សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បទល្មើស​នេសាទ ទ្រង់ទ្រាយ​ធំ កំពុង​កើតមាន​ពេញបន្ទុក​នៅ​តំបន់​បឹង​ទន្លេសាប​ក្នុង​ភូមិសាស្ត្រ​ទឹកដី​ខេត្ត​កំពង់​ធំ​

​បទល្មើស​នេសាទ ទ្រង់ទ្រាយ​ធំ កំពុង​កើតមាន​ពេញបន្ទុក​នៅ​តំបន់​បឹង​ទន្លេសាប​ក្នុង​ភូមិសាស្ត្រ​ទឹកដី​ខេត្ត​កំពង់​ធំ​

កំពង់ធំ​៖ សេចក្ដីរាយការណ៍​ព័ត៌មាន​ពី​ប្រជា​នេសាទ​បាន​អោយដឹងថា សព្វថ្ងៃ​នៅ​ក្នុង​តំបន់​បឹង​ទន្លេសាប​ដែល​ក្នុង​នោះ​ភាគច្រើន​មាន​នៅក្នុង​ភូមិសាស្ត្រ​ទឹកដី​ខេត្ត​កំពង់ធំ ចំណុច​ផ្សោត បាឡ​ត ពាម​បាង​ក្រុម​ទូក​នេសាទ​ជនជាតិ​យួន​បាន​កំពុង​សម្រុក​ចេញ​ទូក​ទៅធ្វើ​សកម្មភាព​នេសាទ​យ៉ាង​អានាធិបតេយ្យ​។​ទីតាំង​ខាងលើនេះ គ្រប់គ្រង​ដោយ​លោក​ប៉ែន វណ្ណ​រឹទ្ធ​ជា​នាយ ខ័ណ​រដ្ឋបាល​ជលផល​កំព​ង់​ធំ លោក​យ៉ាន់ វិសាក់​(​ហៅ​សែ​)​ជា​នាយ​ផ្នែក​ជលផល​ផាត់​សណ្ដា​យ និង​លោក​ហួន ផល ជា​នាយ​សង្កាត់​ពាម​បាង ។​

​ប្រភព​បាន​បន្ត​អោយដឹង​ថា​សព្វថ្ងៃ​ក្រុម​ទូក​នេសាទ​ជនជាតិ​យួន​ទាំ​នោះបាន​ប្រើ​ឧបករណ៍​នេសាទ​ដូចជា​អូស​អួន រុញ​ជន​(​រុញ​ស៊ី​ប​) យ៉ាំង​កាវ​បំពាក់​ឧបករណ៍​ឆក់​ត្រជាក់ និង​ទូក​កាវ​លាស​ដៃ​ល​សុទ្ធសឹង​ប្រើ​ដោយ​កម្លាំង​ម៉ាស៊ីន​ដែល​ក្រុម​ទូក​នេសាទ​ទាំងនេះ​មក​ពី​ឆ្នុកទ្រូ​ស្រុក​បរិបូរណ៍ និង​កំពង់​លួង ស្រុក​ក្រគ កំពុង​ចេញ​ធ្វើ​សកម្មភាព​ទាំ​យប់​ទាំង​ថ្ងៃ​កកូរ​ពេញ​ផ្ទៃ​បឹង​ធ្វើអោយ​ទឹក​បឹង​មាន​សភាព​ល្អក​ខ្វល់​បែក​ពពុះ​ជា​ហេតុ​បង្ក​អោយ​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាង​ខ្លាំង​និង​ប៉ះពាល់​ដល់​ការ​រ​សមនៅ​របស់​ហ្វូង​មច្ឆជាតិ ជីវៈចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី​នៅក្នុង​ផ្ទៃ​បាទទន្លេ​យ៉ាង​ខ្លាំផង​ដែរ​។

​ប្រភខា​ង​លើ​បាន​បង្ហើប​អោយដឹងទៀតថា​ក្រុម​ទូក​នេសាទ​ខាងលើ​អាច​ចេញ​ធ្វើ​សកម្មភាព​នេសាទ​បាន​យ៉ាង​រលូន​ដោយ​សារ​មាន​មេខ្យល់​រត់កា​បង់លុយ​អោយ​សមត្ថកិច្ច​ជា​ថ្នូ​និង​ការ​មិន​បង្ក្រាប​ដែល​គេ​ស្គាល់ឈ្មោះ​ហៀ​ង​ជន​ជា​តុ​យួន​នៅ​ឆ្នុកទ្រូ​ជា​អ្នក​ប្រមូល​ទិញ​ត្រី​រត់​ការ​ទូក​(​អូស​អួន និង​រុញ​ជន​)​ចំណែក​ទូក​កាវ​លាស​មានឈ្មោះ​ចែ​អ៊ី​នៅ​ឆ្នុកទ្រូ​ជា​អ្នក​រត់ការ​។​ពត​មាន​ប៉ុនណឹង​តើ​ក្រុមចំរុះ​អាច​ចុះ​បង្ក្រា​បយក​ស្នាដៃ​បាន​អត់​?​ឬក៏​សំងំ​ឆី​ជាមួយ​មន្ត្រី​ជំនាញ​ខាង​លើ​អស់​ទៅហើយ​? ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់