សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ហ្វេ​ស​ប៊ុកនិង​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​បង្ហាញ​ឈ្មោះ​ក្រុម​អ្នក​ឃុបឃិត​លួច​បន្លំ​កាប់​ឈើ​នៅ​បាត​អាង​សេ​សាន​ក្រោម​២​ខេត្ត​ស្ទឹងត្រែង​

ហ្វេ​ស​ប៊ុកនិង​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​បង្ហាញ​ឈ្មោះ​ក្រុម​អ្នក​ឃុបឃិត​លួច​បន្លំ​កាប់​ឈើ​នៅ​បាត​អាង​សេ​សាន​ក្រោម​២​ខេត្ត​ស្ទឹងត្រែង​

ខេត្ត​ស្ទឹងត្រែង ៖ ហ្វេ​ស​ប៊ុកនិង​គេហទំព័​ររបស់​អគ្គស្ន​ង​ការ​នគរបាលជាតិ​កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៧ បាន​ចេញផ្សាយ​អត្ថបទ​ទាក់ទង​ករណី​បទល្មើស​ព្រៃឈើ​នៅ​ទំនប់​សេ​សាន​២​ដោយ​បាន​ដកស្រង់​ប្រភព​ពី​ពលរដ្ឋ និង​អង្គការក្រៅរដ្ឋាភិបាល​ថា​ឈ្មោះ សេង និង​ប្រពន្ធ ដែល​ជា​មេការ​ក្រុមហ៊ុន [Royal Group] របស់​លោក​ឧកញ៉ា គិត​ម៉េង​បាន​និង​កំពុង​តែ​កៀង គរ ពលរដ្ឋ​ឲ្យចូល​កាប់ឈើ​ក្នុង​ព្រៃ​សហគមន៍​ហើយ​ដឹកជញ្ជូន​ចូលទៅក្នុង​តំបន់​បាត​អាង ដើម្បី​ប្រែក្លាយ​ឈើ​ទាំង​នោះ​ឲ្យទៅជា​ឈើ​ស្របច្បាប់​វិញ​។​

​ក្រៅពីនោះ​មាន​ឈ្មោះ សាន ច​យ និង ហឿន ប៊ុន​ជឿន ក៏​កំពុងតែ​បំផុស​ឲ្យ​ពលរដ្ឋ​កាប់ និង​ប្រមូល​ឈើ​រហូតដល់​ស្រុក​សៀម​ប៉ាង​ទៀត​ផង​ដើម្បី​យក​មក​បញ្ចូល​ឲ្យក្លាយ​ជា​ឈើ​ស្រប​ច្បាប់​ក្រោម​រូបភាព​អាជ្ញា​បណ្ណ័​ស្តារបាត​អាង​។​

​ចំណែក​ឈើ​នៅក្នុង​តំបន់​បាត​អាង​វិញ​គឺ​ត្រូវបាន​ប្រគល់ឲ្យ​ទៅ​ឧកញ៉ា​ម្នាក់​ឈ្មោះ ជ័យ មើល​ការខុសត្រូវ​ហើយ​កូនចៅ​ឧកញ៉ា ជ័យ មានឈ្មោះ ទឹម ប៊ុន​លីន និង សាន ច​យ ជា​អ្នកមើលការខុសត្រូវ​ក្នុង​ការដឹកឈើ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ទាំង​ថ្ងៃ​ទាំង​យប់​។​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជាក់ថា​៖ នឹង​ចាត់វិធានកា​រណ៍​ចំពោះ​ក្រុម​អ្នក​កាប់​ឈើ​ល្មើសច្បាប់​ទាំងនោះ​ដែល​បាន​ឃុបឃិត​គ្នា​លួច​កាប់​និង​ដឹកជញ្ជូន​ឈើ​ព្រៃ​សហគមន៍​នៅ​ខា​ក្រៅ​ហើយ​ដឹក​ចូល​ក្នុង​បាត​អាង​ដើម្បី​បន្លំ​ធ្វើ​ជា​ឈើ​ស្របច្បាប់​។​ល​។

​ប្រភព​ពី​ប្រជាពលរដ្ឋ​អ្នករកស៊ី​ទិញ​ឈើ​ពី​តំបន់​អាងទឹក​វា​រី​អគ្គីសនី​សេ​សាន​ក្រោម​២ យកទៅ​លក់​ចែកចាយ​នៅ​តាម​ដេប៉ូ​ឬ​ស្តង់​លក់​ឈើ​តាម​បណ្ដា​ខេត្ត​នានា បានអោយដឹង​ថា​ក្រុម​អ្នករកស៊ី​លួច​កាប់​ឈើ​ព្រៃ​សហគមន៍​បន្លំ​ដឹក​ចូល​បាត​អាង​នោះ​សុទ្ធសឹង​ជា​ក្រុម​ឧកញ្ញា រកស៊ី​កាប់បំផ្លាញ​ព្រៃឈើ ប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយ​ពួកគេ​លួចលាក់​រកស៊ី​តែ​ក្រុម​ឧកញ្ញាៗ​គ្នា​គេ ដែល​មាន​ដូច​ជា​ឧកញ្ញា ថែ ឧកញ្ញា​ជ័យ និងឧ​កញ្ញាៗ​មួយចំនួនទៀត​។​សកម្មភាព​ពួកគេ​អាច​ប្រព្រឹក​ទៅ​បាន​យ៉ាង​រលូន​នោះ​គឺ​គ្រាន់តែ​បង់លុយ​អោយ​សមត្ថកិច្ច​ជំនាញ​នៅ​តំបន់​នោះ​ដែល​មាន​មេព្រៃ​ជា​នាយ​សង្កាត់ នាយផ្នែក និង​នាយខ័​ណ្ឌ​ជា​ការស្រេច​។

