សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បាត់​ក្រុមចម្រុះ​អន្តរ ក្រសួង​បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប ទៅណា​អស់ ពួក​អ្នក ប្រព្រឹត្ត​បទល្មើស​នេសាទ​កំពុង​បាន​ដៃ សម្បើម​ណាស់​?

​បាត់​ក្រុមចម្រុះ​អន្តរ ក្រសួង​បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប ទៅណា​អស់ ពួក​អ្នក ប្រព្រឹត្ត​បទល្មើស​នេសាទ​កំពុង​បាន​ដៃ សម្បើម​ណាស់​?

ថ្មីៗ​នេះ​ប្រជាពលរដ្ឋ រស់នៅ​តាម​មាត់​ទន្លេ ក្នុង ភូមិសាស្ត្រ​តំបន់​ជុំវិញ​បឹង  ទន្លេសាប​បាន​រាយការណ៍​ឲ្យ​អ្នកសារព័ត៌មាន​យើង ដឹងថា បច្ចុប្បន្ន​នេះ​មាន ជនល្មើស​កំពុង​តែ​ប្រព្រឹត្ដ បទល្មើស​ជលផល នៅ បឹង​ទន្លេសាប​តាម​គ្រប់​រូបភាព​មាន​ដូចជា​ក្រុម​អូស​អួន​គូរ​ទឹកសាប​(​យាំង​កាវ​) ដែល​ប្រើ​ច្រវាក់ នៅ​ពី ក្រោម ហើយ​ចង​ដុំថ្ម​ម្ខាង ២០​គី​ឡូ ហើយ​ចាប់​ភ្ភ្លើង ឬ​ឌី​ណា​ម៉ូ ម៉ាស៊ីន​ឆក់ ត្រជាក់​) នៅ​ចំណុច កំពង់​ឃ្លាំង និង​មាត់​ខ្លា ចាប់ពី​៦​វង់​ទៅ​៧​វង់ ក្នុង មួយថ្ងៃៗ​។​ប្រភព​បាន​បន្ត​អូ​ទៀត​ថា​ពួកគេ​នាំគ្នា​អូស​អួន​ឬ​អូស​គូរ​(​យាំង​កាវ​)​នៅ​ចំណុច​ក្បាល​តោ​ល រាំង​ទិល ផាត់​សណ្ដោយ និង​កោះ​ក្អែក មានប្រ មាណ​ពីរ​១៨​វង់​ទៅ​២០​វង់ ក្នុង​មួយ​ថ្ងៃៗ និង​ឈឹប យន្ដ​នៅ​ចំណុចកណ្ដាល​ពាម​បាង​និង​កំពង់​លួង​។

​សកម្មភាព​របស់​ក្រុម​ប្រព្រឹត្ត​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប​នេះ​គឺ​បានធ្វើ ឡើង​ទាំងយប់​ទាំង​ថ្ងៃ យ៉ាង​អនាធិបតេយ្យ​ដោយ​គ្មាន​ឃើញ​សមត្ថកិច្ច​ណា ចេញមុខ​បង្ក្រាប​ដូច​មុន ឡើយ ។​

​ប្រជា​នេសាទ​បានឲ្យដឹង​ទៀត​ថា កន្លងមក គេ​បាន​ឃើញ​មាន​ក្រុម បង្ក្រាប​បទល្មើស​នេសាទ​អន្តរក្រសួង​ដែល​ដឹកនាំ​ដោយ​លោក វ៉េង សាខុន  ជា​ប្រធាន​និង​ជា​រដ្ឋមន្ត្រី ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ ក្រោម​ការបញ្ជា​ផ្ទាល់​ពី​សម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី​ក្រសួង មហាផ្ទៃ​ដើម្បី​បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប​ឲ្យមាន​ប្រសិទ្ធភាព ប៉ុន្តែ​តាម​ការសង្កេត​សកម្មភាព​របស់​ក្រុមចម្រុះ​អន្តរក្រសួង​ដែល​ដឹកនាំ​បញ្ជា​ផ្ទាល់​នៅ​មូលដ្ឋាន​ដោយ លោក​ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់​ធឿន ប្រធាន នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ ហើយ គ្រប់គ្រង​កងកម្លាំង​អន្តរាគមន៍​ពិសេស​ដែល​មាន​ចំនួន​ជាង​៧០​នាក់ និង​ប្រើប្រាស់​មធ្យោបាយ​ទូក​យន្ត​ធំៗ និង​អូប័រ​ជា ច្រើន​គ្រឿង ព្រមទាំង អាវុធ​ស្វ័យប្រវត្តិ​រាប់សិប ដើម​ដែល​កាលណោះ មើលទៅ​ឃើញ​ថា​ហឹក​ហ៊ាក់​សម្បើម​ណាស់​ព្រោះ​ពេល​ប្រតិបត្តិការ​ម្តងៗ​គេ​បាន​ឃើញ​លោក​ឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាន នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ជា​អ្នកដឹកនាំ​ក្រុម​បង្ក្រាប​ឡើង​រញ្ជួយ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​ទាំងយប់​ទាំង​ថ្ងៃ ដោយ​ចាប់​អ្នកប្រព្រឹត្ត និង​រឹបអូស​ឧបករណ៍​នេសាទ​ខុសច្បាប់​រាប់សិប​តោន​បញ្ជូនទៅ​តុលាការ ហើយ​ការបង្ក្រាប​នេះ​គឺ​ធ្វើឡើង​សឹង​រាល់ថ្ងៃ ដែល​កាលណោះ​គេ​ហៅថា​ប្រតិបត្តិការ​២៤​ម៉ោង​លើ​២៤​ម៉ោង ត្រូវបាន​ប្រ ពលរដ្ឋ​គាំទ្រ​និង​ស្វាគមន៍ យ៉ាងខ្លាំង​ដោយ​ពក​គាត់ សង្ឃឹមថា ទៅ​ថ្ងៃមុខ​នឹង​សំបូ​ត្រី​ឡើងវិញ​មិន​ខាន នៅក្នុង​បឹង​ទន្លេសាប ព្រោះ​ក្រុម​អ្នកប្រព្រឹត្ត​បទល្មើស​នឹង​រៀងចាល ក្រោម​កណ្តាប់ដៃ​ដ៏​ក្តៅ​គុ​ករបស់​ក្រុមចម្រុះ​អន្តរក្រសួង​នេះ ។

