សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាជីវករ​លក់ដូរ​នៅ​ផ្សារ​ស្រុក​ឆ្លូង​យល់ច្បាស់​ពី​បញ្ហា​នៃ​ការលក់ដូរ​ទំនិញ​គុណភាព​ឲ្យ​អតិថិជន​និង​សាទរ​ចំពោះ​ការចុះ​ត្រួតពិនិត្យ​ជា​ប្រចាំ​របស់​មន្ត្រី​កាំកុងត្រូល​ទៅលើ​ទំនិញ​គ្រប់​ប្រភេទ​តាម​ទីផ្សារ​

អាជីវករ​លក់ដូរ​នៅ​ផ្សារ​ស្រុក​ឆ្លូង​យល់ច្បាស់​ពី​បញ្ហា​នៃ​ការលក់ដូរ​ទំនិញ​គុណភាព​ឲ្យ​អតិថិជន​និង​សាទរ​ចំពោះ​ការចុះ​ត្រួតពិនិត្យ​ជា​ប្រចាំ​របស់​មន្ត្រី​កាំកុងត្រូល​ទៅលើ​ទំនិញ​គ្រប់​ប្រភេទ​តាម​ទីផ្សារ​

ក្រចេះ ៖ ក្រុម​អាជីវករ​លក់ដូ​រ​ទំនិញ ឥ​វ៉ាន់​ចាប់ហួយ គ្រប់មុខ នៅក្នុង​ផ្សារ និង​នៅតាម​ផ្ទះ​លក់រាយ បោះ​ដុំ បាន​យល់​ច្បាស់​ពី​បញ្ហា​ប្រឈម​នានា​ជា​ពិសេស​ការលក់ដូរ​ទំនិញ​ខូច​គុណភាព ឲ្យទៅ​អ្នក​ប្រើប្រាស់ ដែល​ជាហេតុ​នាំឲ្យ​មាន​ផលប៉ះពាល់​សុខភាព​សាធារណៈ ក្នុង​នោះ​ពួកគាត់​ក៏​បាន​សាទរ​ចំពោះ​សកម្មភាព​ចុះ​ត្រួតពិនិត្យ​ទំនិញ​តាម​ទីផ្សារ ផ្ទះ​លក់​ឥ​វ៉ាន់​លក់រាយ បោះ​ដុំ របស់​មន្ត្រី​កាំកុងត្រូល​ជាប្រចាំ ជា​កត្តា​ធ្វើឲ្យ​អ្នកលក់ដូរ និង​អ្នកប្រើប្រាស់​កាន់តែដឹង​ច្បាស់​បន្ថែមទៀត ក្នុង​ការជ្រើសរើស​ផលិតផល​ដែល​មាន​គុណភាព​ល្អ​។​

​ជាមួយ​និង​ការ​សាទរ​នោះ ក្រុមអាជីវករ​ក៏​បាន​បញ្ជាក់​ចំពោះ​មុខ​មន្ត្រី​នៃ​សាខា​កាំកុងត្រូល​ដែល​ដឹកនាំ​ដោយ​លោក យាង បាក់ អនុប្រធាន​សាខា សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ចុះទៅ​ពិនិត្យ​ទំនិញ​នៅ​ស្រុក​ឆ្លូង នា​ព្រឹក​ថ្ងៃទី​08 ខែ ឧសភា ឆ្នាំ 2017 ដោយ​អះអាង​ថា ការលក់ដូរ​មុខរបរ​នេះ​សព្វ​ថ្ងៃ​ត្រូវ​មាន​ភាពស្មោះត្រង់​ទាំង​តម្លៃ និង​គុណភាព ដោយ​មិន​អាច​ភូតភរ​កុហក​អតិថិជន​បាន​ឡើយ កាលណា​យើង​និយាយ​ប្រាប់​គេ​មិន​ពិត​ស្មោះត្រង់ នោះ​អ្នក​ប្រើ​នឹង​ឈប់​មក​រក​ទិញ​យើង​លើក​ក្រោយ​ទៀត​ហើយ ជាពិសេស​អា​រឿង​ទំនិញ​ហួស​ដឺ​ឡេ និង​ខូចគុណភាព​តែម្តង ព្រោះ​ឥឡូវ​អ្នក​ប្រើ​គេ​ឆ្លាត​ណាស់ មុន​ទិញ​ប្រើ​គេ​សុទ្ធ​តែ​ពិនិត្យ​ពិច្ច័យ​ច្បាស់លាស់​ទើប​សម្រេចចិត្ត​យកទៅ​។