​នៅពេល​ដឹក​ឈើ​ចេញ​ពី​បាត​អាង​ម្ចាស់​ឈើ​ត្រូវ​បង់លុយ​អោយ​ទៅ​ខាង​ក្រុមហ៊ុន​របស់​ឧកញ្ញា​ជ័យ​ដែល​ជា​នាយ​ទា​ហ៊ាន​ក្នុង​មួយ​រថយន្ត​ចំនួន​៣០០​ដុល្លារ​អាមេរិក​ដែល​មួយថ្ងៃៗ​ឈើ​ដែល​ដឹក​ចេញពី​អាងទឹក​វា​រី​អគ្គីសនី​សេ​សាន​ក្រោម​២​នោះ​មាន​ចំនួន​រាប់សិប​ឡាន យី​ឌុប​ផ្លូវ​៥​ទាំ​អស់​។

​ទាក់ទង​និង​ករណី​កាប់បំផ្លាញ​ព្រៃឈើ​នៅ​ភូមិភាគ​ឥ​សាន្ត​ប្រទេស​នេះដែរ យោង​តាម​ការ​ចុះផ្សាយ​លើ​គេហទំព័រ​មួយ​បាន​ចេញផ្សាយ នៅ​ថ្ងៃ​ទី​១៦​ឧសភា​ឆ្នាំ​២០១៧ ថា​ទីភ្នាក់ងារ​ស៊ើបអង្កេត​ផ្នែក​បរិស្ថាន ក៏​បាន​ប្រកាស​ផ្ដល់​ឯកសារ និង​ភស្ដុតាង​បន្ថែម ដើម្បី​ឲ្យ​អាជ្ញាធរ​កម្ពុជា​ស៊ើបអង្កេត​ករណី​លួច​នាំ​ឈើ​ខុសច្បាប់​ពី​ខេត្ត​រតនគីរី​ទៅ​ប្រទេស​វៀតណាម បន្ទាប់ របាយការណ៍​មួយ​កាលពី​លើក​មុន ត្រូវបាន​ក្រសួង​បរិស្ថាន​ប្រកាស​ថា​នឹង​ធ្វើ​ការស៊ើបអង្កេត​លើ​ករណី​នេះ​។

​ឯកសារ​របស់​អង្គការ​បរិស្ថាន​អន្ដរជាតិ​នេះ​បាន​រាប់បញ្ចូល រូបភាព​ពី​ផ្កាយរណប​ដែល​បង្ហាញ​ពី​ទីតាំង​ស្ដុក​ឈើ​ធំៗ​ក្នុង​តំបន់​ជាប់​ព្រំដែន​គ្រប់គ្រង​ដោយ​យោធា​វៀតណាម ឯកសារ​ពន្ធគយ​នៃ​ការនាំ​ចេញ​ឈើ​ខុសច្បាប់​រាប់ពាន់​ម៉ែត្រគូប ឯកសារ​ផ្ដល់​អាជ្ញាប័ណ្ណ​ខុស​ច្បាប់​របស់​រដ្ឋាភិបាល​វៀតណាម​ដល់​ក្រុមហ៊ុន​ចំនួន​១៦ ដែល​គិត​ជា​ទំហំ​ឈើ​ចំនួន​២៣​ម៉ឺន​ម៉ែត្រគូប រួម​ទាំង​វិក័យ​ប​ត្រនាំ​ចេញ​នាំចូល​ឈើ​ពី​កម្ពុជា​ទៅ​វៀតណាម មាន​ទឹកប្រាក់​ជាង​៣០០​លាន​ដុល្លារ (​បី​រយ​លាន​ដុល្លារ​អាមេរិក​) តាំងពី​ខែ​មករា​ឆ្នាំ​២០១៦​។

​ក្រៅពីនេះ ទីភ្នាក់ងារ​ស៊ើបអង្កេត​ផ្នែក​បរិស្ថាន​រកឃើញថា មាន​ក្រុមហ៊ុន​កម្ពុជា​ចំនួន​៤​បាន​ចូលរួម​ក្នុង​ជំនួញ​លួច​នាំ​ឈើ​នេះ ដូចជា ក្រុមហ៊ុន Nam Thanh Co Wood Innovation ក្រុម​ហ៊​ន Phat Sok Chea Trading ក្រុមហ៊ុន Pich Rithsey និង​ក្រុមហ៊ុន Wood Innovation Log List​។​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​លោក សៅ សុភាព ឲ្យ VOD ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក​ស្វាគមន៍ បើសិន​អង្គការ​បរិស្ថាន​អន្ដរជាតិ​មួយ​នេះ​ពិតជា​ចង់​ជួយ​អាជ្ញាធរ​កម្ពុជា​ក្នុង​ការស៊ើបអង្កេត​ករណីនាំ​ឈើ​ខុសច្បាប់​មែន​។

