សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពិធី​សំណេះសំណាល​ជាមួយ​លោកគ្រូ​អ្នកគ្រូ​នៅ​ស្រុក​បរ​កែវ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​លី​ធុជ​

ពិធី​សំណេះសំណាល​ជាមួយ​លោកគ្រូ​អ្នកគ្រូ​នៅ​ស្រុក​បរ​កែវ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​លី​ធុជ​

ខេត្ត​រតនគ​រី ៖ លោកគ្រូ អ្នកគ្រូ ប្រមាណ​ជាង​200​នាក់ ក្នុង​ទីរួមស្រុក​បរ​កែវ មកជួបជុំ​គ្នា​នៅ​សាលាស្រុក ដើម្បី​ទទួល​ស្វាគមន៍​យ៉ាង​រាកទាក់​ពី​សំណាក់​ក្រុម​ការងារ​ថ្នាក់​ជាតិ​ដែល​ចុះ​ពង្រឹង​មូលដ្ធាន​របស់​ខ្លួន​។ ពិធី​សំណេះសំណាល​នេះ​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​១៣​ខែ ឧសភា ឆ្នាំ ២០១៧ វេលា​ម៉ោង ៨,៣០​នាទី ។

​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម លី ធុជ ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ធាន ខេត្ត​រតនគិរី ដោយ​អមដំណើរ ដោយ  ឯកឧត្តម គិត​ទ្រី​ ​អភិបាលរង​ខេត្ត​និង​មាន​ការចូលរួម​ពី​អស់លោក​មន្ត្រី​ក្រសួង​មន្ទីរ​ជុំវិញ​ខេត្ត ផងដែរ​។

​មានមតិ​សំណេះសំណាល​ ទៅកាន់ លោកគ្រូ អ្នកគ្រូ នា​ឪ​កាស​នោះ ឯកឧត្តម ទេសរដ្ធមន្ត្រី​បាន​ពាំនាំ​នូវ​ការសួរសុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៑ុន​សែន និង សម្តេច គតិ​ព្រិទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ដែល​ជា​និច្ច​ជា​កាល សម្តេច​តែង​គិតគូរ យកចិត្តទុកដាក់​ពី​សុខទុក្ខ​និង​ជីវភាព​រស់នៅ​បងប្អូន​គ្រប់ពេលវេលា ។​

​ឯកឧត្តម​បាន​បន្តថា ៖ លោកគ្រូ អ្នកគ្រ​ជា​មាតា​បី​តា​ទី​ពីរ​របស់​សិស្សានុសិស្ស​គ្រប់ៗ​ជំនាន់ ចែករំលែក​ចំណេះដឹង​( វិជ្ជាជីវៈ​) សិលធម៏​ទៅដល់​សិស្សគ្រ​ប់ៗ​រូប​ជា​ដើម​។​ហើយ​សិស្សានុសិស្ស​ជា​ទំពាំង​ស្នង​ឫស្សី​ជា​សសរទ្រូង​នៃ​ប្រទេសជាតិ​យើង​ត​ទៅ​អនាគត​។ ដូច្នេះ លោកគ្រូ អ្នកគ្រូ ត្រូវតែ​យកចិត្តទុកដាក់​អោយបាន​ខ្ពស់​ក្នុង​ការបង្ហាត់​បង្រៀន​សិស្ស ។  ឯកឧត្តម​ក៏បាន​លើកឡើង​ពី​ការរីកចម្រើន​លើ​គ្រប់​វិស័យ​ជាពិសេស​វិស័យ​អប់រំ​ជា​ដើម​។  ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច តេ​ជោ យ​ហ៊ុន សែន បាននិងកំពុង​ដឹកនាំ​នាវា​កម្ពុជា​ឈាន​ឆ្ពោះ​ទៅកាន់​សុខ​សន្តិភាព​កាន់តែ​ប្រសើរ​ឡើង​និង​ការ​អភិ​វឌ្ឈន៍​។

​ជា​ចុងក្រោយ ឯកឧត្តម​ក៏បាន​រំលឹក​ដល់​ថ្ងៃ​ទី​០៤​ខែ​មិថុនា​ខាង​មុខ​នេះ​បាន​ខិតចូល​មកដល់​សូម​លោកគ្រូ​អ្នកគ្រូ ព្រមទាំង​សិស្សានុសិស្ស​ដែល​គ្រប់​អាយុ​បោះឆ្នោត​និង​បាន​ចុះ​ឈ្មោះ​ហើយ​នោះ​សូម​អញ្ចើញ​ទៅ​បោះឆ្នោត​អោយ​បាន​គ្រប់ៗ​រូប​។​បន្ទាប់​មក​ឯកឧត្តម​បាន​ទទួលយក​នូវ​សំណើរ​របស់​លោកគ្រូ​អ្នកគ្រូ រាល់​កង្វះខាត​ផ្សេងៗ ក្នុង​ស្រុក​បរ​កែវ ដូចជា​សាលារៀន បង្គោលរបង​ជាដើម​។​

​នៅក្នុង​ថ្ងៃ​ដដែល​នេះ​ផងដែរ នា​រសៀល​ម៉ោង​២,៤៥​នាទី​ឯកឧត្តម​ទេសរដ្ឋមន្ត្រី រួម​ដំណើរ​ដោយ​ក្រុម​ថ្នាក់​ខេត្ត​បាន​ចុះ​ទៅ​ដល់​ស្រុក អណ្តូង​មាស​ដើម្បី​ធ្វើការ​សំណេះសំណាល ជាមួយ​លោកគ្រូ​អ្នកគ្រូ​នៅ​ទីរួមស្រុក​អណ្តូង​មាស ៕
​ដោយ ៖ ចាប សំអាន​

 

Filed in: ព័ត៌មានជាតិ