សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នាង​ឃ្មឹប​បន្ទោសនាយ​ហុងដា​រឿង​មាន​ស្រី​ទើប​លែង​គ្នា​!​នាយ​ហុងដា​ថា​កុហក​គេ​បាន​កុហក​ខ្លួនឯង​មិន​បាន​ទេ​!

​នាង​ឃ្មឹប​បន្ទោសនាយ​ហុងដា​រឿង​មាន​ស្រី​ទើប​លែង​គ្នា​!​នាយ​ហុងដា​ថា​កុហក​គេ​បាន​កុហក​ខ្លួនឯង​មិន​បាន​ទេ​!

​ភ្នំពេញ ៖ នាយ​ហុងដា និង​នាង​ឃ្មឹប អតីត​ប្តី​ប្រពន្ធ​មួយគូ​នេះ​បាន​ផ្ទុះ​ពាក្យសម្តី​ឌឺដង​ដាក់គ្នា​ពេល​ដែល​កូនប្រុស​ត្រូវ​ចាប់​ខ្លួន​ដោយសារ​ជាប់​ពាក់​ពន្ធ​រឿង​ធ្វើ​ឃាត​ប្រពន្ធ​ក្រោយ​របស់​នាយ​ហុងដា​នាង​ស៊ឹម ចាន់​ធី អាយុ​១៨​ឆ្នាំ ដែល​ជា​តារា​កំប្លែង​ដែរ ។ ពេល​មក​មើល​កូនប្រុស​ដែល​ត្រូវ​ប៉េអឹម​ចាប់​ខ្លួន​ព្រោះ​រឿង​សម្លាប់​ប្រពន្ធក្រោយ​នាយ​ហុងដា​អ្នកនាង​ខ្មឹប​ឈ្មោះ​ពិតថា រ៉េ​ន សុធា​រី បាន​រៀបរាប់​ប្រាប់​ទូរ​ទ្សន៍​ថា​៖​មូលហេតុ​នាង​លែងលះ​ជាមួយ​នាយ​ហុងដា​ដោយសារតែ​លោក​ហុង ដា វក់​នឹង​ល្បែង និង​មាន​ស្រី​ថែមទៀត ទើប​នាង​មិន​អាច​រស់នៅ​នាយ​ហុងដា​បាន ។ អ្នកនាង​ឃ្មឹប​ដែល​ជា​ប្រពន្ធ​ទីមួយ​ហើយ​បច្ចុប្បន្ន​រស់នៅ​ក្នុង​ស្ថានភាព​តោកយ៉ាក​នៅ​ខេត្ត​បន្ទាយមានជ័យ​បាន​អំពាវនាវ​សុំ​សប្បុរសជន​ជួយ​ក៏​បាន​បញ្ជាក់ថា​៖​នាង​មិន​បាន​ផិតក្បត់​ទេ​ហើយ​ក្រោយពី​លែងលះ​ជាមួយ​ហុងដា​រួច  ៤ ឆ្នាំ​ក្រោយ​ទើប​នាង​រៀបការ​ម្តងទៀត​។

