សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សំណេះសំណាល​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន​

សំណេះសំណាល​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន​

​ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា បាន​អញ្ជើញ​ចុះសួរសុខទុក្ខ សំ​ណេះ​ ​សំ​ណា​ល​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន កាលពីពេល​កន្លង​ទៅ​ថ្មីៗ​នេះ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង​។​

​ក្នុង​របាយការណ៍​ពី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បានឱ្យដឹង​ថា​បញ្ជាការដ្ឋា​នកងរាជ​អាវុធហត្ថ​ខេត្ត​បាត់ដំប​ង​ បានចាប់ផ្តើម​ទទួលយក​យុវជន​ញៀន គ្រឿងញៀន​មក​អប់រំ ពី​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០០៤ ដោយ​មាន​ការសុំ​យ៉ាងទទូច​ពី​ ​អាណាព្យាបាល ហើយ​ត្រូវបាន​ពួក​គាត់​យក​កូនចៅ មក​ប្រគល់ជូន​ឱ្យជួយ​អប់រំ បន្សាប​សារ​ធារ​ញៀន កន្លង​មក​ពួកគាត់​ធ្លាប់​ ​បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​ប្រើប្រាស់​អំពើហឹង្សា​ក្នុង​គ្រួសារ ហើយ​អាណាព្យាបាល​គាត់​ពុំ​មាន​លទ្ធភាព ក្នុង​ការអប់រំ​បាន​ ​ឡើយ ​។ ពេលដែល​យើង​ទទួល​ជនរងគ្រោះ​ដំបូង ជនរងគ្រោះ​ភាគច្រើន មាន​អាការៈ​ស្គម​ស្លេកស្លាំង កាយ​សប្បទាន​មិន​គ្រប់​​គ្រាន់ វង្វេងស្មារតី​មិន​ស្គាល់​ខុស​ត្រូវ ហើយ​មួយចំនួន​ទៀត មាន​ជម្ងឺ​ប្រចាំកាយ​ទៀតផង​។​

​រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០០៦ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បាន​ទទួល​ថវិការ​ដ៏​ថ្លៃថ្លា ជា​ អំណោច​ផ្ទាល់​របស់ សម្តេច​ក្តិតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហុន​សែន តាមរយៈ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គ​មេ​បញ្ជា​ការរង​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នូវ​ទឹកប្រាក់​ចំនួន ប្រាំ​ម៉ឺន​ដុល្លារ សម្រាប់​ ​សាងសង់​អាគារ​មួយ​ខ្នង ២ ជាន់ ធ្វើ​ពី​បេតុង​ប្រក់​ក្បឿង ២៩​ម x ៩​ម សម្រាប់​ឱ្យ​យុវជន ដែល​រងគ្រោះ​ដោយសារ​គ្រឿងញៀន​ ​ស្នាក់នៅ ព្រមទាំង​ជួយ​ឧបត្ថម្ភ​ថវិការ ៥ លាន​រៀល​ក្នុង​១​ខែ សម្រាប់​ការហូបចុក របស់​យុវជន​មក​អប់រំ មាន​ចំនួន ២,៦៧២ ន​ ​ជាសះស្បើយ​មាន​ចំនួន ២,៥៦៣ ន បាន​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ ហើយ​បច្ចុប្បន្នកំពង់​អប់រំ​បន្ត​មាន​ចំនួន ១០៩​នាក់​។​

​ក្នុង​ប្រសាសន៍​សំណេះសំណាល​ឯកឧត្តម វង សូ​ត បាន​សំដែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ របស់​ កងរាជអាវុធហត្ថ​ខេត្ត ដែល​បាន​បង្កើត​កន្លែង​អប់រំ​ជនរងគ្រោះ​ដោយ​ថ្នាំ​ញៀន​នាពេលនេះ​។ ឯកឧត្តម​ក៏បាន​សំដែង​ការ​អាណិត​ ​អាសូរ ដល់​យុវជន​រងគ្រោះ​ទាំងអស់​ដោយ​បញ្ជាក់​ថា ជនរងគ្រោះ​ទាំងអស់​មិន​ស្ថិត​នៅ​ឯកោ​ទេ បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាន​ ​ផ្តោត​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​នេះ​។ ឯកឧត្តម​បាន​អំពាវនាវ​ដល់​យុវជន​ទាំង​អស់​ដែល​ជា​កម្លាំង​ស្នូល​របស់​ជាតិ ត្រូវ​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​ខិតខំ​រៀប​សូត្រ​ដើម្បី​ក្លាយខ្លួន​ទៅ​ជា​មនុស្ស​មាន​ប្រយោជន៍​ចំពោះ​ជាតិ​នាពេលខាងមុខ ៕​

2014_12_14a 2014_12_14a (4) 2014_12_14a (1) 2014_12_14a (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី