សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រុមហ៊ុន​តុង​មិនបង្កើត​អប្បគមន៍​ក្រោមលេស​ដី​សម្បទាន​សេដ្ឋកិច្ច​?

​ក្រុមហ៊ុន​តុង​មិនបង្កើត​អប្បគមន៍​ក្រោមលេស​ដី​សម្បទាន​សេដ្ឋកិច្ច​?

​មណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​ជិត​៣០០​គ្រួសារ​រស់នៅ​ក្រុម​អន្ទ្រង់​សែនជ័យ ភូមិ​ចុង​ផាង​ឃុំ​ពូ​ជ្រៃ​ស្រុក​ពេជ្រា​ដា​ខេត្ត​មណ្ឌលគិរី បាន​ស្នើរ​ឲ្យ​អភិបាលខេត្ត​មណ្ឌលគិរី​ជួយ​អន្តរាគមន៍​ចំពោះ​ធ្វើដំណើរ​មួយ​ខ្សែ​ត​ផ្ជាប់​មក​ខេត្ត​ក្រចេះ ត្រូវបាន​ក្រុមហ៊ុន តុង​មិន ដាក់​បា​រ៉ា​ស​លើ​ផ្លូវ​ដើម្បី​ជំរិត​ទារប្រាក់​ពួកគាត់​ពេល​ឆ្លង់កាត់​ម្តង ។​

​អ្នកស្រី ទូច សារឿ​ន តំណាង​អោយ​ពលរដ្ឋ​នៅ​ក្រុម​អន្ទ្រង់​សែនជ័យ​២៥៦​គ្រួសារ បាន​ស្នើរ​ដល់​អាជ្ញាធរ​ខេត្ត​ខេត្តមណ្ឌលគិរី  រយះ​លោក នួន សារ៉ន អភិបាលស្រុក​ពេជ្រា​ដា កាលពី​រសៀល​ថ្ងៃ​ទី​១៤​ខែ​ឧសភា​ឆ្នាំ​២០១៧​នេះ ចំពោះ​បញ្ហា​ផ្លូវ​ធ្វើ​ដំណើរ​របស់​ពួកគាត់​ដែល​កំពុង​ជួប​ការលំបាក​ខ្លាំង​នា​រដូវវស្សា ដោយ​ពុំ​មាន​ផ្លូវ​សំរាប់​ធ្វើដំណើរ​ទៅ​ខេត្ត​មណ្ឌលគិរី​នោះទេ បច្ចុប្បន្ន​ពួកគាត់​បាន​ធ្វើ​ដំណើរកាត់​តាម​ខេត្ត​ក្រចេះ ដែល​មាន​ចម្ងាយ​ពី​ភូមិ​ទៅ​ខេត្ត​ក្រចេះ​ប្រមាណ​៧០​គីឡូ​ម៉ែត ប៉ុន្តែ​ត្រូវបាន​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ដាក់ ប៉ា​រ៉ាស់​បិទផ្លូវ​យក​ប្រាក់​ជាច្រើន​កន្លែង ។​

​អ្នកស្រី​បាន​និយាយទៀតថា ក្រុមហ៊ុន​វិរិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ ឈ្មោះ តុង​មិន ដែល​មាន​ទីតាំង​នៅ​ភូមិ ស្រែ​ត្រែង​ឃុំ​ក្បាលដំរី​ស្រុក​សំបូរ​ខេត្ត​ក្រចេះ បានដាក់​ប៉ា​រ៉ា​ស់ ជម​រិត​ទារប្រាក់​ពី​ពួកគាត់​ដែល​ឆ្លង់កាត់​ទីនោះ​ម្ដង​ចំនួន​២០.០០០​រៀល​( ពីរ​ម៉ឺន​រៀល​) បង់​អោយ​គេ​ពីរ​ម៉ឺន​ទើប​គេ​អោយ​ឆ្លង់​បើ​មិន​បង់ប្រាក់​គឺ​ក្រុម​សន្តិសុខ​មិន​អោយ​ឆ្លង់​តែម្តង ទោះបី​មាន​គ្រោះអាសន្ន​ឈឺ​ស្កាត់​យ៉ាងណាក្តី​។​

​អ្នកស្រី​បាន​បន្តទៀតថា ពួកគាត់​បាន​មក​រស់​នៅ​ភូមិ​អន្ទ្រង់​សែនជ័យ​តាំងពី​ឆ្នាំ​១៩៩៣​មក​ម្លេះ ដោយ​បាន​ប្រើប្រាស់​ផ្លូវ​មួយ​ខ្សែរ​នេះ​តាំងពី​មិនទាន់​មាន​វត្តមាន​របស់​ក្រុមហ៊ុន តុង​មិន ម្លេះ គឺ​ផ្លូវ​មួយ​ខ្សែ​នេះ​ជា​ផ្លូវ​ចាស់​ស្រាប់​ពុំមែន​ជា​ផ្លូវ​របស់​ក្រុមហ៊ុន​មក​ឈូសឆាយ​ថ្មី​នោះទេ ពួកគាត់​សុំ​សំណូមពរ​ដល់​អាជ្ញាធរ​ទាំង​ពី​ខេត្ត​មេត្តា​ជួយ​ពិនិត្យ​និង​សម្រួល​ប​អោយ​ពួកគាត់​បាន​ផ្លូវ​នោះ​ប្រើប្រាស់​ផង ព្រោះ​ភូមិ​ពួក​គាត់​នៅ​ឆ្ងាយ​ដាច់​ស្រយាល​ពុំ​មាន​ផ្លូវ​ធ្វើដំណើរ​។​

​អភិបាលស្រុក​ពេជ្រា​ដា លោក នួន សារ៉ន បាន​ឆ្លើយតប់​ដល់​ពលរដ្ឋ​ថា  លោក​ពុំ​មាន​សិទ្ធ​សំរេច​យ៉ាងណា​នោះ​ទេ ព្រោះ​ទីតាំង​របស់​ក្រុមហ៊ុន តុង​មិន មិនមែន​ស្ថិតនៅក្នុង​ដែន​រដ្ឋបាល​ស្រុក​ពេជ្រា​ដា ទោះ​យ៉ាងណា​លោក​និង​ពាំនាំ​សំណូមពរ​របស់​ពលរដ្ឋ​ដើម្បី​រាយការណ៍​ជូន​អភិបា​ល​ខេត្ត​ដើម្បី​ធ្វើ​ការដោះស្រាយ​៕
​ព្រាប សរ

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់