​នាង​បាន​ត្អួ​ញ​ត្អែរ​ពី​ទុក្ខលំបាក​មិន​មាន​ថវិកា​ផ្គត់ផ្គង់​ជីវភាព ហើយ​មក​នេះ​គ្រាន់តែ​ចង់​មើល​កូនប្រុស​តែប៉ុណ្ណោះ ។ ទោះបី​យ៉ាងណា​ក្នុង​ពេល​ធ្វើ​បុណ្យ​៧​ថ្ងៃ ប្រតិកម្ម​ចំពោះ​អតីត​ប្រពន្ធដើម ដែល​បរិហា​រ្តិ៍​ថា​ខ្លួន​ជា​មនុស្សខឹ​ល​ខូច​មាន​ស្រី​វក់ល្បែង​នាយ​ហុងដា ដែល​កោ​ក្បាល​កាន់ទុក្ខ​ប្រពន្ធ​ក្មេង​ដែល​ត្រូវ​កូន​ខ្លួនឯង​(​ឈ្មោះ​ថា​រី សុខ​ខេន​អាយុ​១៧​ឆ្នាំ​)​សម្លាប់​ដោយ​រឹត​ក​និង​ខ្សែ​ឆ្នាំងអ៊ុត​បាន​និយាយ​ខ្លី​ថា​កុហក​គេ​បាន​តែ​មិន​អាច​កុហក​ខ្លួនឯង​បាន​ឡើយ​។
​នាយ​ហុងដា​បាន​អំពាវនាវ​សុំ​ឲ្យ​ឈប់​ទុក្ខ​ឲ្យគេបាន​សុខ​ផងដែរ​។ “​យើង​អាច​កុហក​គេ​បាន ប៉ុន្តែ​មិន​អាច​កុហក​ខ្លួនឯង​បាន​ទេ ហើយ​ទុក​ផ្លូវ​ខ្លួន​សំរាប់​ខ្លួនឯង​ទៅ កុំ​ព្យាយាម​បំផ្លាញ​អ្នកដទៃ​ដើម្បី​សេចក្តីសុខ​របស់​ខ្លួនឯង​ទៅ​”​។​នាយ​ហុងដា​ក៏​បានឲ្យដឹង​ថា​នាយ​នឹង​បោះបង់​ខុន​ដូ​ស្ថិតនៅ​ភូមិ​តាឡី​សង្កាត់​ដង្កោ​ខណ្ឌ​ដង្កោ​រាជធានី​ភ្នំពេញ​ដែល​ខ្លួន​និង​ប្រពន្ធក្រោយ​ឈ្មោះ​ស៊ឹម ចាន់​ធី អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ទិញ​រួមគ្នា​ហើយ​ទៅ​នៅ​កន្លែង​ផ្សែង​ផងដែរ​។

​សូម​បញ្ជាក់​ដែរ​ថា​៖​នាយ ហុងដា ក្នុង​វ័យ​៤៥​ឆ្នាំ​ឈ្មោះ​ពិត​លោក​អឿន សុខា ជា​តារាចម្រៀង​និង​កំប្លែង​ជាមួយ​ក្រុម​នាយ​កុយ ។ គាត់​ជា អតីត​ជា​អ្នកសិល្បៈ​ល្ខោនបាសាក់ ត​វង្ស​ត្រកូល​តាំងពី​ជីតា​មក ។ នាយ​បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំងពី​ឆ្នាំ​១៩៧៩ ដែល​កាលនោះ​ជីតា​របស់​នាយ​ជា​តួ​យក្ស ឪពុក​និង​ម្តាយ​ជា​តួឯក ក្នុង​ក្រុម​ល្ខោនបាសាក់​បាក់ ស្រេង​ព្រួញ​មាស ។

​នៅ​ឆ្នាំ​២០០០ នាយ​ហុងដា បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​សម័យ និង​សម្តែង ។ នៅពេល​នាយ បាន​ចូលរួម​សម្តែង​កំប្លែង​ជាមួយ​ក្រុម​នាយ​កុយ ក្នុង​អំឡុង​ឆ្នាំ​២០០៧-២០០៨ នាយ​ក៏​មាន​ភាព​លេចធ្លោ​ទទួល​ការគាំទ្រ​ពី​ប្រិយមិត្ត​ទស្សនិកជន​រហូត​ទទួល​កេរ្តិ៍ឈ្មោះ​ល្បី ។ នាយ​ហុងដា ជួបប្រទះ​រឿងរ៉ាវ​ស្នេហា​បែកបាក់​ជាមួយ​ប្រពន្ធ គឺ​នាង​រ៉េ​ន សុធា​រី ហៅ​នាង​ឃ្មឹប កាលពី​ឆ្នាំ​២០១០ ក្រោយ​ឈ្លោះ​គ្នា​ក្នុងនាម​ជា​ភរិយា​ស្វាមី ហើយ​បាន​បែក​គ្នា​ទាំង​ចម្រូងចម្រាស ដោយ​បន្សល់ទុក​នូវ​កូន​ប្រុស​ពីរ​នាក់ ។