​លោក​មានប្រសាសន៍ថា បច្ចុប្បន្ន អាជ្ញាធរ​កម្ពុជា​កំពុង​ពិនិត្យ​លើ​របាយការណ៍​ទាំងនោះ និង​ថា រដ្ឋាភិបាល​ក៏​កំពុង​ផ្ដោតលើ​ការពង្រឹង​ការអនុវត្ត និង​អភិរក្ស​ជាក់ស្ដែង ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។​នៅពេល​សួរ​ថា​តើ​រដ្ឋាភិបាល​នឹង​មាន​ចំណាត់ការ​យ៉ាង​ណា​ចំពោះ​ក្រុមហ៊ុន​នាំ​ឈើ​ខុសច្បាប់​ទាំងនោះ លោក សៅ សុភាព ហាក់​មិន​បាន​ឆ្លើយ​ចំ​សំណួរ​ទេ ប៉ុន្ដែ​លោក​គ្រាន់តែ​ថា គណៈកម្មាការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ជា​អ្នកចេញ​វិធានការ​ជាក់ស្ដែង​។

​កាលពី​សប្ដាហ៍​មុន ទីភ្នាក់ងារ​ស៊ើបអង្កេត​ផ្នែក​បរិស្ថាន ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍ បាន​ចេញ​របាយការណ៍​មួយ ក្រោម​ចំណងជើង​ថា «​ជនល្មើស​មុខ​ដដែល​៖ ជំនួញ​ឈើ​ខុស​ច្បាប់​របស់​វៀតណាម​»​។​ក្នុង​របាយការណ៍​នោះ រកឃើញថា នៅ​ចន្លោះ​ខែវិច្ឆិកា​ឆ្នាំ​២០១៦ ដល់​ខែ​មិនា​ឆ្នាំ​២០១៧ ទំហំ​ឈើ​ប្រមាណ​៣០​ម៉ឺន​មែត្រ​គូប​ត្រូវបាន​លួចលាក់​នាំចេញ​និង​ធ្វើឲ្យ​ស្រប​ច្បាប់​ពី​កម្ពុជា​ទៅ​វៀតណាម ខណៈ​ដែល​កម្ពុជា​បាន​ហាមឃាត់​ការនាំចេញ​ឈើ​ក្នុង​តំបន់​ការពារ​ទៅ​ក្រៅប្រទេស (​បានសេចក្តីថា ក្រោយ​ពី​ក្រុមចំរុះ​បង្ក្រាប​បទល្មើស​ព្រៃ ឈើ​ដឹកនាំ​ដោយ​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ដែល​បង្កើត​នៅ​ថ្ងៃទី​១៥ មករា ឆ្នាំ​២០១៦ បញ្ចប់​បេសកកម្ម​បង្ក្រាប​បន្ទាប់ពី​រកឃើញ​ឈើ​ល្មើស​៧​ម៉ឺន​ម៉ែត​គូប​តែ​គ្មាន​អ្នក​ទទួល ខុស​ត្រូវ ។

​អង្គការ​នេះ​ថា ចាប់ពី​ដើម​ខែ​វិច្ឆិកា​ឆ្នាំ​២០១៦ សកម្មភាព​លួច​កាប់​ឈើ​ខុសច្បាប់​បាន​កើត​ឡើង​ខ្លាំង​នៅ​តំបន់​ការពារ​ក្នុង​ខេត្ត​រតនគីរី ដូចជា តំបន់​ការពារ​សហគមន៍​ក្នុង​ឧទ្យាន​វីរ​ជ័យ ឧទ្យាន​ជាតិ​អូយ៉ាដាវ និង​តំបន់​ជម្រក​សត្វព្រៃ​លំផាត់ ហើយ​បើ​គិត​ជា​ប្រាក់​សំណូក​គឺ​លើស​ពី​១៣​លាន​ដុល្លារ​អាមេរិក​។​បើ​តាម​របាយការណ៍ សកម្មភាព​លួច​កាប់ និង​នាំចូល​ឈើ​នេះ គឺ​ដោយសារ​ការឃុបឃិត​គ្នា និង​សូកប៉ាន់​រវាង​អាជ្ញាធរ​ប្រទេស​ទាំង​ពីរ ដោយ​អង្គការ​នេះ​អះអាង​ថា ឈ្មួញ​វៀតណាម​បាន​សូកប៉ាន់​មន្ដ្រី​ខ្មែរ​រាប់លាន់​ដុល្លារ ដើម្បី​ចូល​កាប់​ឈើ​ក្នុង​តំបន់​អភិរក្ស និង​តំបន់​ការពារ​ក្នុង​ទឹកដី​កម្ពុជា​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់