សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប្រា​រព​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល និង​បំប៉ន​សមត្ថភាព​កម្លាំង នគរបាលជាតិ កង​អន្តរាគមន៍​ពិសេស​ទប់ទល់​បាតុកម្ម ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម និង​ប្រជាពលរដ្ឋ ដែល​ទទួ​ការហ្វឹកហាត់​អស់រយៈ​ពេល​ជិត​២​ខែ​កន្លងមកនេះ

ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប្រា​រព​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល និង​បំប៉ន​សមត្ថភាព​កម្លាំង នគរបាលជាតិ កង​អន្តរាគមន៍​ពិសេស​ទប់ទល់​បាតុកម្ម ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម និង​ប្រជាពលរដ្ឋ ដែល​ទទួ​ការហ្វឹកហាត់​អស់រយៈ​ពេល​ជិត​២​ខែ​កន្លងមកនេះ

ខេត្ត​ក្រចេះ ៖ អភិបាល​ខេត្ត​ក្រចេះ ឯកឧត្តម  សរ ចំ​រុង បាន​មានប្រសាសន៍ថា ការ​បំប៉ន​សមត្ថភាព​កងកម្លាំង​នគរបាល ជា​កត្តា​ចំ​បាច់​មិនមែន​ជា​ការ​គំរាម​គំហែង​ផ្នែក​ន​យោ បាយ​នោះ​ទេ ព្រោះ​វា​ជា​កាតព្វកិច្ច​របស់​កង​កម្លាំង​នគរបាល​ជាតិ​ក្នុង​ភារៈកិច្ច​ការងារ​ការពា​រ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ក៏ដូចជា​ប្រជាពលរដ្ឋ​។​

​មានប្រសាសន៍​លើកឡើង​នៅក្នុង​ពិធី​បិទ​វគ្គ​កង​អន្តរាគមន៍ ពិសេស​របស់​នគរបាល​នៃ​ស្នងការដ្ឋាន​ដែល​មាន​សិក្ខាកាម​ចំនួន​ជាង​១​រយ​នាក់ និង​បាន​ទទួល​ការហ្វឹកហាត់ មាន​រយៈពេល​ជាង​១​ខែ​មកនេះ និង​ត្រូវ​ធ្វើ​ពិធី​បិទ​នៅ​ល្ងាច​ថ្ងៃទី​១៩ ខែ​ឧសភា ។ អភិបាលខេត្ត ក្រចេះ​ឯកឧត្តម សរ ចំ​រុង បាន​មានប្រសាសន៍​កោត ស​សើរ លើក​ទឹល​ចិត្ត ដល់​កងកម្លាំង នគរបាល​ខេត្ត ពិសេស​លោក​ឧត្តមសេនីយ៍ លន់ សុផាត ស្នងការ​នគរបាល​ខេត្ត ក៏ដូចជា លោក​ស្នងការរង​ទទួល​គ្រប់គ្រង​វគ្គ បាន​ខិតខំ​អស់​កម្លាំងកាយ​ចិត្ត​ជម្រុញ​ដល់​ការហ្វឹកហ្វឺន របស់​កងកម្លាំង​នគរបាល​ខេត្ត​រហូត​ទទួលបាន​ជោគជ័យ​គួរ​ជាទី​មោទនៈ​។

​បើ​តាម​ការលើកឡើងរ​បស់ លោក​ឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការ​នគរបាល​ខេត្ត បានឲ្យដឹងថា វគ្គ​ហ្វឹកហ្វឺន​កង​អន្តរាគមន៍​ពិសេស នេះ​បាន​ដំណើរការ​ហ្វឹកហ្វឺន​មាន​រយៈពេល​៤៥​ថ្ងៃ ក្នុងនោះ​មាន​សិក្ខាកាម​ជា​នគរបាល​មកពី​តាម​បណ្តារ​ស្រុក​-​ក្រុង និង​ស្នងការដ្ឋាន​មាន​ចំនួន​១០០​នាក់ គ្រូឧទ្ទេស​ចំនួន​៩​នាក់ មាន​៣​នាក់​ជា​គ្រូ មកពី​អគ្គស្នងការ​នគរបាល​ជាតិ​។​

