សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អភិបាលខេត្ត​បញ្ឈប់​ការប្រមូល​ឈើ​ចូលទៅ​ក្នុង​ក្រុមហ៊ុន​ហ្ស៊ូ​វ៉ាង​បណ្តោះអាសន្ន​

អភិបាលខេត្ត​បញ្ឈប់​ការប្រមូល​ឈើ​ចូលទៅ​ក្នុង​ក្រុមហ៊ុន​ហ្ស៊ូ​វ៉ាង​បណ្តោះអាសន្ន​

​ខេត្ត​រតនគិរី​៖ ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​កៅស៊ូ​ឈ្មោះ​ហ្ស៊ូ​មវ៉ា​ង ត្រូវ​អភិបាលខេត្ត​រតនគិរី​បញ្ឈប់​លែងឲ្យ​មាន​ការប្រមូល​ឈើ​ចូលទៅ​ក្នុង​ក្រុមហ៊ុន​បណ្តោះអាសន្ន​ដរាប​ណា​ក្រុមហ៊ុន​នេះ​មិនទាន់​បាន​បំពេញ​សំណុំ​បែបបទ​ទៅ​ក្រសួង​កសិកម្ម​នោះ​ទេ​។

​បទបញ្ជា​របស់​អភិបាល​នេះ​គឺ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​០៧ ខែ​ឧសភា ម្សិលមិញ​នេះ​ក្រោយ​ពី​កងរាជអាវុធហត្ថ​ស្រុក​អូរយ៉ាដាវ​ដឹកនាំ​ដោយ​លោក​សុខ មីន មេបញ្ជាការ​អាវុធហត្ថ​ស្រុក​ឃាត់​សួររក​លិខិត​ដឹកឈើ​ចូលទៅ​ក្នុង​ក្រុមហ៊ុនោះ​។​

​លោក​សុខ មីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អូរយ៉ាដាវ​មាន​ប្រសាស​ន៍​កាលពី​ម្សិលមិញ​ថា អភិបាលខេត្ត​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ផ្អាក​ការប្រមូល​ឈើ​ចូលក្នុង​ក្រុមហ៊ុន​បណ្តោះអាសន្ន​សិន ដរាបណា​ក្រុមហ៊ុន​មិនទាន់បាន​បំពេញបែបបទ​ទៅ​ក្រសួង​ពាក់ព័ន្ធ​ជា​មុន​នោះ​ទេ​។​

​តំណាង​ក្រុមហ៊ុន​ហ្ស៊ូ​វ៉ាង មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែងថា​ក្រុមហ៊ុន​កំពុងតែ​ធ្វើ​សំណុំ​ឯកសារ​ទៅ​ថ្នាក់​ខេត្ត​ដើម្បី​ប្រមូល​ឈើ​ទាំង​នោះ​ដាក់ចូល​ទៅក្នុង​ក្រុមហ៊ុន​បង់​ព័ន្ធ​ជូន​រដ្ឋ​។​

​ប្រភព​បញ្ជាក់ថា​ឈើមូល​ដែល​ក្រុមហ៊ុន​ប្រមូល​នោះ​ត្រូវ​ក្រុមហ៊ុន​អះអាង​ថា​ជា​ឈើ​ដែល​ត្រូវ​គេ​លួច​កាប់​ក្នុង​ដែន​វិនិយោគ​របស់​ខ្លួន ហេតុដូច្នេះ​ហើយ​ទើប​តម្រូវឲ្យ​ក្រុមហ៊ុន​ធ្វើលិខិត ឫ​បែបបទ​ទៅ​ថ្នាក់​ខេត្ត​ដើម្បី​មានលទ្ធភាព​ប្រមូល​ឈើ​ចូល​ក្រុមហ៊ុន​ដើម្បី​បង់ពន្ធ​។​

​ចំណែក​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​លោក​កែប កត់ ថ្លែង​បញ្ជាក់​នៅ​ថ្ងៃទី​០៨ ខែ​ឧសភា នេះ​ថា ឈើ​អស់នេះ​យើង​បាន​បញ្ជា​ទៅ​មន្ត្រី​មាន​ផ្នែក​និង​សង្កាត់រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​ក្រ​ហ៊ុន​ដើម្បី​ប្រមូល​ឈើ​ដាក់​ក្នុង​ក្រុមហ៊ុន ហើយ​សុំ​គោលការណ៍​ទៅ​ថ្នាក់លើ ថា​តើ​ឈើ​អស់នេះ​និង​ត្រូវ​ពិន័យ​ឫ​តម្រូវអោយ​បង់ពន្ធ​។ លោក​ថា យ៉ាងណា​ក៏​ដោយ​ក្រុមហ៊ុន​និង​ត្រូវ​បន្ត​ការប្រមូល​នោះ​ទៀត តែ​ត្រូវ​រងចាំ​លិខិត​ពី​ថ្នាក់​ខេត្ត​សិន​។​

​គេ​កំពុង​ធ្ងល់​ថា​ពេល​មាន​គេ​លួច​កាប់​ឈើ​ក្នុង​ដែន ហេតុ​អ្វី​ក្រុមហ៊ុន​មិន​ប្តឹង​មក​ស្ថាប័ន​ពាក់ព័ន្ធ ឫ​ស្ថាប័ន​តុលាការ​ដើម្បី​គណកម្មការ​មួយ​ចុះ​ពិនិត្យ​វាស់វែង​វាយតម្លៃ ហើយ​ដាក់​ឲ្យ​បង់ពន្ធ ឫ​ដេញថ្លៃ​នោះ បែរ​ជា​ដឹក​បញ្ចូល​ក្នុង​ក្រុមហ៊ុន​រហូត​អភិបាលខេត្ត​ចេញ​បទបញ្ជា​ផ្អាក​ការដឹក​បែបនេះ​?៕
​យឹម សារិទ្ធ​

 

 

Filed in: ព័ត៌មានជាតិ