សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​វរសេនីយ៍ ឆុង តូ​រ៉ា​ន់ ត្រូវបាន​ប្រកាស​តែងតាំង​ជា​អធិការ​ស្រុក​ឆ្លូង​

លោក​វរសេនីយ៍ ឆុង តូ​រ៉ា​ន់ ត្រូវបាន​ប្រកាស​តែងតាំង​ជា​អធិការ​ស្រុក​ឆ្លូង​

ក្រចេះ​៖ នា​ព្រឹក​ថ្ងៃទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៧ លោក​វរសេនីយ៍ ឆុង តូ​រ៉ា​ន់ ត្រូវបាន​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​តម្លើង​ឋានន្តរសក្តិ ជា​លោក​វរ​សេនី​ទោ និង​ជា​អធិការ​នៃ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ឆ្លូង ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ត្រី អ៊ំ ភី ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ​។

​មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះ លោក​ឧត្តមសេនីយ៍ត្រី អ៊ំ ភី ស្នងការរង​នៃ​គរ​បាល​ខេត្ត បាន​ធ្វើ​ការកោតសរសើ​នឹង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់កង​កម្លាំង​នាយ​នគរបាល​គ្រប់រូប ដែល​បាន​លះបង់​ទាំង​កម្លាំងកាយ​ចិត្ត និង​ពេលវេលា ដើម្បី​បម្រើ​ជាតិ​មាតុភូមិ ក្នុងការ​ការ​រពា​រ​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម និង​ផលប្រយោជន៍​សាធារណៈ ជូន​ប្រជាពលរដ្ឋ ។​

​លោក​ឧត្តមសេនីយ៍​ស្នងការ​រង បាន​បន្តថា ពិធី​ប្រកាស​ចូល​កាន់តំណែង​ជា​អធិការ​ស្រុក​នា​ពេល​នេះ គឺជា​ការដាក់បន្ទុក់​អំ​រ៉ែ​ក​ការងារ​ដ៏​ធ្ងន់​មួយ​បន្ថែម​ពី​មុខងារ​នឹង​តួនាទី​ជា​អធិការ​ស្រុក ។​

​លោក​ឧត្តម​សេមី​យ៍ បាន​លើកឡើង​ថា បញ្ហា​ថ្នាំ​ញៀន គឺជា​បញ្ហា​ក្ដៅគគុក នៅ​ទូទាំង​ប្រទេស ដោយឡែង​សម្រាប់​ខេត្ត​ក្រចេះ ក៏​ដូចជា​ស្រុក​ឆ្លូង និង​ស្រុក​ឯ​ទៀត​ផង​ដែរ ។

​ដូច្នេះ​មន្ត្រី​នគរបាល​ត្រូវ​ក្ដាប់​មុខសញ្ញា​អ្នក​ជួញដូរ​នឹង​ប្រើប្រាស់​គ្រឿងញៀន​ឲ្យបាន​ច្បាស់​ទាំង​មុខសញ្ញា​ចាស់ និង​មុខសញ្ញា​ថ្មី ជាពិសេស​ការ​ក្ដាប់​នូវ​តំបន់​ភូមិសាស្ត្រ​នៅ​មូលដ្ឋាន​ដើម្បី​ងាយស្រួល និង​ចុះ​បង្ក្រាប​បាន​ទាន់​ពេលវេលា​នៅពេល​មាន​បទល្មើស​កើតឡើង ។​

​លោក​ឧត្តម​សេមី​យ៍ អ៊ំ ភី បាន​ធ្វើ​ការណែនាំ និង​ជម្រុញ​ដល់​មន្ត្រីនគរបាល​ទាំងអស់​ត្រូវមាន​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង គោរពរ​វិន័យ បទបញ្ជា​នឹង​តួនាទី​ភារកិច្ច មិន​ត្រូវ​ប្រកាន់​បក្ខពួក​ឬ​ធ្វើ​ការងារ​មិន​ស្ដាប់​មេ​ដោយ​អាង​អ្នកធំ​ឡើយ ។ មន្ត្រីនគរបាល ត្រូវ​បម្រើ​ការពារ​សន្តិសុខ​សណ្ដាប់​សាធារណៈ​ធ្នាប់​សង្គម និង​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ និង​បម្រើ​ការពារជាតិ សាសនា ព្រះមហាក្សត្រ និង​រដ្ឋាភិបាល​ស្របច្បាប់ ។​

​លោក​ឧត្តម​សេមីយ៍​ស្នងការរង បាន​បន្ត​ជម្រុញ​ដល់​មន្ត្រីនគរបាល ត្រូវ​បង្កើន​សមត្ថភាព​ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស ការធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់ បន្ត​ពង្រឹង​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្ដិ​ភាព ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រប់ពេលវេលា ដាក់​វេន​ល្បាត​នៅ​តាម​ចំណុច​គោលដៅ​នីមួយៗ ការ​ក្ដាប់​មុខសញ្ញា​ជនល្មើស​ចុះ​អប់រំ​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំ​ទូលាយ​អំពី ករណី​អំពើហឹង្សា​ក្នុង​គ្រួសារ និង​ចុះ​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង់ និង​បទល្មើស​ផ្សេងៗ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត​មកលើ​មន្ត្រីនគរបាល ៕

 

Filed in: ព័ត៌មានជាតិ