​លោក​ឧត្តមសេនីយ៍ទោ លន់ សុផាត បាន បញ្ជាក់​ឲ្យដឹង​ទៀតថា ចំពោះ​មេរៀន​ដែល​បាន​ហ្វឹកហ្វឺន​រួមមាន វិន័យ​កងកម្លាំង​នគរបាលជាតិ លំ​ហាត់​របៀប កាយវិការ​សម្រាក​ប្រុង មាន​ខែល កាយវិការ​លើក​ខែល ដាក់​ខែល កាយវិការ​គោះ​ខែល​គំរាម​បាតុករ កាយវិការ​ជំហរ​ទាប​ខ្ពស់​មន​ខែល កាយវិការ​វាយ​បី​ដំណាក់កាល​មាន​ខែល កាយវិការ​ទប់ទល់​បាតុកម្ម​វរ​សេនា​តូច​មាន​ខែល យុទ្ឋវិធី​របស់​បុគ្គល​មាន​អាវុធ​អាការ​៤៧ និង​ក្បាច់គុណ​តៃក្វាន់​ដូរ​។

​លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​លើកឡើង​ថា បើ​ទោះ​អាកាសធាតុ​ប្រែប្រួល ពេលខ្លះ​ក្តៅ​ពេលខ្លះ​ភ្លៀង ផុង​ដី​ទីលាន​មិនកើត ប្តូ​មក​ហ្វឹកហាត់​នៅ​ទីលាន​បេតុង​វិញ​។​តែ​សិក្ខា កាម​នៅតែ​ព្យាយាម​អំណត់​អត់​ធុន ហាត់​លូន​ក្រាប ដែល​បណ្តាលឲ្យ​គ្រោះ​ថ្នាក់​លើ​រាង្គ​កាយ​តិចតួច​រហូត​ទទួលបាន​និទ្ទេស​ល្អ ចំនួន​៦០​នាក់ និទ្ទេស​បង្គួរ​ចំនួន​២២​នាក់ និង​និទ្ទេស​មធ្យម ចំនួន​១៤​នាក់​។​

​មានប្រសាសន៍​សំណេះសំណាល​ទៅកាន់​សិក្ខាកាម នៅក្រោយ​ការធ្វើ​លំ​ហាត់​របៀប យ៉ាង​ស្ទាត់ជំនាញ​ទៅតាម​កម្មវិធីសិក្សា នៅ​ថ្ងៃ​បញ្ចប់​វគ្គ​អភិបាល​ខេត្ត​ក្រចេះ ឯកឧត្តម សរ ចំ​រុង បាន​សម្តែង​ការ​កោត​ស​សើរ​ដល់​នគរបាល​ជា​សិក្ខាកាម ដែល​បាន​ខឹតខំ​ហាត់ពុ​ទលុត​ដំ​ក្នុង​ភាពក្រាញ ននាល​យកចំណេះ​ពី​គ្រូ​ឧទ្ទេស​។

​ពិសេស​ទៀត​នោះ​គឺ ឯកឧត្តម​អភិបាលខេត្ត រំពឹងថា កងកម្លាំង​នគរបាល​ជា​សិក្ខាកាម​នៃ​កង​អន្តរាគមន៍​ពិសេស ពិត​ជា​យក​ចំណេះដឹង​ទាំងនេះ សម្រាប់​បម្រើ​សន្តិសុខ​សណ្តាប់​សង្គម ពិសេស សុខ​សុវត្ថិភាព​ជូន​ដល់​ពលរដ្ឋ ៕
​កិះ​ខន​

 

Filed in: ព័ត៌មានជាតិ