សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នគរបាល​ក្រុង​ប៉ោយប៉ែត​បាន ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​លួច​ម៉ាស៊ីនភ្លើង នៅ​ហាង​លក់​ទូរស័ព្ទដៃ ម៉ៃ​គឹមហុង​

នគរបាល​ក្រុង​ប៉ោយប៉ែត​បាន ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​លួច​ម៉ាស៊ីនភ្លើង នៅ​ហាង​លក់​ទូរស័ព្ទដៃ ម៉ៃ​គឹមហុង​

បន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែត បាន​ធ្វើ​ឃាត់ខ្លួន​នៅ​ចំណុច​ក្នុង​រ៉ា​រថភ្លើង​ចាស់ ក្នុងភូមិ​ប៉ោយប៉ែត​សង្កាត់​ប៉ោយប៉ែត​នៅ​ព្រឹក​ថ្ងៃទី​17 ខែ​ឧសភា ឆ្នាំ​2017 បន្ទាប់​ពី​លួច​ម៉ាស៊ីនភ្លើង 1 គ្រឿង​នៅ​ហាង​លក់​ទូរស័ព្ទដៃ ម៉ៃ គឹមហុង​។

​ជនសង្ស័យ​មាន​ឈ្មាះ​ចាន់ ធូ ភេទ​ប្រុស អាយុ​25​ឆ្នាំ ស្នាក់នៅ​ចំណុច​កើតហេតុ ។

​នគរបាល​ពិតជា​រហ័ស​ទាន់​ចិត្ត​មែន ក្រោយពី​ទទួល​ពាក្យបណ្តឹង​ពី​ម្ទាស់​ម៉ាស៊ីនភ្លើង​រួចមក នគរបាល​ក្រុង​ប៉ោយប៉ែ​ត​ក្រោយ​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ទោ ធិន ស៊ី​ដេត អធិការ​បាន​ធ្វើ​ការស្រាវជ្រាវ ឈាន​ដស់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ និង​រឹបអូស​បាន​វត្ថុតាង​យក​មក​វិញ​ផង​ដែរ ។

​ដោយ​បាន​ចម្លើយ​សារភាព​ពី​ជន​សង្ស័យថា មាន​បក្ខពួក​ផ្សេងទៀត ពេលនេះ​លោក​វរសេនីយ៍ទោ ធិន ស៊ិន​ដេត កំពុង​បន្ត​ស្រាវជ្រៀវ​រក​ជនសង្ស័យ​ដែរ​ពាក់ព័ន្ធ ដើម្បី​ចាប់ខ្លួន​យក​ទៅ​ផ្តន្ទាទោស ៕

 

Filed in: សន្តិសុខសង្គម