សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រថយន្ត​បុក​ម៉ូតូ​បណ្តាលឲ​ជនពិការ​ស្លាប់​នៅ​ស្រុក​សំបូរ​

រថយន្ត​បុក​ម៉ូតូ​បណ្តាលឲ​ជនពិការ​ស្លាប់​នៅ​ស្រុក​សំបូរ​

ក្រចេះ ៖ ជនពិការ​ជើង​ម្ខាង បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ ខណៈ​ដែល​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​និង​ក៏​ត្រូវ​រថយន្ត​សាំ​យ៉ុង​បើក​បុក​ពេញ​ទំហឹង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៧ ស្ថិតក្នុង​ភូមិ​ស្រែ​ត្រែង​ឃុំ​ក្បាលដំរី​ស្រុក​សំបូរ​ខេត្តក្រចេះ កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៧​។​

​លោក នួន សារិន អធិការរង​ទទួល​ផែន​សណ្តាប់ធ្នាប់​សារ​ធា​រណៈ​ស្រុក​សំបូរ​បានឲ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយ​រថយន្ត​សាំ​យ៉ុង​ដឹក​អ្នកដំណើរ បើក​បុក​ជនពិការ​រហូត​ស្លាប់ នោះ បណ្តាលមកពី​កត្តា​ល្បឿន របស់​រថយន្ត​សាំ​យ៉ុង ខណៈ​ដែល​បើក​វ៉ា​ចែង​រថយន្ត​មួយ​គ្រឿង ក៏​ជ្រុល​ទៅ​បុក​និង​បុរសរងគ្រោះ​ពិការ​ជើង ដែល​កំបុង​តែ​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​។​

​ជនរងគ្រោះ​ឈ្មោះ ប៉ោ ផង់ អាយុ​59​ឆ្នាំ​ជា​ជនពិកា រស់នៅ​ចំនុច​កើតហេតុ​ខាងលើ​។ បាន​រង​ការបុក​ពីរ​យន្ត​ពេញទំហឹង​បាក់​.​ក បែកក្បាល​ស្លាប់​នៅលើ​ចិញ្ចើម​ផ្លូវជាតិ​ទាំង​ស្ថិត​ក្នុង​សម្លៀកបំពាក់​យោធា​។​

​ចំនែក​ឯ​រថយន្ត​បង្កហេតុ ជា​ប្រភេទ​រថយន្ត​សាំ​យ៉ុង​ដឹក​អ្នកដំណើរ បន្ទាប់ពី​បាន​បុក​ត្រូវ​ជនរងគ្រោះ ក៏​បាន​ជ្រុល​ទៅ​បុក​រថយន្ដ​មួយ​ផ្សេង​ទៀត​និង​បុក​តៀម​លក់​គ្រឿងទេស​នៅ​ចិញ្ចើមផ្លូវ បណ្តាល​ឲ្យ​ខូចខាត​ទៅមុខ​លែងរួច​។​

​យ៉ាងណា បន្ទាប់ពី​បង្ក​ហេតុការណ៍​រួច អ្នកបើករថយន្ត​បាន​គេចខ្លួន បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ និង​ក៏​ត្រូវបាន​នគរបាល នាំមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំបូរ ដើម្បី​ដោះស្រាយ​ទៅតាម​នីតិវិធី​ច្បាប់ ៕

 

Filed in: គ្រោះថ្នាក់ចរាចរណ៍