សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

គយ​ចាប់​ឡាន​ទំនើបៗ​អត់​ពន្ធ​៨​គ្រឿង​ក្នុង​ក្រុង តែ អ្នក​នាំ​ចូល និង​អ្នក​ឃុប ឃិត​បើកដៃ​ឲ្យចូល អត់ ចាប់​ទេ​

គយ​ចាប់​ឡាន​ទំនើបៗ​អត់​ពន្ធ​៨​គ្រឿង​ក្នុង​ក្រុង តែ អ្នក​នាំ​ចូល និង​អ្នក​ឃុប ឃិត​បើកដៃ​ឲ្យចូល អត់ ចាប់​ទេ​

នៅ​ក្នង​រាជធានី​ភ្នំ ពេញ កាលពី​ព្រឹក​ថ្ង​ទី ៨​ខែ​ឧសភា ២០១៧ ក្រុម មន្ត្រី​គយ​ចល័ត នៃ​នាយក ដ្ឋា​ន​គយ ដឹកនាំ​ដោយ លោក ព្រាប គា​រ៉ាត់ មេ គយ​ចល័ត​ប្រចាំ​ផ្ផូវជាតិលេខ​១​បាន​សហការ ជា មួយ​កម្លាំង កង​រាជ​អាវុធ ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន ប្រតិបត្តិការ ចុះ​ចាប់ បង្ក្រាប​រថយន្ត​ស៊េរី​ទំនើបៗ​នៅតាម​បណ្តា​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ ធ្វើឲ្យមាន ការផ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​។ យោងតាម​ប្រភព​ពី​មន្ត្រី គយ បាន​ប្រាប់​អ្នក​កា សែ​តឲ្យដឹងថា ករណី​ចុះ ចាប់​រថយន្ត​ខាងលើ​នេះ​គឺ​លោក ព្រាប គា​រ៉ាត់ ធ្វើ ឡើង តាម​ការចង្អុល បង្ហាញ​ពី​លោក កើត សុធា​រ៉ា ប្រធាន​នាយក ដ្ឋា​ន​ស្រាវជ្រាវ​បង្ការ និង បង្ក្រាប​បទល្មើស​គយ​។ រថយន្ត​ដែល​គយ​ចាប់​រឹប អូស​យក​ទៅ​ទុក​ចំនួន​៨ គ្រឿង​មាន​ដូចជា​ម៉ាក Land Cruiser , Lexus, Camry… ។

​ថ្វី​ត្បិត​តែ​ករណី​នេះ​ត្រូវបាន​ក្រុមមន្ត្រី​គយ​អួតថា ជា ស្នាដៃ​របស់​អង្គភាព​ខ្លួន ក្នុង​ការស្រាវជ្រាវ និង បង្ក្រាប​រថយន្ត​ទំនើបៗ ដើម្បី​ជំរុញ​ឲ្យ​ម្ចាស់​រថយន្ត ទាំងនោះ​ទៅ​បង់ពន្ធ​ចូល រដ្ឋ ។ ប៉ុន្តែ​សំរាប់​អ្នក​ប្រើ ប្រាស់​រថយន្ត និង​មហា ជន​បាន​លើកឡើង​ថា ការ ដែល​គយ​ចុះ​ចាប់​រថយន្ត តាម​ផ្ទះ​ឬ​តាម​ផ្លូវ​ក្នុង​ក្រុង របៀបនេះ គឺ​ដូចជា​បំពារ បំពាន​លើ​សិទ្ធិ​ពួកគាត់ ខ្លាំងណាស់ ហើយ​ក៏​គ្មាន​ប្រសិទ្ធិភាព​ដែរ ព្រោះ​បើ គយ​ចង់​កុំឲ្យ​មាន​រថយន្ត អត់​ពន្ធ​ធ្វើ​ចរាចរណ៍​គឺ​ងាយស្រួល ហើយ​មាន ប្រសិទ្ធភាព​ទៀត គឺ​គយ ត្រូវ​ចាប់​ក្រុម​ឈ្មួញ​នាំ​រថយន្ត​ទំនើបៗ​និង​មន្ត្រី​គយ នៅ​គ្រប់​មាត់ច្រក ចេញ ចូល​តាម​ព្រំដែន​ទៅ​វា​អត់ លំបាក​ទេ ។ ប្រជាពលរដ្ឋ បន្តទៀតថា តែ​នេះ​ជា ល្បិច​គៀបស៊ី​របស់​ពួក គយ​ព្រោះ​ទាំង​គយ នៅ​មាត់​ច្រក និង​គយ​ចល័ត​គឺ បានដឹង​ច្បាស់លាស់ ណាស់​អំពី​មុខសញ្ញា ឈ្មួញ​នាំ​រថយន្ត​ចូល ប៉ុន្ត ពួកគេ​(​គយ​) ធ្មេចភ្នែក​ឲ្យ ចូល​ដើម្បី​ស៊ីលុយ​ក្រោម​តុ ១​លើក​សិន​រួច​ចាំ ចាប់​គៀ​ស៊ី​ម្តងទៀត ។ ចឹង​ទេ ករណី​គយ​ចាប់ ឡាន​ទំនើបៗ​អត់​ពន្ធ​នេះ​គឺ​គ្មាន​ប្រសិទ្ធភាព​ទេ​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់