​ក្រុម​អ្នកលក់​ក៏​បាន​និយាយ​បន្ថែមដែ​ថា​កុំ​ថា​ឡើយ​មនុស្សធំ សូម្បី​តែ​កូន​ក្មេង​តូចៗ ក៏​ពួកគេ​ពិនិត្យមើល​កាល​បរិច្ចេទ និង​លេខ​កូដ​ប្រភព​នាំ​ចូល​ដែរ បើ​ពួកគេ​មើល​ទៅ​ហួស គេ​មិន​យក​ទេ ហើយ​ចំណែក​អ្នកលក់​ក៏​មិន​អាច​យក​របស់​ដែល​ហួស​ដឺ​ឡេ ឬ ខូច​គុណភាព ទុក​លក់​ឲ្យ​បន្ត​ដែរ សុខចិត្ត​យក​របស់​ហួស​ទាំងនោះ​ដុត​ចោល​កម្ទិចចោល​ប្រសើរ​លក់​ទៅ​វា​ខាត់​បង់​ច្រើន​។​

​ជាមួយ​នឹង​ការលើកឡើង​ដោយ​ការយល់ដឹង​ច្រើន​ពី​សំណាក់​ក្រុម​អាជីវករ​ខាងលើ​នោះ​ដែរ មន្ត្រី​សាខា​កាំកុងត្រូល​បាន​កោតសរសើ​ដល់​បងប្អូន​អាជីវករ​ក្នុង​ផ្សារ​ឆ្លូង​ទាំងមូល​ថា ពួក​គាត់​យល់​ច្បាស់​ពី​ផលវិបាក​នៃ​ការក់ដូរ​ផលិតផល​ខូច​គុណភា​ព ជា​ពិសេស​បាន​ដឹង​ច្បាស់​ពី​របៀប​នៃ​ការមើល​កាល​ដឺ​ឡេ​ចំពោះ​ទំនិញ​ដែល​មាន​កាលបរិច្ឆេទ​ត្រឹមត្រូវ តែ​ពួកគាត់​នៅ​ពុំ​សូវ​យល់​ច្បាស់​នៅ​ចំនុច​តូចតាច​តិចតួច​ដូច​ជា​ការ​ស្តុក​និង​ដាក់​ទំនិញ​ខ្វះ​ស្តង់ដារ ដោយ​មាន​ទំនិញ​ប្រភេទ​វេច​ខ្ចប់​ដប​ផ្លាស្ទិ​កខ្លះ​នៅ​ដាក់​ប៉ះ​ពន្លឺ​ថ្ងៃ​ខ្លាំង​ជាដើម​។​

​តែ​ទោះជា​បែប​នោះ​ក្តី មន្ត្រី​នៃ​សាខា​កាំកុងត្រូល​និង​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ណែនាំ​ពួកគាត់​ឲ្យ​យល់ដឹង​ពី​ផលប៉ះពាល់​ចំពោះ​ផលិតផល​ជាមួយ​និង​កំដៅថ្ងៃ​ខ្លាំង ដែល​អាច​ប៉ះពាល់​គុណភាព​ផលិតផល រួមទាំង​អ្នក​ប្រើប្រាស់​។

​ជារួម​បន្ទាប់​ពី​សកម្មភាព​នៃ​ការចុះ​ត្រួតពិនិត្យ​តាម​ទីផ្សារ​អស់​រយៈពេល​ពេញ​មួយ​ព្រឹក ដែល​មាន​ការសម្របសម្រួល​ដោយ​អាជ្ញាធរ​ស្រុក និង​ទទួលបាន​ការសហការ​ល្អ​ពី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​បាន​ចុះ​ពិនិត្យ​តាម​ផ្ទះ តូប ឃ្លាំង​ស្តុក បាន​ជា​ច្រើន​កន្លែង កម្លាំង​ជំនាញ​បាន​ដកហូត​បាន​ម្សៅ​ស៊ុប​រួម​ទាំង​ទឹកដោះគោ​ហួស​ដឺ​ឡេ​បាន​មួយ​ចំនួន​តូច​ប្រមាណ​ជាង​4​គីឡូក្រាម​ដើម្បី​ដុត​កំទិច​ចោល ។ លទ្ធផល​នេះ​បញ្ជាក់ថា ពលរដ្ឋ​និង​អាជីវករ​ស្រុក​ឆ្លូង​ពិតជា​បាន​យល់​ជ្រាប់​ច្បាស់​ពី​ផលប៉ះពាល់​នៃ​ការលក់​និង​ប្រើប្រាស់​ផលិតផល​ខូច​គុណភាព ហើយ​មន្ត្រី​ជំនាញ​នៅតែ​បន្ត​ចុះ​ត្រួតពិនិត្យ​ទំនិញ​តាម​ទីផ្សារ​នៃ​ខេត្តក្រចេះ​តាម​កាលវិភាគ​ក្នុង​មួយ​ខែម្តង តាម​បណ្តា​ផ្សារ​នីមួយៗ​៕

 

Filed in: ព័ត៌មានជាតិ