​ប៉ុន្តែ​ការសង្ឃឹម​បស់​ពួកគាត់​ត្រូវ​រលាយបាត់​វិញ​ភ្លាមៗ​តែ​ក្នុង​រយៈពេល​៣-៤​ខែក្រោយ​ការបង្ក្រាប​តែប៉ុណ្ណោះ ព្រោះ​សព្វថ្ងៃ​ក្រុម​ប្រព្រឹត្ត​បទល្មើស​នេសាទ​កើតឡើង​វិញ​លើស​ដើម គេ​លែង​ឃើញ​មាន​ការបង្ក្រាប​ទៀតហើយ​។

​ដោយឡែក ប្រភព​ព័ត៌មាន​ពី​ក្រុម​អ្នកនេសាទ​លក្ខណៈ​គ្រួសារ​បានឲ្យដឹងថា ពួក​អ្នក​ប្រព្រឹត្ត​បទល្មើស​នេសាទ​ដែល​ភាគច្រើន​ជា​ជនជាតិ​យួន​បាន​បង់លុយ​ដាក់​ខែ​ដល់​មន្ត្រី​ជំនាញ​ជលផល​នៅ​មូលដ្ឋាន​យ៉ាង​ទៀងទាត់​អស់​ហើយ​ដូច្នេះ​គ្មាន​ការរំខាន​ទៀត​ទេ​។ បើ​គេ​ចាំ​មិន​ភ្លេច​ទេ គឺ​សម្តេច​ក្រឡាហោម ស ខេង បាន​ប្រជុំ​ដាក់​ផែនការ ក្នុង​ការបង្ក្រាប​បទល្មើស​នេសាទ​នេះ​យ៉ាង​តឹងរឹង បំផុត​ហើយ​សម្តេច​ជា​អ្នក​ត្រួតពិនិត្យ​មើល​ដោយ​ជិៈ​ឧត្ថម្ភាគចក្រ​លើ​ក្នុង​១​ខែ​យ៉ាង​ហោច​២​ដង​ដែរ​។ ប៉ុន្តែ​ប្រតិបត្តិការ​ភ្លើងចំបើង​នេះ​បាន​រលត់ទៅវិញ​ហើយ​មក​ដល់​សព្វថ្ងៃនេះ​។​ដើម្បី​ការ ពារ​មច្ឆា​ជាតិ​តាម​បទបញ្ជា​រាជរដ្ឋាភិបាល​។

​សំណូពរ​សូម​សមត្ថកិច្ច​ជលផ​ល​ជួយ​ចាត់​វិធានការ​តាម​ផ្លូវច្បាប់​អោយ​ខាងតែបាន​ផង​។​ពីព្រោះ​ការស្រាវជ្រាវ  ត្រួតពិនិត្យ ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​នេសាទ​ជា​សមត្ថកិច្ច​របស់​រដ្ឋ​បាល​ជលផល ក្នុង​ច្បាប់​ស្ដីពី​ជលផល​ឆ្នាំ​២០០៦​ត្រង់​មាត្រា​៧២​ហើយ​សមត្ថកិច្ច​ផ្សេងៗ​ទទួលបាន​ពត៌មាន​ប​ទ​ល្មើស​នេសាទ ត្រូវ​រាយការណ៍​ជា​បន្ទាន់​ទៅ​មន្ដ្រីជលផល​មាន​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត ។​

​ជុំវិញ​សេចក្តី​រាយ ការណ៍​របស់​ពលរដ្ឋ​អំពី​ករណី​ខាងលើ​នេះ​ភ្នាក់ងារ​សារព័ត៌មាន​យើង​បាន​ទំនាក់ទំនង​សុំ​ការបំភ្លឹ​ពី​លោក ឧត្តមសេនីយ៍ទោ ឡុង ស្រេង ដោយ​លោក​បាន ប្រាប់​ដោយ​ខ្លី​ថា​លោក​ក៏​បាន​ដឹង​ដែរ តែ​លោក​អនុវត្ត​ភារកិច្ច​តាម​តែ​បញ្ជា​ប៉ុណ្ណោះ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់