សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អភិបាល​ក្រុង​សៀមរាប​លោក​សូ​ប្លាតុ​ង ប្រតិកម្ម រឿង​កាសែត​សរសេរ​ខុស !

​អភិបាល​ក្រុង​សៀមរាប​លោក​សូ​ប្លាតុ​ង ប្រតិកម្ម រឿង​កាសែត​សរសេរ​ខុស !

សៀមរាប ៖ គេហ​ទំ​ព៏​សាន់​ដេ​ចេញ​ផ្សាយ​ថ្ងៃ​ទី​០៣ ខែ​ឧសភា​២០១៧​ចោទប្រកាន់​លោក​សូ​ប្លាតុ​ង អភិ​បាន​នៃ​គ​ណះ​អភិបាល​ក្រុង​សៀមរាប បង្កើន​បក្ខពួក ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ប្រម៉ាថកាតទៀន​មន្ត្រីថ្នា​ក់​ក្រោម ធ្វើឲ្យ​មន្ត្រី​ពាក់ពន្ធ័ ខឹងសម្បា​យ៉ាងខ្លាំង​!​។​ករណី​នេះ​លោក​សូ​ប្លាតុ​ង ឲ្យ​មាតុភូមិ​ដឹងថា គេហ​ទំ​ព៏​សាន់ដេ ចុះផ្សាយ​មិន​ពិត​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ មាន​ច​រឹក​មូល​បង្កាច់ កេរ្តិ៍ឈ្មោះ​។​

​លោក​ថា សរសេរ​គោ ពេល​ដាក់​រូបថត​ក្របី​ទៅវិញ​។ លោក​សូ​ប្លាតុ​ង​អភិបាលក្រុង​សៀមរាប​បាន​បញ្ជាក់ថា ៖ ក្នុង​អត្ថបទ​បទ​ដាក់ថា លោក​សូ​ប្លាតុ​ង ហៅ​ឈិន ប្រធាន​ការិយាល័យ​ភូមិបាល​ក្រុង​សៀមរាប ប្រព្រឹត្ត អំពើពុករលួយ ក្នុង​ការិយាល័យ សុរិយោដី​ទៅវិញ​!​។

​សូមបញ្ជាក់ថា​នៅ​ខេត្តសៀមរាប លោក ស​ចន្ទ​ផល្លី​ង ហៅ ឈី​ង ជា​ប្រធាន​មន្ទី​ការិយាល័យ​ភូមិបាល​សុរិយោដី​ក្រុង​សៀមរាប  លោក ឌី ប៊ុន​ហាក់ ជា អនុប្រធាន​មន្ទី​សោរិយោដី​សៀមរាប ។ ករណី​ចោទ​រឿង​ពុករលួយ​លោក​អភិបាលក្រុង​សៀមរាប​បន្តថា គ្មាន​ទេ​អំពើពុករលួយ ព្រោះ​តាម​ជំនាញ​និមួយៗ ទទួលខុសត្រូវ​តែ​រាងៗ​ខ្លួន ទំរាំ​បាន​មក​លោក​ស៊ីញ៉េ​ឆ្លងកាត់ ០៥ ទៅ ០៦ នាក់ លោក​មិន​ស្គាល់​មុខ​ម្ចាស់​ឯកសារ​ទេ ។

​លោក សូ ប្លាតុ​ង ឲ្យដឹងថា ៖ សាលាក្រុង​សៀមរាប​ជា​គំរូ ទូទាំង​ប្រទេស ការផ្តល់​សេវា​មានវិក័យ​ប​ត្រទាំ​ងអស់​។ ជាទ​ទៅ​ការវាយតម្លៃ​ក្រសួងមហាផ្ទៃ ថា​ក្រុង​សៀមរាប​ជា​គំរូ​ល្អ​សម្រាប់​ទូ​រទាំង​ប្រទេស​។ មាន​ខេត្ត​ច្រើនណាស់​បញ្ជូន​គ​ណះ​ប្រត្តិ​ភូ មក​ដក​ពិសោធ​អំពី​ការរាបចំ​ក្រុង  សន្តិសុខ​សន្ដាប់ធ្នាប់  ថ្មីៗ​អភិបាលក្រុង​ព្រះសីហនុ ក្រចេះ​មក​រៀនសូត្រ​ពី​ក្រុង​សៀមរាប ។ សាលាក្រុង​ធ្វើ​តាម​រចនា សម្ពន្ធ័​របស់​ក្រសួងមហាផ្ទៃ​។

​លោក​តុង​បន្តថា សេវា​សារ​ធា​រណះ មួយឆ្នាំ រាប់មឺន រាប់សែន មាន​យឺតយូ​០៤​ឫ​០៥ ដោយសារ​បច្ចេកទេស​។ សាលាក្រុង​ធ្វើ​បាន​ប្រសើរ​បែបនេះ ក្រសួង​មហាផ្ទៃ​លើកទឹកចិត្ត​។ ករណី​គេហទំព័រ​សាន់​ដេ​ផ្សាយ មួលបង្កាច់​លោក  លោក​សូ​ប្លាតុ​ង​ព្រមាន​ថា​៖ បើ​មាន​លើក​ក្រោយ​ទៀត និង​ចាត់ការ​តាមច្បាប់​។​

​មាតុភូមិ​សុំ​ប្រតិកម្ម​ពី​ម្ចាស់​គេហ​ទំ​ពរ័ សាន់ដេ ពេល​សួរថា ៖​លោក​សូ​ប្លាតុ​ង មិន​ពេញចិត្ត និង​អត្ថបទ​របស់ សាន់ដេ ម្ចាស់​គេហ​ទំ​ព៏​ឆ្លើយថា ម្សិល​ម៉ា​ង៉ៃ បាន​និយាយ​ជាមួយ​លោក​តុង ស្រុះស្រួល​បញ្ចប់រឿង​ហើយ ៕

 

Filed in: ព័ត៌មានជាតិ