សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ច្រក​ភ្នំ​ដី រង​ការរិះគន់​ថា​ជា​ស្ថានសួគ៌ នៃ​ទំនិញគេចពន្ធ

ច្រក​ភ្នំ​ដី រង​ការរិះគន់​ថា​ជា​ស្ថានសួគ៌ នៃ​ទំនិញគេចពន្ធ

ខេត្ត​បាត់ដំបង ៖  បទល្មើស​ច្រើន ដូចជា​ការនាំ​ចេញ​ម៉ូតូ​សេរី​ថ្មីៗ ប្រេង​ម៉ាស៊ីន និង​គ្រឿងបន្លាស់​ជាច្រើន​ប្រភេទ​ទៀត បាន​សំរុក​នាំ​ចូល​តាម​ច្រក​ភ្នំ​ដី ខេត្ត​បាត់ដំបង ដែល​ហាក់ដូចជា​គ្មាន​សមត្ថកិច្ច​អើពើ ឬ​មាន​វិធានការ​ទប់ស្កាត់​បង្ក្រាប​ទាល់តែសោះ ។​

​ឈរ​លើ​កំណែទម្រង់​ស៊ី​ជំរៅ របស់​រាជរដ្ឋាភិបាល មន្ត្រី​គយ​ត្រូវការ​ធ្វើ​ការផ្លាស់ប្តូរ សំដៅ​បង្កើន​នូវ​ថវិកា​ពន្ធ និង​ទប់ស្កាត់​បទល្មើស​នានា តាមរយៈ​បក្ខពួកនិយម ។​

​លោក អ៊ុយ វិត អតីតៈ​ប្រធាន​រដ្ឋ​ការគយ​ប្រចាំ​ច្រកជាំ​ច្រងាំ បន្ទាប់ពី​បាន​ផ្លាស់ មក​កាន់​ជា​ប្រធាន​រដ្ឋ​ករគ​យ​ច្រក​ភ្នំ​ដី (​ហៅ​គីឡូ​១៣) ។ ចាប់តាំងពី​ពេលដែល លោក អ៊ុយ វិត មកកាន់​ការ​ជា​ប្រធាន​រដ្ឋាករ​គយ​ប្រចាំ​ភ្នំ​ដី​កាលណា​មក គេ​ពិនិត្យឃើញថា លោក អ៊ុយ វិត មិនមាន​វិធានការ​ទប់ស្កាត់​ឲ្យ​ហ្មត់ចត់​សោះឡើយ ។​

​ជាក់ស្តែង កាលពី​នៅ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៧ កន្លងទៅនេះ គេ​សង្កេតឃើញ​ទំនិញគេចពន្ធ​សំរុក​នាំចូល​យ៉ាង​អនាធិបតេយ្យ ។ ដូច​ជា​ការ​នាំចូល​ម៉ូតូ​សេរី​ថ្មីៗ ប្រេង​ម៉ាស៊ីន និង​គ្រឿងបន្លាស់​ជាច្រើន​ប្រភេទ​ទៀត ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សារព័ត៌មាន​យើង​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក អ៊ុយ វិត ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​នៅឡើយ ។​

​គួរបញ្ជាក់​ថា លោក ជា វុទ្ធី អតីត​ប្រធាន​រដ្ឋ​ករគ​យ​ច្រក​ភ្នំ​ដី ត្រូវបាន​ផ្លាស់ប្តូ​ឬ​ទៅ​កាន់ អនុប្រធាន​សាខារដ្ឋ​ករគ​យ​ខេត្តពោធិ៍សាត់ ៕​

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់