វរៈ​៤០៥ ព្រមទាំង​លោក ប៉ុក សុផល ជាប់​សង្ស័យ​ថា ជា​មេខ្លោង​ក្នុង​ការបញ្ជូន​ពលរដ្ឋ​ខ្មែរ​ឆ្លង ចូល​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ដី​ថៃ​!

​លោក ប៉ូច សុខ​ជា ដឺ​បេកង​ទ័ពជើងគោក និង រាម ខេ​ត មេ​វរៈ​៤០៥ ព្រមទាំង​លោក ប៉ុក សុផល ជាប់​សង្ស័យ​ថា ជា​មេខ្លោង​ក្នុង​ការបញ្ជូន​ពលរដ្ឋ​ខ្មែរ​ឆ្លង ចូល​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ដី​ថៃ​!

ខេត្ត​ព្រះវិហារ​៖ ពលរដ្ឋ​ខ្មែរ​ត្រូវបាន​គេ​រាយការណ៍​ថា​នៅតែ​មាន​លួច​ឆ្លងដែន ចូល​កាប់​ឈើ​គ្រូ​ញូ​ង​ក្នុង​ដី​ថៃ ជា​បន្តបន្ទាប់​តាម​ភូមិសាស្ត្រ​ព្រុំដែន​ភូមិ​អានសេះ​បោះ​ទោះ​ជា​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ថៃ​ក៏​ចាប់​បាន​ឬ​មាន​ពលរដ្ឋ​ខ្មែរ​បាន​ជាន់មីន​ផ្ទុះ​បណ្តាលអោយ​រងរបួស ជាច្រើន​នាក់​ក៏ដោយ ។  មាន​មូលហេតុ​ជាច្រើន​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មួយចំនួនតូច រស់នៅ តាម​តំបន់​ព្រំដែន​ក្នុង​ភូមិ​អាន​សេះ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត​ខេត្ត​ព្រះ​នៅតែ​មាន​លួច​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​លើ​ទឹកដី​ថៃ ។

​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​បង្ហាញ​ឲ្យដឹងថា ៖ ទីមួយ គឺ​មាន​ឈ្មួញ​ឈើ​គ្រញូង ឈរ​ចាំ​ទិញ​នៅតាម​តំបន់​ព្រំដែន​ដោយ​សេរី ។​ទី​២​គឺ​ដោយសារ​មាន​សមត្តកិច្ច​ឃុបឃឹត​បើកដៃ​ឲ្យ​ឆ្លង​ដែន​ជា​ថ្នូរ​និង​លុយ​។

​ជារឿយៗ​នៅពេល​យប់​ចន្លោះ​ម៉ោង ២-៣ ជិត​ភ្លឺ ពួកគាត់​តែងតែ​ឃើញ​មាន​ពលរដ្ឋ​ខ្មែរ​ទាំង​ក្រុមៗ ពី​១៥​ទៅ​៣០​នាក់​ឆ្លងដែន​តាម​មេខ្យល់​ទៅ​កាប់​ឈើ​គ្រញូង លើក​ទឹកដី​ថៃ ដូច​ដែល​បណ្ដាញ​ព័ត៌មាន ក្នុង​ប្រទេស​ថៃ និង​បណ្ដាញ​ព័ត៌មាន​ក្នុង​ប្រទេស​បាន​ចុះផ្សាយ​ជា​បន្តបន្ទាប់​កន្លង​មក​មែន​។

​ទាក់ទង​នឹង​ព័ត៌មាន​មាន​ពលរដ្ឋ​លួច​ឆ្លងដែន​នេះ មាន​ប្រភព​ពី​ពលករ​ខ្លះ​បានឲ្យដឹងថា​ក្នុង​ពលរដ្ឋ​ខ្មែរ​ម្នាក់ ដើម្បី​ជា​ថ្នូរ​និង​បាន​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទៅ​កាប់​ឈើ​គ្រញូង​លើទឹក​ដ​ដី​ថៃ គឺ​ត្រូវ​បង់ លុយ​ទៅ​ឲ្យ​លោក ប៉ូច សុខ​ជា ដឺ​បេ​អគ្គបញ្ជាការ​កងទ័ពជើងគោ​ក​ចំនួន​៣០០០០៛ បង់​ឲ្យ​លោក រាម ខេ​ត មេ​វិរះ​លេខ​៤០៥​ឈរជើង​នៅ​តំបន់​នោះ​៣០០០០៛ និង​លោក ប៉ុក សុផល ផ្កាយ​១​នៅ​ភូមិភាគ​ចំនួន​៣០០០០៛​ទៀត​។

​ប្រជាពលរដ្ឋ និង​ពលករ​រងគ្រោះ​ជាច្រើន​នាក់ រស់នៅ​ភូមិ​អាន​សេះ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត បាន​រិះគន់​លោក ប៉ូច សុខ​ជា មាន​តួនាទី ជា​ដឺ​បេ អគ្គបញ្ជាការ កងទ័ពជើងគោក និង​លោក រាម ខេ​ត មេ​វី​រះ​ការពារ​ព្រំដែន​លេខ​៤០៥ ដែល​ឈរជើង​ការពារ​នៅ​តំបន់​នោះ​ថា ជា​មេខ្លោង​ក្នុង​ការបញ្ជូន​ពលរដ្ឋ​ខ្មែរ ឲ្យទៅ​កាប់​ឈើ​គ្រញូង​ពី​ទឹកដី​ថៃ​មក​លក់​បក្សពួក​របស់​ខ្លួន ដូចជា ឈ្មោះ​តុល និង ឈ្មោះថា ។​ល​។

​ពួក​គាត់​បន្ត​ថា បើ​អ្នកណាមិលក់​ឲ្យ​ក្រុមគេ​នេះទេ នៅពេល ដែល​ស្ពាយ​ឈើ​គ្រញូង​ពី​ទឹកដី​ថៃ ចូល​មក​ទឹកដី​ខ្មែរ​វិញ សមត្ថកិច្ច​ការពារ​ព្រំដែន​ធ្វើ​ការបង្ក្រាប​ហើយ​រឹបអូស​យក​ឈើ​គ្រញូង យ៉ាង​ស្រួលៗ​។ លើស​នេះ​ទៅទៀត សមត្ថកិច្ច និង​មន្ត្រី​អាជ្ញាធរ​ក្នុង ខេត្ត​ព្រះវិហារ មិន​ដែល​បង្រាប​មេខ្លោង​ជួញដូរ​ឈើ​គ្រញូងដែល​អ្នកខ្លះ​ជា​មន្ត្រី​ប្រដាប់អាវុធ នៅក្នុង​ខេត្ត​នោះឡើយ ។​ពលរដ្ឋ​ខ្មែរ​ផ្សង​គ្រោះថ្នាក់ ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង ក្នុង​ខេត្ដឧ​ប៊ុន ប្រទេស​ថៃ គឺ​ដោយសារតែ​មាន​ឈ្មួញ​ធំៗ​ចាំ​ទិញ​ឈើ​គ្រញូង​តាម​តំបន់​ព្រំដែន ដែល​មាន​លោក ប៉ូច សុខ​ជា ដឺ​បេ និង​លោក រាម ខេ​ត​មេ​វិរះ​ការពារ​ព្រំដែន​លេខ​៤០៥​ដែល​ឈរជើង​ការពា​រន​តំបន់​នោះ ជា​មេខ្លោង​នៅ​ពីក្រោយ​ខ្នង​ផងដែរ ។

​ទាក់ទង​និង​ការចោទប្រកាន់​ខាងលើ​ន​នេះ អ្នកយកព័ត៌មាន​យើង​បាន​សុំ​ការបំភ្លឺ​ពី​លោក ប៉ូច សុខ​ជា ជា​ដឺ​បេ អគ្គបញ្ជាការ កងទ័ពជើងគោក និង​លោក រាម ខេ​ត មេ​វី​រះ​ការពារ​ព្រំដែន​លេខ​៤០៥ ដែល ប៉ុន្តែ​លោក​ទាំង​ពីរ​បាន​ឆ្លើយ​បដិសេធ​ថា​៖​រូប​លោក​មិន​ជាប់​ពាក់​ពន់​ក្នុង​រឿង​នេះ​ទេ តែ​លោក​ទាំ​ពីរ​ទទួលស្គាល់ថា បទល្មើស ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង ក្នុង​ប្រទេស​ថៃ​ពិតជា​ខ្លះ​មែន គឺ​ដោយសារ​ដែន នៃ​ការគ្រប់គ្រង​របស់​លោក វា​មាន​ទំហ៊ំធំធេង​ពេកយើង​មើល​មិន​គ្រប់​ជ្រុងជ្រួយ​នោះ​ទេ​!? ៕

 

Filed in: ព័ត៌មានជាតិ