​តារា​កំប្លែង​នាង រ៉េ​ន សុធា​រី ហៅ ឃ្មឹ​ប ឫ​ខ្សុច មាន​វ័យ​ប្រមាណ​ជា​៣៥​ឆ្នាំ ។ ឃ្មឹ​ប បាន​ចូលប្រឡូក​ក្នុង​ពិភព​សិល្បៈ​តាំងពី​ឆ្នាំ​១៩៩៩​មក តាមរយៈ​ឪពុក​របស់​នាង​គឺ​នាយ ជី វ៉ាន់​ស៊ុយ ដែល​បាន​ទទួលមរណភាព​ហើយ ។ នាង ឃ្មឹ​ប បាន​រៀបការ​ជាមួយនឹង​នាយ ហុងដា ជា​រាមច្បង​រួម​ក្រុម ហើយ​បង្កើត​បាន​កូន​ទាំង​២ ក្រោយ​រស់នៅ​ជាមួយគ្នា​ជា​ប្តី​ប្រពន្ធ​អស់​រយៈពេល​១២​ឆ្នាំ ។​

​នាង រ៉េ​ន សុធា​រី ការ​មាន​ឱកាស​សំដែង​ញឹកញាប់ និង​ទេពកោសល្យ​ធ្វើឱ្យ​មាន​ការគាំទ្រ​ពី​ប្រិយមិត្ដ​ទស្សនិកជន​នៅ​ទូទាំង​ប្រទេស រហូត​ធ្វើឱ្យ​មានកេរិ៍្ដឈ្មោះ​ល្បី​ក្នុង​ពិភព​សិល្បៈ​កំប្លែង ។ នាង​បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​កំប្លែង និង​ចំរៀង​ប្រពៃណី និង​សម័យ​តាំងពី​កុមារភាព​មក ដោយ​ដំបូង​ច្រៀង​ជាមួយ​ឪពុក​នាង អ្នកចំរៀង​អា​យ៉ៃ​ឆ្លើង​ឆ្លង ។ ពេល​ពេញវ័យ នាង​បាន​រៀបការ​ជាមួយ​លោក​អឿន សុខា ហៅ​នាយ ហុងដា​នៅ​ឆ្នាំ​២០០០ ។

​ពួកគេ​មាន​កូនប្រុស​២​នាក់ គឺ​កូន​ទី​១-​ឈ្មោះ​ថា​រី សុខ​ខេន គិត​មកដល់​២០១៧​នេះ អាយុ​ប្រហែល​១៧​ឆ្នាំ និង​ទី​២-​ឈ្មោះ​ថា​រី សុខ​ខេ​ម អាយុ​៩​ឆ្នាំ ។ ខណៈ​ទទួល​ជោគជ័យ​ក្នុង​អាជីព​សិល្បៈ​កំប្លែង នៅ​ឆ្នាំ​២០០៩ អ្នក​ទាំង​ពីរ​ចាប់ផ្ដើម​រកាំរកូស​នឹង​គ្នា​ដោយ​មាន​ការសង្ស័យ​ប្រចណ្ឌ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ញឹកញាប់ ។ រហូតដល់​ដើមឆ្នាំ​២០១០ អ្នក​ទាំង​២ បាន​ចែក​ផ្លូវ​គ្នា​ដើរ​ដោយ​លែងលះគ្នា ហើយ​នាយ ហុងដា ជ្រើសរើស​យក​កូនប្រុស​ច្បង​ទៅ​ចិញ្ចឹម រី​ឯ​នាង​ឃ្មឹប​យក​កូន​ប្រុស​ប្អូន​ទៅ​ចិញ្ចឹម ។

​យុវជន​ថា​រី សុខ​ខេន​ជា​ជនសង្ស័យ​បាន​សារភាព​ជាមួយ​សមត្តកិច្ច​ថា​៖​មូលហេតុ​នៃ​ការសម្លាប់​គឺ​ដោយសា​ខឹង​ម្តាយចុង​ស្តីបន្ទោស​និង​ម៉យា​ង​ខ្លួន​ញៀន​ថ្នាំ​ផង​។​ករណីយ៍​នេះ​ក្មេងស្ទាវ​រូប​នេះ​អាច​ជាប់គុក​មួយ​ជិវិត​បើ​តុ​លាករ​រក​ឃើញ​កំហុស​។​

 

Filed in: ព័ត៌មានជាតិ