សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចោរ​ជើងឆើត ដោះខ្លួន​បានសំរេច ទោះ​បី​ដៃ​ត្រូវ​ជាប់​ខ្នោះ​

ចោរ​ជើងឆើត ដោះខ្លួន​បានសំរេច ទោះ​បី​ដៃ​ត្រូវ​ជាប់​ខ្នោះ​

ខេត្ត​បន្ទាយមានជ័យ ៖ សូម​សមត្ថកិច្ច​ទូទាំង​ប្រទេស​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ការឃាត់ខ្លួន​និង​ឃុំខ្លួន​ជនសង្ស័យ ប្រហែស​តែ​បន្តិច​ជនសង្ស័យ​រូបនេះ​ត្រូវ​បាន​រត់គេចខ្លួន​បាត់ សូម្បី​តែ​ដៃ​ជាប់​ខ្នោះ និង​ខ្លួន​ជាប់ទ្រុង​ក៏ដោយ​។

​ជនសង្ស័យ​ឈ្មោះ ផាន់ សា​វង់ ភេទ​ប្រុស អាយុ 38​ឆ្នាំ ត្រូវបាន​កម្លាំង អ​ហ ស្នាក់ 568 ក្នុង​មូលដ្ឋាន​ក្រុង​ប៉ោយប៉ែត ធ្វើការ​ឃាត់ខ្លួន​នៅ​ចំណុច​រង្វង់​មូល​ក្រុង​ប៉ោយប៉ែត នៅ​ថ្ងៃ​ទី 11/05/2017 វេលា​ម៉ោង 1:30​នាទី​រសៀល បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ឈ្មោះ វ៉ន ន​រះ ភេទ​ប្រុស អាយុ 31 មុខរបរ​រត់​ម៉ូតូឌុប ត្រូវ​បាន​បាត់​ម៉ូតូ​នៅ​ថ្ងៃទី 07/05/2017 ព្រលប់​ម៉ោង 9:00​នាទី​។​

​ជនសង្ស័យ​រូបនេះ​ត្រូវបាន​បញ្ជូន​មក​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ស្នាក់ការ អ​ហ 568 ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ទីបញ្ជាការ​ខេត្ត​ចាត់ការ​បន្តរ​។​

​នៅ​យប់​អាធ្រាត​វេលា​ម៉ោង 12 ថ្ងៃទី 11 រំលង​ចូល​ថ្ងៃទី 12 ជនសង្ស័យ​រូបនេះ​បាន​យក​ខ្សែភ្លើង​ប្រវែង​មួយ​ចង្អុលដៃ លួច​ធ្វើ​ការឆ្គុះ​ខ្នោះដៃ និង​សោ​ទ្រុង បំ​រ៉ុង​រត់គេចខ្លួន ប៉ុន្តែ​ដោយ​មាន​ការ​យាមកាម​ល្អ​ត្រូវបាន​កម្លាំង អ​ហ ស្នាក់កា​ឃើញ​ក៏​ធ្វើ​ការទប់ស្កាត់​ទាន់ពេលវេលា​។ ចោរ​ស្ទាត់ជំនាញ វត្ថុ​ដែល​នៅ​ជំវិញ​ខ្លួន​សុទ្ធតែ​ជា​អាវុធ ៕

 

Filed in: ព័ត៌មានជាតិ