សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច​នឹង​បញ្ជូន​ជនសង្ស័យ​៣​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ចលនា​ខុស​ច្បាប់​របស់​លោក សំ សេរី​

សមត្ថកិច្ច​នឹង​បញ្ជូន​ជនសង្ស័យ​៣​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ចលនា​ខុស​ច្បាប់​របស់​លោក សំ សេរី​

រាជធានី​ភ្នំពេញ ៖ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នឹង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ទៅ​តុលាការ នៅថ្ងៃនេះ ពាក់ព័ន្ធ​នឹង​ការធ្វើ​សន្និសីទ​សារព័ត៌មាន​និយាយ​ពី​បញ្ហានយោបាយ និង​ចលនា​ខុសច្បាប់ របស់លោក សំ សេរី ។ នេះ​បើ​យោង​តាម​ការ​ឲ្យដឹងពី មន្ត្រីនគរបាល ។​

​សូម​រំលឹក​ថា កាលពី​ព្រឹក​ម្សិលមិញ​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់ ខណៈ​កំពុង​ធ្វើ​សន្និសីទ​សារព័ត៌មាន និយាយ​ពី​បញ្ហានយោបាយ និង​ពាក់ព័ន្ធ​ជាមួយ​ចលនា ខុស​ច្បាប់​របស់​លោក សំ សេរី​ពី​ទីស្នាក់ការ​ឧត្តមស្នងកា​រ អន្តរ​សាសន៍​ស្ថិត នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

​ជនសង្ស័យ​ទាំង​៣​នាក់​នោះ រួមមាន​៖ ទី​១,​ឈ្មោះ ឈុន សាវ៉ាក់​ខេត្ត ភេទ​ប្រុស ប្រធាន​អង្គការ​ខេមរៈ​ឥស្លាម និង​ជា​ប្រធាន​ឧត្តមស្នងការ​អន្តរ​សាសន៍​, ទី​២​ឈ្មោះ ធុយ វី ភេទ​ប្រុស តំណាង​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ មកពី​ប្រទេស​ថៃ​, និង​ទី​៣​ឈ្មោះ សុ ភាលី​ន ភេទ​ប្រុស ជា​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​៕

 

Filed in: ព័ត៌មានជាតិ