សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មេ​ឈ្មួញ​ឈើ​ដុះ​ស្លែរ​ឈ្មោះ ទូច ប្រពន្ធ​ឈ្មោះ ណាត នៅ​បន្ត​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​វឿ​សៃ ឆ្លងកាត់​ស្រុក​អូរ​ជុំ​មក​ក្រុង​បាន​លុង​បាន​ដោយ​សេរី​

មេ​ឈ្មួញ​ឈើ​ដុះ​ស្លែរ​ឈ្មោះ ទូច ប្រពន្ធ​ឈ្មោះ ណាត នៅ​បន្ត​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​វឿ​សៃ ឆ្លងកាត់​ស្រុក​អូរ​ជុំ​មក​ក្រុង​បាន​លុង​បាន​ដោយ​សេរី​

រតនគីរី ៖ សកម្មភាព​ដឹកជញ្ជូន​ឈើ ត្រូវបាន​គេ​មើល​សង្កេតឃើញថា មាន​មេ​ឈ្មួញ​ដុះ​ស្លែ​មួយ​ចំនួន ដែល​មាន​ខ្នងបង្អែក​ជា​អ្នកធំៗ​នៅក្នុង​ខេត្ត​នៅ​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​យកទៅលក់​នៅ​ប្រទេស​វៀតណាម បាន​ដោយ​រលូន បើទោះជា​ពេលកន្លងមក សារព័ត៌មាន​ក្នុងស្រុក​បាន​ធ្វើ​ការផ្សព្វផ្សាយ ដូចជា ការ​សែត គេហទំព័រ ទូរទស្សន៍​និង​ទូរទស្សន៍​អន​ឡាញ​បាន​បញ្ចេញ​រូបភាព​សកម្មភាព​រស់​រវើក និង​បាន​បញ្ជាក់​ពី​ចំណុច​ទីតាំង​ភូមិ​.​ឃុំ យ៉ាង​ច្បាស់ក្រឡែត ងាយស្រួល​អោយ​ឲ្យ​សមត្ថកិច្ច​ជំនាញ​កំណត់​គោលដៅ​ក្នុង​ការបង្ក្រាប ។ ប៉ុន្តែ​ផ្ទុយទៅវិញ ឈ្មួញ​ឈើ​ដុះ​ស្លែ​នៅ​បន្ត​ដឹកជញ្ជូន​បាន​យ៉ាង​រលូន​គ្មាន​ការបង្ក្រាប​សោះ ប្រជាពលរដ្ឋ​សង្ស័យថា សមត្ថកិច្ច​និង​ឈ្មួញ​ឃុបឃិត​គ្នា​ជា​ប្រពន្ធ័ «​ជា​ក្រុម​តែមួយ​»​។​

​មេ​ឈ្មួញ​ដុះ​ស្លែរ​ម្នាក់នេះ កន្លងមក​អ្នកសារព័ត៌មាន​បាន​ធ្វើ​ការចុះផ្សាយ​ជា​បន្តបន្ទាប់​អំពី​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​។​ ​ឈ្មួញ​ឈ្មោះ​ទូច​និង​ប្រពន្ធ​ឈ្មោះ​ណាត នេះ​បាន​ប្រមូល​ទិញ​ឈើ​គ្រប់​ប្រភទ ជាពិសេស​ឈើប្រណិត​ទិញ​ផ្ដាច់មុខ​ម្នាក់ឯង នៅ​ស្រុក​វឿន​សៃ ប្រភព​បាន​លើកឡើង​ថា ដោយ​មាន​ការ​បើកភ្លើង​ខៀវ​ពី​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ជា​ប្រពន្ធ័ទើប​ថៅកែរ​ដុះ​ស្លែ ម្នាក់នេះ មិន​ខ្លាចញញើត​ក្នុង​ការបង្ក្រាប​ពី​សមត្ថកិច្ច​ជំនាញ​។

​ប្រភព​ដដែល​បាន​បន្តថា ៖ ឈ្មួញ​ឈ្មោះ ទូច ណាត មាន​រថយន្ត​ចំនួន​4​គ្រឿង​សម្រាប់​ដឹកជញ្ជូន គឺ​រថយន្ត​បា​ឡែន​ពណ៍​ទឹកប្រាក់​ចំនួន ២ គ្រឿង និង​រថយន្ត​និង​រថយន្ត​វី​ហ្គោព​ណ៍​ត្រាវ​ចំនួន ២ គ្រឿង ។ រថយន្ត ៤ គ្រឿង​នេះ ដឹកជញ្ជូន​ឈើ​ជា​រាងរាល់​យប់ ចេញពី​ចំណុច ភូមិ​ហ្វាំង ឃុំ​បាន​ប៉ុង ស្រុក​វឿន​សៃ ឆ្លងកាត់​ស្រុក​អូរ​ជុំ ឆ្ពោះ​មក​កាន់​ឃ្លាំង​ស្តុប​ឈើ​របស់​ខ្លួន នៅ​ភូមិ ថ្មី សង្កាត់ ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគីរី និង​មាន​រថយន្ត​សាំ​យ៉ុង ជាច្រើន​គ្រឿង បានមក ដឹកជញ្ជូន​ឈើ ចេញពី​ឃ្លាំង​លោក ទូច ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ផ្លូវជាតិ​លេខ​78A​ឆ្លងកាត់​ច្រកព្រំដែន​អន្តជាតិ​អូរយ៉ាដាវ ។
​ប្រភព​បាន​បញ្ជាក់បន្ថែម​ថា ពុំ​ដែល​ឃើញ​សមត្ថកិច្ច​ខាង​ណា​ចេញ​មុន​បង្ក្រាប​មេ​ឈ្មួញ​នេះ​បាន​ម្ដងណា​ឡើយ ។​

​ប្រជាពលរដ្ឋ​បាន​រិះគន់​ចំៗ មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ខេត្ត​រតនគីរី​អសមត្ថភាព​ក្នុង​ការគ្រប់គ្រង​ធុន​ធាន​ធម្មជាតិ ឬក៏​ត្រូវ​ថ្នាំ​ដុល្លា​សណ្ដំ ងងិត​ភ្នែក​អស់ហើយ ទើបបាន​ជា​មើលមិនឃើញ​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​លោក ទូច ណាត មួយ​យប់ៗ ចូល​ក្រុង​បាន​លុង​បាន​ដោយ​សេរី​បែបនេះ​។​

​ពាក់​ពន្ធ័​ករណី​មាន​ការចោទប្រកាន់ខា​ង​លើ​នេះ អ្នកសារព័ត៌មាន​យើង មិនអាច​សុំ​ធ្វើ​ការបំភ្លឺ​ពី​ថ្នាក់ដឹកនាំ​ក្នុង​ស្រុក​វឿន​សៃ​និង​ក្រុង​បា​លុង​បានទេ ដោយ​គ្មាន​លេខ​ទូរ​សព្ទ័​ទំនាក់ទំនង ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់