សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ផឹកស៊ី​ឡូឡា​ត្រូវ​អ្នក​រួម​តុ​វាយ​មួយ​ដៃ​ចំ​សៀតថ្កា​យក​ដល់​ពេទ្យស្លាប់​

ផឹកស៊ី​ឡូឡា​ត្រូវ​អ្នក​រួម​តុ​វាយ​មួយ​ដៃ​ចំ​សៀតថ្កា​យក​ដល់​ពេទ្យស្លាប់​

ក្រចេះ ៖ បុរស​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​មាន​អ្នក​រួម​តុ​ពេល​ផឹកស៊ី បាន​វាយ​មួយ​ដៃ​ចំ​សៀតថ្កា​ត្រូវគេ​ដឹក​ទៅ​ដល់​មន្ទីរពេទ្យ​ហើយ​ស្លាប់​។​ហេតុការណ៍​បាន​កើតឡើង​នៅ​ភូមិ​ស្រែ​ត្រែង​២ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ​កាលពី​រសៀល​ថ្ងៃទី​១៤​ខែ​ឧសភា​ឆ្នាំ​២០១៧​។​

​មន្ត្រី​សមត្ថកិច្ច​បា​មឲ្យដឹងថា​មុន​កើតហេតុ​ប្រហែល​១២​ថ្ងៃទី​១៤​ឧសភា ឈ្មោះ​ចើស រី​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​ទីលំនៅ​ភូមិ​ស្រែ​ត្រែង​២ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ​និង​ប្អូនថ្លៃ​ឈ្មោះ ឆែ ដា​និង​គ្នីគ្នា​បាន​នាំគ្នា​ផឹកស៊ី​នៅ​លើ​ផ្ទះ​ឈ្មោះ​ចើស​រី​ន​(​ជនរងគ្រោះ​) ពេល​កំពុង​ផឹក   ឈ្មោះ  ឆែ ដា​បាន​ចុះ​ពីលើ​ផ្ទះ​បាត់​មួយ​ស្ទុះ​នៅវេលា ម៉ោង​១៤​ឈ្មោះ ឆែ ដា បាន​ឡើង​មក​លើផ្ទះ​ផឹក​បន្ត​ទៀត​។

​ពេលនោះ​ឈ្មោះ​ចើស រី​ន បាន​ឡូឡា និង​បោក​ចាន​នៅ​កន្លែង​ផឹកស៊ី​ឈ្មោះ​ឆែ ដា ក៏​បាន​វាយ​ឈ្មោះ​ចើស​រី​ន មួយ​ដៃ​ចំ​សៀតផ្កា​ខាងស្ដាំ​។​ក្រោយ​ពី​ការ​វាយ​បងប្អូន​បាន​នាំ​ជនរងគ្រោះ​ទៅ​មន្ទី​ពេទ្យ​។​នៅវេលា​ម៉ោង​១៥.00​នាទី ប្រជា​ការពារ​ភូមិ បាន​រាយការណ៍ មក​កំលាំង​នគរបាល​ប៉ុស្តិ៍​ក្បាលដំរី​ថា​ជនរងគ្រោះ​ស្លាប់ ។​

ក្រោយពី​ទទួល​បាន​ការ​ពត៌មាន​ខាងលើ​ភ្លាម  កំលាំង​នគរបាល​ជំនាញ និង កំលាំង​ប៉ុស្តិ៍​ក្បាលដំរី បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​ឃាត់ខ្លួន​ជន​ស​ង្ស័​ឈ្មោះ​ឆែ ដា  តែម្ដង​។​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ​ឆែ ដា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ទីលំនៅ​ភូមិ​ស្រែ​ត្រែង​២ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេ​។​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំបូរ និង កសាង​សំណុំរឿង​តាម​នីតិវិធី ៕

 

Filed in: សន្តិសុខសង្គម