សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បង្ក្រាប​ជើង​ខ្លាំង ៤ នាក់​ពី​បទ​បង្ក​របួសស្នាម​

​បង្ក្រាប​ជើង​ខ្លាំង ៤ នាក់​ពី​បទ​បង្ក​របួសស្នាម​

យុវជន​មួយ​ក្រុម​ដេញ​វាយ​គ្នា​យ៉ាង​អនាធិបតេយ្យ​នៅវេលា​ម៉ោង​០១​និង​០០​នាទី​ថ្ងៃ​ទី​១២​ខែ​ឧសភា​ឆ្នាំ​២០១៧ មូលដ្ឋាន​ក្រុង​ប៉ោយ​ប៉ែត ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ ពី​បទៈ​ហឹង្សា (​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​)​ប្រព្រឹត្ត​នៅវេលា​ម៉ោង​២២​និង​០០​នាទី​ថ្ងៃ​ទី​១១​ខែ​ឧសភា​ឆ្នាំ​២០១៧ នៅ​ចំនុច​មុខ​កាស៊ីណូ​ស្ពា​ផា​រ៉ា​មិច​ផ្កាយ​៥ ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ ជនសង្ស័យ​
១-​ឈ្មោះ ចក់ អ៊ី ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​/​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​
២-​ឈ្មោះ វុន សុ​ហេង ភេទ​ប្រុស​អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​/​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​
៣-​ឈ្មោះ ស៊ិន វ៉ាន់​នី ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​
៤-​ឈ្មោះ សាន្ត សន្ថា ភេទ​ប្រុស​អាយុ​១៦ ឆ្នាំ​
​ទាំង​០២​នាក់​ស្នាក់នៅ​ភូមិ​ក្បាលស្ពាន​១​សង្កាត់​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​
-​ជនរងគ្រោះ​០៦​នាក់​
១-​ឈ្មោះ ហេង ណា​ទីន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​
​រងរបួស​ត្រង​ក្បាល​ពីលើ​ត្រចៀក​ចំនួន​០១​កន្លែង ប្រវែង​១០​ស​.​ម (​របួស​ធ្ងន់ធ្ងរ​)
២-​ឈ្មោះ លី​ង ឆៃ​យ៉ា ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​(​របួសស្រាល​)
៣-​ឈ្មោះ អន ភក្ដី ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​(​របួសស្រាល​)
៤-​ឈ្មោះ ហ៊ុន ឆា​លី ភេទ​ប្រុស អាយុ​២០​ឆ្នាំ (​របួសស្រាល​)
៥-​ឈ្មោះ សុខ ប៊ុន​តឹង ហៅ​ឌី ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ (​របួសស្រាល​)
​ទាំង​០៥​នាក់​រស់នៅ​ភូមិ​បា​លិលេ​យ្យ​១​សង្កាត់​/ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​
៦-​ឈ្មោះ ហ៊័​ង ជី​ដែន ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​(​របួសស្រាល​) រស់នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្ដាល​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ ។​

​សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង សោ​ម៉ាឡេ​ត​ដែក​ពណ៏​ស​ប្រវែង ៣៧ ស​.​ម ចំនួន​០១​ដើម ដំបង​ឈើ​ជ្រុង​មុខ​០៤ ស​.​ម និង​ប្រវែង​៥២​ស​.​ម ចំនួន​០១​ដើម និង​ដំបង​ឈើ​ជ្រុង​តូច ប្រវែង​៦២ ស​.​ម ចំនួន​០១​ដើម ។​

​បច្ចុប្បន្ន​កំលាំង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អ​.​ហ​ខេត្តបន្ទាយមានជ័យ ៕

 

Filed in: ព័ត៌មានជាតិ